[2/2 ] បាបមិត្ត
#ខ្ញុំមិនគិតនោះទេថា ជីវិតរបស់ខ្ញុំអាចដើរមកដល់ដំណាក់កាលមួយនេះ ។ រស់នៅយូរយ៉ាងនេះទៅហើយ ខ្ញុំទើបតែដឹងថាមនុស្សទាំងអស់គឺសុទ្ធតែដុះចង្កូម ពួកគេរងចាំតែថ្ងៃដែលយើងភ្លេចខ្លួននឹងអាលបានខាំយើងមួយចង្កូតពីក្រោយនោះទេ ។
ស៊ាវចាន អង្គុយនៅក្នុងថ្នាក់រៀន គេនៅតែធ្វើខ្លួនមិនត្រូវ នៅពេលដែល ជឿហាន លែងសូវមាត់ករដូចមុន ។ អង្គុយរៀនជាងពីរម៉ោងទៅហើយ គេទាំងពីរនៅតែគ្មានពាក្យត្រូវនិយាយស្ដី ម្ដងជាពីរដក ស៊ាវចាន ចេះតែងាកទៅមើលមុខរបស់ ជឿហាន ក៏ឃើញមានស្នាមក្រហមជាំនៅត្រង់-កផងដែរ ពេលនេះទើបគេយល់ថាឈឺចាប់ខ្លាំងណាស់ ។
" ឯងកើតអីឬអត់ហ្នឹង ? " ទីបំផុតសំឡេងសួរនាំបានពន្លឺឡើងហើយ ស៊ាវចាន សម្លឹងមើលទៅមិត្តទាំងទឹកមុខរលីងរលោង ពាក្យនេះគួរតែជាគេទេដែលគួរសួរទៅ ជឿហាន ។
" គ្មានអីទេ ! " សំឡេងស្រាលដែលមានអារម្មណ៍ថាមិនគប្បីឆ្លើយតបរួចក៏យកដៃជូតទឹកភ្នែកចេញ ។
" បើពិបាកទ្រាំយ៉ាងនេះ ឯងធ្វើធ្វើអី ? " ជឿហាន សួរតិចៗទៅមិត្តចិត្តដាច់ម្នាក់នេះ គេមិនមែនមិនដឹងទេថា ស៊ាវចាន ជាមនុស្សបែបណានោះទេ ។
" ខ្ញុំសុំទោស ! ខ្ញុំសោកស្ដាយខ្លាំងណាស់ ! " នាយតូច ទប់ទឹកភ្នែកលែងជាប់ ក៏ដាច់ចិត្តនិយាយចេញមក ។ ជឿហាន ក៏ជូនទឹកភ្នែករបស់ ស៊ាវចាន ចេញមុននឹងនិយាយ ៖
" ឯងយំអីទៅ ខ្ញុំមិនទាន់ស្លាប់ឯណា ! " ជឿហាន
" សៀន ស៊ាវចាន ! ចាង ជឿហាន ! នេះម៉ោងរៀនណា មិនមែនកន្លែងនិយាយគ្នាលេងនោះទេ ! " អ្នកគ្រូ បន្ទប់ថ្នាក់ក៏ស្ដីបន្ទោសទៅអ្នកទាំងពីរដែលមិនស្ដាប់គាត់ពន្យល់មេរៀនទាល់តែសោះ ។
" បានហើយ ! រៀនបន្តទៅ ! " ជឿហាន នៅតែញញឹមជាប់ដាក់រាងតូច ពួកគេក៏អង្គុយរៀនបន្តរហូតដល់ម៉ោងដែលចេញទៅផ្ទះ ។
អីុប៉ អង្គុយលើម៉ូតូឈប់នៅខាងក្រៅរបងសាលា ដើម្បីចាំរាងតូច ស៊ាវចាន ចេញមក ។
" អីុប៉ ! " រាងតូច ហៅ ឈ្មោះអ្នកជាសង្សារមុននឹងរត់មករកនាយ ។
