ភាគទី4

1.6K 86 11
                                        

សាកលវិទ្យាល័យ Hanward

Wonyoung ដើរនៅតាមបរិវេណសាលា ដើម្បីទៅថ្នាក់រៀនរបស់នាងជាមួយនិងដំណើរយឺតៗ នាងពាក់អាវក្រៅកវែងដើម្បីបិទបាំងស្នាមដែល Yujin បន្សល់នៅពាសពេញកញ្ចឹងករបស់នាងការពារកុំអោយអ្នកដ៏ទៃឃើញ កំពុងដើរសុខៗ DaeHo ឃើញនាងពីចម្ងាយប្រញាប់ដើរទៅរកនាង។

«Wonyoung... » DaeHo
«សិស្សច្បងDaeHo » Wonyoung
«ហេតុអីថ្ងៃនេះពាក់អាវក្រាស់ម៉្លេស wonyoung?» Daeho សួរនៅពេលដែលឃើញWonyoung ពាក់អាវក្រៅចម្លែកខុសពីរាល់ដង

«ចាស...អឺ...គ្មានអីទេ គឺ...អាកាសធាតុត្រជាក់ពេកហ្នឹងណា៎ សិស្សច្បង» Wonyoung ព្យាយាមឆ្លើយដោះសារ ជាមួយនិងទឹកមុខភិតភ័យ DaeHo មិនបានសង្ស័យអ្វីនោះទេ ព្រោះគេតែងតែជឿជាក់លើសម្តីរបស់មនុស្សដែលខ្លួនលួចស្រលាញ់។

ភ្លាមៗនោះឡាន Jeep មួយគ្រឿងបើកក្នុងល្បឿនលឿនតម្រង់មករកពួកគេ Daeho  ប្រញាប់ទាញWonyoung ទៅម្ខាង ខណៈដែលឡាននោះជាន់ហ្រ្វាំងឈប់ភ្លាមៗឮសម្លេងផ្អើលមនុស្សនៅទីនោះអោយចាប់អារម្មណ៍ភ្លាមៗ។

ឃើញWonyoung មានអារម្មណ៍ភិតភ័យDaeHo ប្រញាប់ឱបលួងលោមនាង ដោយមិនដឹងទេថាទង្វើនេះធ្វើអោយចិត្តអ្នកដែលនៅក្នុងឡានក្តៅដូចភ្លើង ចំណែកឯដៃវិញកាន់ចង្កូតឡានយ៉ាងតឹង.... យូជីនទ្រាំមិនបាន គេបើកកញ្ចក់ឡាននៅខាងលើ ក្រោកឡើងស្តីអោយពួកគេជាមួយនិងទឹកមុខត្រជាក់របស់ខ្លួនដូចរាល់ដង។

«នែ! ខ្វះកន្លែងសាសងគ្នាមែនទេ? បានជាមកញ៉ែគ្នានៅទីនេះ ឫមួយក៏ចង់ត្រូវឡានបុកហើយអាងបានសំណងខ្លះយកទៅចាយ  ហើយប្រុងនៅឈរឱបគ្នាដល់ពេលណាទៀត មិនគិតចេញពីផ្លូវខ្ញុំបើកទេ» Yujin

Wonyoung គ្រាន់តែឃើញថាអ្នកណាជាម្ចាស់ឡានភ្លាម បូករួមនិងភ្នែកYujin កំពុងមើលមកកាន់នាងដូចជាចង់សុីសាច់នាងទាំងរស់ Wonyoung ប្រញាប់ដកខ្លួនពីDaeHo ភ្លាមៗ។ ឯDaeHo វិញគេមិនចុះចាញ់Yujin ទេ ទើបគេស្តីថាអោយនាងត្រលប់ទៅវិញ
«ផ្លូវនេះ ជាផ្លូវសម្រាប់មនុស្សដើរមិនមែនសម្រាប់ឯងជិះឡានលេងតាមចិត្តទេYujin  ឯងទេទើបជាអ្នកខុសមិនមែនពួកយើង រៀនទទួលស្គាល់កំហុសខ្លះទៅ កុំចូលចិត្តទម្លាក់កំហុសទៅអោយអ្នកដ៏ទៃពេក»

Heartless មនុស្សគ្មានបេះដូង ( Annyeongz ) EndWhere stories live. Discover now