ភាគទី17

1.7K 71 23
                                        


ច្រើនថ្ងៃកន្លងផុតទៅ

រថយន្តសេរ៊ីទំនើបមួយគ្រឿងបត់ចូលទៅខាងក្នុងបរិវេនភូមិគ្រឹះអានសន្សឹមៗ បន្ទាប់ពីចតឡានរួចរាល់ហើយ Yujin កាន់ដៃរបស់Wonyoung ដែលមើលទៅនាងហាក់ដូចជាកំពុងភិតភ័យ និងព្រួយបារម្ភព្រោះតែYujin នាំនាងមកជួបឪពុកម្តាយរបស់គេជាលើកដំបូងដើម្បីណែនាំខ្លួនក្នុងឋានៈជាកូនប្រសាររបស់ត្រកូលអាន។

«យើងមកដល់ហើយBaby...ចូលទៅខាងក្នុងឥឡូវល្អដែរទេ?» Yujin និយាយជាមួយនិងសម្លេងស្រទន់
«Yujinie....អូនខ្លាចៗថាលោកប៉ាអ្នកម៉ាក់របស់បងមិនពេញចិត្តនិងអូន អូនខ្លាចថាគាត់គិតថាអូនជាស្រីមិនល្អ តោងទាមបងដើម្បីលុយ....អូនខ្លាច....» Wonyoung និយាយទាំងព្រួយបារម្ភ ព្រោះនាងខ្លាចថាឪពុកម្តាយរបស់Yujin និងមិនចូលចិត្តនាង ហើយគិតថានាងជាមនុស្សស្រីដែលចូលមកបោកយកលុយកូនរបស់ពួកគាត់   នាងខ្លាចពួកគាត់នឹងបំបែកនាងនិងYujin ចេញពីគ្នា នាងខ្លាច......។

Yujin យកដៃរបស់ខ្លួនទៅចាប់មុខរបស់នាងថ្នមៗ  និងសម្លឹងមើលទៅនាងជាមួយនិងកែវភ្នែកស្រទន់ ហើយនិយាយ
«អូនគិតច្រើនពេកហើយBaby....ជឿបងចុះប៉ាម៉ាក់របស់បងមិនមែនជាមនុស្សចិត្តចង្អៀតនោះទេ ហើយបងជឿជាក់ថាគាត់ច្បាស់ជាត្រេកអរមិនខាន ប្រសិនបើគាត់ដឹងថាបងមានប្រពន្ធ ហើយថែមទាំងមានចៅមួយអោយគាត់ទៀតនោះ...ប្រសិនបើដូចអ្វីដែលអូនគិតនោះ... បងនឹងតស៊ូជាមួយអូន និងនៅក្បែរអូននិងកូនរហូតដល់គាត់ព្រមទទួលស្គាល់ស្នេហារបស់ពួកយើង» Yujin យកដៃរបស់ខ្លួនស្ទាបពោះរបស់Wonyoung ថ្នមៗពីលើរ៉ូបរបស់នាង។

សម្តីរបស់Yujin ធ្វើអោយWonyoung មានកម្លាំងចិត្តជាងមុន ភាពភ័យខ្លាចហើយព្រួយបារម្ភមុននេះត្រូវរសាត់ទៅឆ្ងាយ....។

«អរគុណJinie....ដរាបណាមានបងនៅក្បែរអូន..អូននឹងមិនខ្លាចអ្វីទាំងអស់.....» Wonyoung និយាយចប់ នាងថើបថ្ពាល់របស់Yujin បន្ទាប់មកដាក់ថ្ងាសនាងលើថ្ងាសរបស់Yujin ..........។

*******

Hanna កំពុងអង្គុយនៅលើសាឡុងក្បែរអ្នកស្រីអាន និងនិយាយរឿងរ៉ាវជាច្រើន ជាពិសេសរឿងរបស់Wonyoung ទៅកាន់គាត់។

មួយរយៈនេះនាងតែងតែមកទីនេះជាញឹកញាប់ ដើម្បីផ្លុំត្រចៀករបស់គាត់អោយស្អប់Wonyoung ចំណែកអ្នកស្រីអានវិញ គាត់គ្រាន់តែស្តាប់នាងនិយាយប៉ុណ្ណោះ គាត់មិនសូវជាជឿនិងសម្តីរបស់នាងនោះទេ ហើយក្នុងចិត្តរបស់គាត់កំពុងតែចង់ឃើញមនុស្សស្រីដែលមានឈ្មោះថា Wonyoung នោះផ្ទាល់ភ្នែក ព្រោះគាត់ចង់ដឹងថា តើនាងជាមនុស្សបែបណាអោយពិតប្រាកដ ទើបអាចធ្វើអោយYujin នាំនាងមករស់នៅជាមួយនោះ........។

Heartless មនុស្សគ្មានបេះដូង ( Annyeongz ) EndWhere stories live. Discover now