ភាគទី14

1.6K 81 24
                                        



Wonyoung កំពុងដើរទៅកន្លែងចំណតឡានក្រុង ដើម្បីជិះត្រលប់ទៅPenthouse របស់Yujin វិញដោយសារតែថ្ងៃនេះYujin បានផ្ញើរសារមកនាងថាគេមានធុរៈមិនអាចជូននាងត្រលប់ទៅផ្ទះវិញបាននោះទេ។

កំពុងអង្គុយនៅលើកៅអីសម្រាប់រង់ចាំសុខៗសម្លេងស្បែកជើងកែងចោត បន្លឺឡើងជិតត្រចៀករបស់នាង ។

Wonyoung ក្រឡេចទៅមើលឃើញថាជាមនុស្សស្រីម្នាក់ស្លៀកសម្លៀកបំពាក់សុីវិល័យ ហើយដៃរបស់នាងមានស្ពាយកាបូប និងសម្លឹងមើលទៅនាងមិនដាក់ភ្នែក។Wonyoung មានអារម្មណ៍មិនស្រួលជាមួយនិងការសម្លឹងនោះទើបនាងនិយាយទៅកាន់នារីនោះ
«អ្នកនាងមានអ្វីឬ? បានជាសម្លឹងមើលខ្ញុំបែបនេះ?អូ...ឬមួយក៏អ្នកនាងចង់អង្គុយចាំឡានក្រុងដែរ...មិនអីនោះទេ អ្នកនាងអាចអង្គុយក្បែរខ្ញុំបាន....» ទោះបីជាWonyoung មិនសូវពេញចិត្តនិងរបៀបដែលស្រីម្នាក់នោះមើលមកនាងក៏ដោយក៏Wonyoung នៅតែរក្សានូវសុជីវធម៍ហើយនិយាយគួរសមទៅកាន់នាងដដែល។

Hanna សម្លឹងមើលទៅWonyoung តាំងពីលើរហូតដល់ក្រោម ដូចជាកំពុងតែត្រួតពិនិត្យអ្វីមួយពីនាងយ៉ាងអញ្ចឹង...។នាងមិនអាចបដិសេធបាននោះទេ ថាWonyoung ស្រស់ស្អាតខ្លាំងណាស់ នាងបានឃើញរូបថតរបស់Wonyoung ដែលនាងបានបញ្ជាអោយគេទៅស៊ើបរកឈ្មោះមនុស្សស្រីដែលYujin ថ្ងូរហៅតាមទូរស័ព្ទនៅពេលនោះ! នៅពេលដែលនាងបានជួបWonyoung ផ្ទាល់ទើបដឹងថាស្អាតជាងក្នុងរូបថតទៅទៀត!!!

" ស្អីក៏ដោយ!! ឯងស្អាតជាងស្រីម្នាក់នេះឆ្ងាយណាស់Hanna " Hanna និយាយជាមួយខ្លួនឯងក្នុងចិត្ត

«Jang Wonyoung...ត្រូវទេ? ខ្ញុំមានរឿងចង់និយាយជាមួយនាង!» Hanna

Wonyoung ស្រឡាំងកាំងមួយភ្លែត ព្រោះតែនារីម្នាក់នេះស្គាល់ឈ្មោះរបស់នាង ទាំងដែលនាងប្រាកដក្នុងចិត្តថានាងមិនដែលស្គាល់នារីម្នាក់នេះទេ។

Wonyoung បម្រុងនឹងសួរនាងថានាងស្គាល់ឈ្មោះនាងយ៉ាងដូចម្តេចទៅហើយ? ប៉ុន្តែHanna និយាយកាត់នាងមុន
«មកតាមខ្ញុំ! ខ្ញុំមានរឿងនិយាយជាមួយនាងពីរឿងរបស់ An Yujin!»

Wonyoung មើលទៅមនុស្សស្រីម្នាក់នោះ ជាមួយនិងកែវភ្នែកសង្ស័យ តែដោយសារតែស្រីម្នាក់នោះនិយាយឈ្មោះរបស់Yujin ធ្វើអោយនាងចម្លែកចិត្តជាខ្លាំង និងចង់ដឹងថាតើស្រីម្នាក់នេះចង់និយាយរឿងអ្វីជាមួយនាង?ទើបWonyoung និយាយទៅកាន់Hanna ។
«បាន....»

Heartless មនុស្សគ្មានបេះដូង ( Annyeongz ) EndМесто, где живут истории. Откройте их для себя