មួយសប្តាហ៍កន្លងផុតទៅម្តងទៀត អារម្មណ៍របស់Wonyoung កាន់តែប្រែប្រួលជាងមុន នាងឆាប់ខឹង ឆាប់ងង៉ក់ និងឆាប់អន់ចិត្តទៀតផង ហើយជាពិសេសនោះនាងតែងតែនឹកដល់Yujin ជាងមុនទៅទៀត។គ្រប់ពេលដែលYujin នៅក្បែរ...នាងតែងតែមានអារម្មណ៍កក់ក្តៅយ៉ាងចម្លែក ហើយនៅពេលដែលYujin មិននៅក្បែរនោះ នាងមានអារម្មណ៍ថាឯកាគ្រប់ពេល ។
ចំពោះរឿងចំណង់អាហាររបស់នាងវិញនោះ គឺថានាងញុំាកាន់តែច្រើនជាងមុនតែម្តង នឹងតែងតែឃ្លានចង់ញុំាស្ទើរតែគ្រប់ពេល....។
កំពុងតែអង្គុយរៀនសុខៗ Wonyoung ស្រាប់តែវិលមុខភ្លាមៗ នាងទម្លាក់ប៊ិចចុះ ហើយយកដៃកាន់ក្បាលរបស់ខ្លួន...។
មួយសន្ទុះក្រោយមកដោយសារតែទ្រាំនឹងភាពវិលមុខមិនបាន ទើបWonyoung សម្រេចចិត្តងើបពីកៅអីហើយស្ពាយកាបូបរបស់នាង ដើរទៅសុំសាស្រ្តាចារ្យដើម្បីចាកចេញទៅផ្ទះមុន។
****************
Yujin's Penthouse
Yujin ត្រលប់មកពីសាលាវិញ ហើយប្រញាប់ទៅPenthouse របស់គេតែម្តង ព្រោះដោយសារតែWonyoung បានផ្ញើរសារមកគេថានាងត្រលប់ទៅផ្ទះមុនដោយសារនាងមិនស្រួលខ្លួន។
នៅពេលដែលYujin ដើរចូលទៅក្នុងបន្ទប់ គេឃើញរូបរាងរបស់Wonyoung កំពុងគេងលក់នៅលើគ្រែ...។
Yujin ដើរទៅជិតWonyoung ហើយដាក់ជង្គង់ចុះនៅលើឥដ្ឋ បន្ទាប់មកយកដៃទៅវាសលើសក់ដែលធ្លាក់នៅលើមុខរបស់នាងថើរៗ ដោយក្តីស្រលាញ់ និងក្តីបារម្ភ.....ភ្លាមៗនោះភ្នែករបស់Wonyoung បើកឡើងសន្សឹមៗ....ហើយឃើញYujin កំពុងនៅពីមុខនាងដូច្ចេះ Wonyoung និយាយឡើង
«ម្ចាស់តូច....មកហើឬ?»Yujin ងក់ក្បាល
«នាងយ៉ាងម៉េចទៅហើយ...នៅឈឺអីដែរទេ?ខ្ញុំថាយើងទៅមន្ទីរពេទ្យអោយគ្រូពេទ្យពិនិត្យមើលល្អជាង....» Yujin និយាយទាំងបារម្ភ
«ខ្ញុំមិនអីទេម្ចាស់តូច....ខ្ញុំជាហើយ...មិនចាំបាច់ទៅពិនិត្យអីនោះទេ...» Wonyoung ញញឹមតិចៗទៅកាន់Yujin
«តើនាងនិយាយពិតទេ? មិនមែនមកពីនាងមិនចង់ទៅមន្ទីរពេទ្យទេដឹង?» Yujin សួរបញ្ជាក់ខណៈពេលដែលដៃរបស់គេស្ទាបថ្ងាស និងថ្ពាល់រួមទាំងករបស់នាង ដើម្បីចង់ដឹងថានាងមានគ្រុនក្តៅឬក៏អត់ ប៉ុន្តែគេរកមិនឃើញអ្វីខុសប្រក្រតីនោះទេ ធ្វើអោយអារម្មណ៍របស់គេធូរស្រាលបន្តិចដែលនាងមិនអី។
YOU ARE READING
Heartless មនុស្សគ្មានបេះដូង ( Annyeongz ) End
RomanceWonyoung ស្អប់មនុស្សប្រភេទដូចជា Yujin បំផុត ព្រោះនាងតែងតែទុកOmega ដូចជារបស់លេងរបស់ខ្លួន រហូតដល់ថ្ងៃមួយនាងផ្តល់មួយកំផ្លៀងដល់Yujin ធ្វើអោយYujin គុំគួននាង និងមានរឿងរ៉ាវផ្សេងទៀតដែលធ្វើអោយ Wonyoung ត្រូវជាប់ជំពាក់ជាមួយនឹងYujin ដោយគ្មានជម្រើសក្នុងការបដិសេ...
