ភាគទី7

1.7K 85 35
                                        

ក្រោយពីថ្ងៃដែលត្រូវYujin ដាក់ទោសមក ដូចពាក្យដែលYujin និយាយអញ្ចឹង Wonyoung ត្រូវដើរមិនត្រង់ផ្លូវជាច្រើនថ្ងៃ ដែលនាងមិនអាចធ្វើអ្វីបានក្រៅពីលួចរអ៊ូរទាំ និងស្តីបន្ទោសYujin ក្នុងចិត្តនោះទេ។ ប្រសិនបើមានឱកាសនោះនាងចង់សងសឹកYujin ចំពោះអ្វីដែលនាងធ្វើដាក់ខ្លួន ប៉ុន្តែអ្វីៗគ្រប់យ៉ាងបានត្រឹមតែនៅក្នុងក្តីស្រមៃរបស់នាងប៉ុណ្ណោះ។

ចំពោះជីវិតប្រចាំថ្ងៃរបស់នាងវិញ គឺគ្មានអ្វីប្រែប្រួលនោះទេ ក្រៅពីទៅសាលា ហើយត្រលប់មកវិញបម្រើYujin ប៉ុណ្ណោះដែលWonyoung ពេលខ្លះនាងមានអារម្មណ៍ថាហត់នឿយនិងជីវិតដ៏សែនអាប់អួរនេះជាខ្លាំង ប៉ុន្តែទោះជាយ៉ាងណានាងនៅតែធ្វើខ្លួនធម្មតា គោរពតាមសម្តីរបស់Yujin និងមិនហ៊ានធ្វើអ្វីអោយYujin ទាស់ចិត្តឡើយ ព្រោះនាងខ្លាចថាYujin និងខឹងហើយបញ្ឈប់ជំនួយលើបងស្រីរបស់ខ្លួន។

Yujin ដើរចូលទៅរកWonyoung ដែលកំពុងធ្វើម្ហូបនៅក្នុងផ្ទះបាយ ហើយសម្លឹងមើលទៅនាងដែលកំពុងមមាញឹកក្នុងការចម្អិនអាហារ។ជ្រុងមាត់របស់Yujin កោងឡើងទៅជាស្នាមញញឹម នៅពេលបានឃើញទិដ្ឋភាពនោះ ខណៈពេលឈរទប់ខ្លួននិងជញ្ជាំងឱបដៃរហូតដល់Wonyoung មានអារម្មណ៍ថាមានមនុស្សកំពុងសម្លឹងមើលនាងទើបនាងបែរខ្នងទៅមើល ឃើញថាជាYujin ដែលកំពុងឈរញញឹមដូចមនុស្សឆ្កួតតែម្នាក់ឯង
"ឡប់សតិទេដឹង ឈរញញឹមតែឯង" Wonyoung គិតក្នុងចិត្ត

លុះឃើញYujin នៅតែបន្តញញឹម ដែលហាក់មើលទៅនាងកំពុងតែវង្វេងនៅក្នុងពិភពលោករបស់នាងនោះ ទើបWonyoung សម្រេចចិត្តហើបមាត់សួរនាង
«ម្ចាស់តូច ...កើតអីឬ?» Yujin ភ្ញាក់ព្រើត ស្ទើរតែដួលទៅហើយ ប៉ុន្តែជាសំណាងល្អដែលគេអាចទប់ខ្លួនទាន់ រួចសម្រួលឥរិយាបថធ្វើដូចជាគ្មានរឿងអីកើតឡើង ហើយតបទៅWonyoung វិញជាមួយនិងទឹកមុខធុញទ្រាន់របស់នាង
« ភ្នែករបស់នាងមានបញ្ហាហើយ ខ្ញុំមិនបានញញឹមអីទេ!»

Wonyoung គ្រាន់តែមើលទៅគេ ហើយងក់ក្បាលប៉ុណ្ណោះព្រោះខ្ជិលនិយាយច្រើនជាមួយមនុស្សដូចជាYujin ដែលមិនចេះទទួលស្គាល់ការពិតទេ។ បន្ទាប់ពីនោះ Wonyoung រៀបចំអាហារដាក់លើតុ ដើម្បីបរិភោគ។

ខណៈពេលដែលកំពុងញុំានោះ Yujin និយាយឡើង
«យប់នេះនាងត្រូវទៅជាមួយខ្ញុំ ចំណែករឿងសម្លៀកបំពាក់ខ្ញុំបានអោយគេរៀបចំអោយនាងរួចរាល់ហើយ»

Heartless មនុស្សគ្មានបេះដូង ( Annyeongz ) EndМесто, где живут истории. Откройте их для себя