Jinyoung អង្គុយនៅលើគ្រែ សម្លឹងមើលទៅមនុស្សពីរនាក់ដែលនៅកំពុងអង្គុយឱនមុខចុះនៅក្បែរគ្រែចុះឡើងៗ ហាក់ដូចជាកំពុងវិភាគរឿងអ្វីមួយយ៉ាងអញ្ចឹង។ នាងបានដឹងអំពីរឿងដែលWonyoung និងYujin ចុះអេតាសុីវិលជាមួយនឹងគ្នាហើយ ប៉ុន្តែនៅមានរឿងរ៉ាវជាច្រើនទៀតដែលនាងនៅមិនទាន់បានដឹងនៅឡើយ ដែលធ្វើអោយនាងត្រូវតែជីកកកាយវាមកអោយបាន។
«ឥឡូវប្រាប់ខ្ញុំមកថាអ្នកទាំងពីរ ទាក់ទងគ្នាតាំងពីពេលណា ព្រោះ...ខ្ញុំប្រាកដចិត្តថា...នៅមុនពេលដែលខ្ញុំសន្លប់ Wonyoung នៅមិនទាន់មានស្នេហានៅឡើយទេ » Jinyoung សួរទៅពួកគេ ជាពិសេសគឺYujin តែម្តង។
«គឺ......គឺ.....»Yujin មិនដឹងថាត្រូវឆ្លើយបែបណាទេ ព្រោះតែគេ មិនដឹងថាគួរតែប្រាប់Jinyoung ការពិតឫមួយកុហក ដោយសារតែរឿងដែលគេនិងWonyoung ចាប់ផ្តើមដំបូងគឺមិនល្អនោះទេ។
ដោយឃើញថា ស្វាមីរបស់នាងពិបាកក្នុងការឆ្លើយ Wonyoung និយាយជំនួសគេតែម្តង ព្រមទាំងដាក់បាតដៃរបស់នាងនិងYujin ផ្គុំគ្នា។
«ខ្ញុំនិងYujin ពួកយើងរៀននៅសាកលវិទ្យាល័យជាមួយគ្នា...ណាបងស្រី....Yujin គេជាមនុស្សល្អ ចេះជួយអ្នកដ៏ទៃ ហើយគេបានជួយខ្ញុំគ្រប់យ៉ាង ទាំងថ្លៃចំណាយប្រចាំថ្ងៃ ជាពិសេស....Yujin និងគ្រួសារ គឺជាអ្នកចេញថ្លៃព្យាបាលអោយបងទាំងអស់ បើខ្ញុំមិនបានជួបYujin ទេនោះ....ខ្ញុំមិនដឹងថាមានរឿងអ្វីកើតឡើងលើពួកយើងនោះទេបងស្រី.....» Wonyoung ជ្រើសរើសការកុហក ព្រោះនាងមិនចង់អោយបងស្រីរបស់នាងដឹងថា...នាងបានលះបង់នូវអ្វីខ្លះ ដើម្បីអោយនាងមានសុវត្ថិភាព និងជាពីជំងឺ នាងមិនចង់អោយបងស្រីរបស់នាងពិបាកចិត្តនោះទេ ហើយនិងស្អប់Yujin នៅពេលដែលដឹងពីរបៀបដែលYujin ប្រព្រឹត្តចំពោះនាងកាលពីដំបូង....។នាងចង់កប់រឿងទាំងអស់ចោលអោយអស់ ម្យ៉ាងទៀតរឿងខ្លះដែលនាងនិយាយគឺមិនមែនសុទ្ធតែជាការកុហកទាំងអស់នោះទេ វាក៏មានរឿងពិតខ្លះផងដែរ។ Yujin មើលទៅមុខភរិយារបស់គេ ជាមួយនិងស្នាមញញឹមដឹងគុណ ដែលនាងជ្រើសរើសនិយាយពាក្យមិនពិតដើម្បីការពារគេ។
Jinyoung ឃើញទិដ្ឋភាពរបស់អ្នកទាំងពីរដែលកំពុងផ្អែមល្ហែមនឹងគ្នាបែបនោះ នាងក៏សប្បាយចិត្តក្នុងឋានៈជាបងស្រីផងដែរដែលប្អូនស្រីរបស់នាង រកបានមនុស្សដែលនាងស្រលាញ់។
«ហុឺម....Yujin....ប្រាប់ខ្ញុំបានទេ...ថាហេតុអីបានជាអ្នកនាងលង់ស្រឡាញ់ប្អូនស្រីរបស់ខ្ញុំ ទាំងដែលឋានៈគ្រួសាររបស់អ្នកនាង និងពួកយើងខុសគ្នាឆ្ងាយដូចមេឃហើយនិងដីបែបនេះនោះ?» Jinyoung សួរបញ្ជាក់
ВЫ ЧИТАЕТЕ
Heartless មនុស្សគ្មានបេះដូង ( Annyeongz ) End
Любовные романыWonyoung ស្អប់មនុស្សប្រភេទដូចជា Yujin បំផុត ព្រោះនាងតែងតែទុកOmega ដូចជារបស់លេងរបស់ខ្លួន រហូតដល់ថ្ងៃមួយនាងផ្តល់មួយកំផ្លៀងដល់Yujin ធ្វើអោយYujin គុំគួននាង និងមានរឿងរ៉ាវផ្សេងទៀតដែលធ្វើអោយ Wonyoung ត្រូវជាប់ជំពាក់ជាមួយនឹងYujin ដោយគ្មានជម្រើសក្នុងការបដិសេ...
