Daeho ដើរនៅតាមផ្លូវដើម្បីទៅយកឡានរបស់គេត្រលប់ទៅផ្ទះ។ខណៈពេលកំពុងដើរនោះគេហាក់ដូចជាឃើញស្រមោលមនុស្សស្រីដែលគេស្គាល់ឈរនៅចំណតឡាន ភ្លាមៗនោះគេប្រញាប់បង្កើនល្បឿនដើម្បីទៅរកនាងប៉ុន្តែមិនទាន់ដើរបានប៉ុន្មានជំហានផងស្រាប់តែមានឡានមួយឈប់នៅក្បែរខ្លួននាង ហើយWonyoungក៏ឡើងទៅលើឡាននោះបាត់ទៅ។
Daeho មើលតាមឡាននោះដែលបើកកាត់គេឃើញថាជាYujin ជាអ្នកបើកឡាននោះ ប៉ុន្តែមិនបានឃើញមនុស្សស្រីដែលនៅខាងក្នុងនោះទេ ទើបគេគិតថាប្រហែលជាគេយល់ច្រលំដោយខ្លួនឯងឬមួយក៏មកពីគេនឹកដល់Wonyoung ខ្លាំងពេក ដោយសារតែមួយរយៈនេះគេកម្របានជួបនឹងWonyoung ខ្លាំងណាស់។ នៅពេលដែលគេទៅរកនាង Wonyoung តែងតែនិយាយថានាងរវល់ជាប់ជានិច្ច ម្យ៉ាងទៀតគេមិនជឿថាមនុស្សស្រីដូចជាWonyoung នឹងបណ្តោយខ្លួនទៅជាមួយមនុស្សដូចជាYujin នោះទេ គេជឿជាក់និងអោយតម្លៃទៅលើខ្លួនរបស់នាង។
*******************
នៅថ្ងៃបញ្ចប់ការសិក្សារបស់Daeho នោះគេបានយកឱកាសនោះដើម្បីសារភាពប្រាប់ពីអារម្មណ៍ពិតរបស់គេចំពោះWonyoung ដែលគេខកខានមិនបាននិយាយប្រាប់នាង ដោយសារតែYujin ធ្វើអោយខូចផែនការរបស់គេនៅថ្ងៃប្រកួតចម្រៀង។ គេមានភាពជឿជាក់នៅក្នុងខ្លួនថាWonyoung អាចនឹងមានចិត្តចំពោះរូបគេដែរ ព្រោះតែនាងមិនដែលមានទំនាក់ទំនងជាមួយនិងAlpha ដ៏ទៃក្រៅពីខ្លួនគេនោះទេ។
Daeho ដើរកាន់បាច់ផ្កា បណ្តើរញញឹមបណ្តើរគេដើរទៅរកកន្លែងដែលWonyoung ចូលចិត្តអង្គុយសម្រាកលំហែកាយតែម្នាក់ឯងនៅឯបង់អង្គុយក្បែរមាត់ទឹកខាងក្រោយសាលា។
Wonyoung កំពុងបណ្តែតអារម្មណ៍ នឹកគិតទៅដល់រឿងជាច្រើន បន្ទាប់មកនាងសម្លឹងមើលទៅខ្សែដៃដែលYujin បានប្រគល់មកអោយនាងរួចបញ្ចេញស្នាមញញឹមផ្អែមល្ហែមដាក់ខ្សែដៃមួយគូនោះចំណែកឯក្នុងចិត្តកំពុងនឹកទៅដល់អ្នកដែលបានអោយវាមកនាង ដោយមិនបានចាប់អារម្មណ៍ថាមាន នរណាម្នាក់កំពុងតែឈរនៅក្បែរនាងនោះទេ និងដៃរបស់គេកាន់នូវបាច់ផ្កាលាក់នៅខាងក្រោយខ្នង។
Daeho សម្លឹងមើលទៅមនុស្សដែលគេលួចស្រលាញ់កំពុងញញឹមផ្អែមល្ហែមនោះ ធ្វើអោយគេកាន់តែធ្លាក់ក្នុងអន្លង់ស្នេហ៍នាងកាន់តែខ្លាំងឡើង ហើយគេបានស្បថនៅក្នុងចិត្តថាថ្ងៃនេះគេនឹងធ្វើអោយនារីម្នាក់នេះក្លាយជាគូស្នេហ៍របស់គេអោយបាន។
«សួស្តី Wonyoung ...» Daeho និយាយ
YOU ARE READING
Heartless មនុស្សគ្មានបេះដូង ( Annyeongz ) End
RomanceWonyoung ស្អប់មនុស្សប្រភេទដូចជា Yujin បំផុត ព្រោះនាងតែងតែទុកOmega ដូចជារបស់លេងរបស់ខ្លួន រហូតដល់ថ្ងៃមួយនាងផ្តល់មួយកំផ្លៀងដល់Yujin ធ្វើអោយYujin គុំគួននាង និងមានរឿងរ៉ាវផ្សេងទៀតដែលធ្វើអោយ Wonyoung ត្រូវជាប់ជំពាក់ជាមួយនឹងYujin ដោយគ្មានជម្រើសក្នុងការបដិសេ...
