ភាគទី11

1.6K 90 16
                                        


Wonyoung ទើបតែប្រលងចប់ នាងដើរចេញពីថ្នាក់សំដៅទៅរកYujin ដែលគេបានផ្ញើរសារអោយគេទៅជួបខ្លួននៅកន្លែងចំណតឡាន។នៅពេលដែលទៅដល់ទីនោះនាងឃើញYujin កំពុងអង្គុយនៅក្នុងឡានរង់ចាំនាង។Wonyoung ងាកមើលឆ្វេងស្តាំព្រោះខ្លាចមាននរណាឃើញ នៅពេលដែលប្រាកដចិត្តថាគ្មាននរណាម្នាក់នៅទីនោះទេ នាងប្រញាប់បើកទ្វារឡានរបស់Yujin ហើយចូលអង្គុយនៅខាងក្នុង។

Yujin ឃើញWonyoung ចូលមកខាងក្នុងឡានភ្លាម គេឈោងមុខទៅថើបថ្ពាល់របស់នាង រួចចុះលើបបូរមាត់របស់នាង ហើយWonyoung ក៏ថើបតបស្នងគេវិញដែរ បន្ទាប់ពីអស់ចិត្តរួចគេបង្វែរមុខត្រលប់មកមើលទៅខាងមុខវិញ រួចបើកឡានចេញពីទីនោះបាត់ទៅ។

ខណៈពេលដែលរថយន្តកំពុងបើកនៅលើដងផ្លូវនោះ Wonyoung ឃើញកន្លែងដែលមានអាហារដាក់លក់នៅតាមផ្លូវជាច្រើនដែលធ្វើអោយនាងនឹកឃើញនៅពេលដែលនាងនិងនបងស្រីតែងតែមកទីនេះញុំាជាញឹកញាប់។នាងនឹករសជាតិអាហារនៅទីនេះ ប៉ុន្តែនាងមិនហ៊ាននិយាយប្រាប់Yujin អោយឈប់ឡាននោះទេបានត្រឹមតែសម្លឹងមើលទៅចំណីអាហារទាំងនោះដោយភាពស្រេកឃ្លាន។

Yujin ឃើញWonyoung មើលទៅកន្លែងនោះមិនដាក់ភ្នែកទើបគេគិតថាប្រហែលជានាងឃ្លានដូច្ចេះគេនិយាយទៅកាន់នាង
«នាងចង់ញុំារបស់ដែលលក់នៅទីនោះឫ? ខ្ញុំយល់ថាវាគ្មានអីទំនងទេ អាហារតាមផ្លូវបែបនោះ»

Wonyoung ងាកទៅមើលYujin ទាំងភ្ញាក់ផ្អើលព្រោះYujin ដឹងថានាងចង់ញុំារបស់ទាំងនោះ ធ្វើអោយជ្រុងមាត់របស់នាងញញឹម រួចនិយាយ
«ចាស...តែខ្ញុំមិនហ៊ានប្រាប់ម្ចាស់តូចអោយឈប់ឡាននោះទេ»

«គ្រាន់តែអញ្ចឹងសោះក៏មិនហ៊ាននិយាយដែរ! មិនអីទេចាំខ្ញុំឈប់ឡានមួយភ្លែតអោយនាងទៅទិញញុំាចុះ!» Yujin និយាយចប់គេបត់ឡាន Audi ពណ៍សរបស់ខ្លួនហើយស្វែងរកកន្លែងចតនៅចំណតឡាន។

«តើនាងមិនទៅទេឬ? ក្រែងចង់ញុំាមិនអញ្ចឹង? នៅអង្គុយធ្វើអីទៀត?»Yujin សួរទៅWonyoung ជាមួយនិងចម្ងល់ នៅពេលដែលគេចតឡានរួចរាល់

Wonyoung មើលទៅYujin ទាំងញញឹមរួចនិយាយ
«ចុះទៅជាមួយគ្នាទៅម្ចាស់តូច...ខ្ញុំធានាថារសជាតិអាហារនៅទីនេះមិនចាញ់អាហារនៅសណ្ថារគារលំដាប់ផ្កាយប្រាំដែលម្ចាស់តូចធ្លាប់ញុំានោះទេ»

Heartless មនុស្សគ្មានបេះដូង ( Annyeongz ) EndWhere stories live. Discover now