ភាគទី6

1.7K 90 25
                                        


Yujin និយាយទាំងខឹងពេលនាងនឹកដល់ទិដ្ឋភាពព្រឹកមិញដែលគេបានឃើញ។

********

"ស្រមៃ"

Yujin ដើរដូចធម្មតារបស់គេ ដោយមិនខ្វល់ពីអ្វីទាំងអស់ប៉ុន្តែស្រាប់តែមានសម្លេងនិយាយគ្នាបង្អាក់ដំណើរនាងអោយឈប់នៅមួយកន្លែង។
«DaeHo ប្រាប់អោយយើងរៀបចំផ្កាដើម្បីយកទៅអោយគេនៅឯកម្មវិធីប្រកួតចម្រៀង» បុរសម្នាក់
«តើDaeHo ចង់សារភាពស្នេហ៍ដាក់អ្នកណាគេហាស់» បុរសម្នាក់ទៀត
«Jang Wonyoung ស្រីស្អាតប្រចាំសាលាយើងហ្នឹងណា៎»
«DaeHo ភ្នែកល្អមែន សូម្បីតែយើងក៏ចាប់អារម្មណ៍និងនាងដែរ មនុស្សអីស្អាតដូចជាទេពធីតា»
«មែនហើយ នាងថែមទាំងទៅលើកទឹកចិត្តគេនៅកន្លែងប្រលងទៀតផង ប្រហែលជានាងចាប់អារម្មណ៍និងDaeHo ដែរហើយមើលទៅ»
«តោះទៅអោយលឿនទៅ ប្រយ័ត្នយឺត!»

និយាយចប់ពួកគេចាកចេញទៅ ដោយមិនបានដឹងទេថាមានមនុស្សកំពុងមួរម៉ៅក្តៅក្រហាយចិត្តក្រោយពេលបានឮនូវអ្វីដែលពួកគេនិយាយ។

Yujin ក្តាប់កណ្តាប់ដៃមួយទំហឹង បញ្ចេញសម្លេងកោងកាច
«អាចង្រៃ!! ហ៊ានប៉ះស្រីរបស់យើងផង »
កំហឹងកាន់តែខ្លាំងពេលដែល គេនឹកដល់ពាក្យមនុស្សពីរនាក់នោះនិយាយថា Wonyoung ចាប់អារម្មណ៍និងអ្នកផ្សេង។

«Jang Wonyoung  នាងគ្មានសិទ្ធទៅចូលចិត្តអ្នកណាទេ!!!»

***************
"បញ្ចប់ការស្រមៃ"

Yujin ចាប់ផ្តើមកេះខ្សែហ្គីតា ហើយច្រៀងជាមួយនិងសម្លេងធ្ងន់ៗរបស់នាង

Yeah, you can start over you can run free
You can find other fish in the sea
You can pretend it's meant to be
But you can't stay away from me
I can still hear you making that sound
ខណៈពេលដែលច្រៀងឃ្លានេះ Yujin សម្លឹងទៅភ្នែករបស់Wonyoung យ៉ាងជ្រៅ ចំណែកOmega តូចវិញ នាងបើកភ្នែកធំៗ ពេលឮប្រយោគនោះ
Taking me down rolling on the ground
You can pretend that it was me
But no, oh
Baby, I'm preying on you tonight
Hunt you down eat you alive
Just like animals
Animals
Like animals

នៅពេលដែលដល់ឃ្លាទាំងអស់នេះ ភ្នែករបស់Yujin មើលទៅWonyoung កាន់តែជ្រៅស្ទើរតែអាចទម្លុះខ្លួននាងទៅហើយ និងហាក់ដូចជាចង់ចាប់នាងនៅមួយកន្លែងហើយចាប់ហែកសាច់នាងសុីទាំងរស់អញ្ចឹង។

ក្រោយពេលដែលច្រៀងចប់ ក្រុមស្រីៗនាំគ្នារត់ទៅរោមក្រោមឆាកដើម្បីហុចផ្កាដែលពួកគេទុកបោះឆ្នោតអោយអ្នកប្រកួតអោយទៅYujin ស្ទើរតែគ្រប់គ្នា ។ Wonyoung នាងឃើញឱកាសនេះក៏រត់ចេញពីទីនោះ។ នៅពេលដែលនាងហៀបនិងរត់ចេញស្រាប់តែDaeHo កាន់ដៃនាង។
«Wonyoung ទៅណាហ្នឹង ខ្ញុំមានរឿងសំខាន់ចង់ប្រាប់នាង»
«ចាំលើកក្រោយចុះសិស្សច្បង ខ្ញុំៗប្រញាប់!»
«ប៉ុន្តែ—» Wonyoung មិននៅអោយគេបញ្ចប់ប្រយោគនោះទេ ពេលដែលនាងឃើញភ្នែករបស់Yujin កំពុងសម្លឹងមកនាងយ៉ាងត្រជាក់គួរអោយខ្លាច នាងប្រញាប់រត់ចេញតែម្តងព្រោះនាងខ្លាចៗថា Yujin និងចាប់នាងថើប ហើយលាតត្រដាងរឿងរបស់ពួកគេនៅចំពោះមុខមនុស្សគ្រប់គ្នាដូចដែលនាងធ្លាប់និយាយ។

Heartless មនុស្សគ្មានបេះដូង ( Annyeongz ) EndWhere stories live. Discover now