រឿង : តម្រាស្នេហ៍អទិទេព [2/3]

42 4 0
                                        

Short novel 

      ក្ដីស្រឡាញ់នៅលើលោកនេះ មួយផ្នែកធំគឺត្រូវបានដាក់កំហិតដោយសម្ដីរបស់មនុស្ស ពេលខ្លះពួកគេទុកក្ដីស្រឡាញ់របស់ពួកយើងដូចជារឿងកំប្លែងសម្រាប់សើចលេងសប្បាយហើយយកច្បាប់ប្រពៃណីយ៍មកអាង បើហ៊ានប្រឆាំងយើងនឹងក្លាយជាអ្នកខុស ។

    " លីលុន !! " ជូយាន  ស្រែកអស់មួយទំហឹងនៅពេលដែលនាយលះបង់ជីវិតខ្លួនឯងដើម្បីបំបែកប្រាសាទមាសនោះ ។

     "......!! " កែវភ្នែកគ្មានកម្លាំងព្រឹកសម្លឹងមើលទៅរាងតូចដែលនៅខាងលើ នាយញញឹមដោយក្ដីអស់សង្ឃឹម គេមិនអាចស្លាប់បាននោះទេ បើគេស្លាប់តើបានអ្នកណានៅកំដរ ជូយាន ទៀតទៅ ។

     " លោកតា ! ខ្ញុំសូមអង្វរ ឱ្យខ្ញុំទៅរកគេបន្តិចទៅតើបានទេ ? " ជូយាន

      "..........." អ្នកជាតាមិនបានមាត់អ្វីក៏ងាកទៅរក សានធានហៃ នាយក៏ប្រើយុទ្ធសិល្ប៍ដោះច្រវ៉ាក់ឱ្យរាងតូច ។ គ្រាន់តែច្រវាក់របូតភ្លាម ជូយាន ក៏ស្ទុះវឹងទៅរក លីលុន តែម្ដង ។

      " លីលុន ! លីលុន ! " ជូយាន ត្រកងកាយដែលគ្មានកម្លាំងនោះឡើងទាំងទឹកភ្នែក ។

     " ឯង....យំ មែនទេ ? " លីលុន គេងនៅក្នុងរង្វង់ដៃរបស់ ជូយាន នឹងនិយាយទៅកាន់គេទាំងគ្មានកម្លាំង   ជាងបីម៉ឺនឆ្នាំមកនេះនាយមិនដែលឃើញរាងតូចយំនោះឡើយ ពេលនេះឃើញគេហូរទឹកភ្នែកដោយសារខ្លួន នាយពិតជាឈឺចាប់ណាស់ ។

     " ហេតុអ្វីក៏ឯងល្ងង់យ៉ាងនេះ ? ប្រើត្បូងប្រលឹងបំបែកប្រាសាទមាសទេវតា ឯងនឹងត្រូវរលាយបាត់ជារាងរហូត ! " ជូយាន

      " ខ្ញុំមិនចង់ឱ្យឯងទៅទេ ! ព្រោះខ្ញុំដឹងថា បើឯងទៅ ឯងនឹងលែងត្រឡប់មករកខ្ញុំវិញហើយ ! ខឹខឹ~~~ " លីលុន

     " ខ្ញុំគ្រាន់តែទៅទទួលទោស ប៉ុណ្ណោះ ខ្ញុំប្រាកដជាត្រឡប់មកវិញ ! " ជូយាន

    " ខ្ញុំមិនជឿនោះទេ ! ច្បាប់ទេវតាទាំងនោះ គឺបានចងខ្លួនរបស់ឯងឱ្យឃ្លាតឆ្ងាយពីខ្ញុំទៅ ! ពួកគេ ប្រាកដជាបង្ខំឯងឱ្យផ្ដាច់ទំនាក់ទំនងជាមួយខ្ញុំ ! " លីលុន

     " លីលុន ! " ជូយាន

     " កើតមកជាបិសាចគឺខ្ញុំជ្រើសរើសជាតិកំណើតខ្លួនឯងមិនបាន ប៉ុន្តែខ្ញុំអាចជ្រើសរើសផ្លូវដើរដោយខ្លួនឯងបាន ខ្ញុំជ្រើសរើសប្រឆាំងនឹងវាសនា ខ្ញុំ ខ្ញុំចង់រស់នៅជាមួយនឹងឯង កំដរឯងនិយាយគ្នាលេង ជួយបាំងថ្ងៃនៅពេលដែលឯងគេងលក់ នឹងជួយបាំងឆ័ត្រឱ្យឯងនៅពេលមេឃភ្លៀង ! " រាងកាយរបស់ លីលុន ក៏ចាប់ផ្តើមរលាយបន្តិចម្តងៗ ។

💞 ប្រជុំរឿងខ្លី 🔞Место, где живут истории. Откройте их для себя