********

«អ្នកជម្ងឺកើតគ្រុនផ្តាសាយ ខ្ញុំនឹងរៀបចំថ្នាំសម្រាប់គាត់លេប» អ្នកគ្រូពេទ្យនិយាយ ក្រោយពេលដែលពិនិត្យទៅលើWonyoung រួចរាល់។
«តើនាងមិនកើតអ្វីធ្ងន់ធ្ងរមែនទេអ្នកគ្រូពេទ្យ?» Yujin សួរដោយបារម្ភខណៈពេលសម្លឹងមើលទៅមនុស្សដែលកំពុងគេងនៅលើគ្រែ។
«ចាស...កុំបារម្ភអីអ្នកនាងអាន....គ្រាន់តែលេបថ្នាំអោយបានទៀងទាត់ និងមើលថែអ្នកជំងឺអោយបានដិតដល់គាត់និងជាសះស្បើយមិនខាន អូ..កុំភ្លេចជូតខ្លួនអោយអ្នកជម្ងឺផងណា៎ ដើម្បីជួយអោយកម្តៅកាន់តែឆាប់ថយចុះ»អ្នកគ្រូពេទ្យនិយាយជាមួយស្នាមញញឹម

បន្ទាប់មកគាត់រៀបចំប្រដាប់ប្រដាដើម្បីត្រលប់ទៅវិញ ដែលមានYujin ជូនដំណើរគាត់ពីក្រោយ។

នៅពេលដែលទៅដល់មាត់ទ្វារ អ្នកគ្រូពេទ្យហាក់ដូចជាស្ទាក់ស្ទើរក្នុងការនិយាយអ្វីមួយ ទើបធ្វើអោយយូជីនមើលទៅគាត់ឆ្ងល់  រួចគេសួរគាត់តែម្តង
«តើ...មានអ្វីចង់និយាយបន្ថែមឫ អ្នកគ្រូពេទ្យ?»

អ្នកគ្រូពេទ្យញញឹមបន្តិច ហើយនិយាយ
«ហុឺម...អ្នកនាងអានមួយរយៈនេះសូមកាត់បន្ថយការរួមភេទបន្តិច ជាពិសេសមិនត្រូវធ្វើវានៅពេលដែលអ្នកជម្ងឺកំពុងឈឺនោះទេ វានឹងធ្វើអោយអ្នកជម្ងឺកាន់តែអស់កម្លាំងហើយមិនងាយជាឡើយ»អ្នកគ្រូពេទ្យនិយាយនៅពេលដែលគាត់នឹកទៅដល់ស្នាមថើបនៅលើកញ្ចឹងករបស់Wonyoung ខណៈពេលដែលកំពុងពិនិត្យអាការៈនាង.....។
Yujin គ្រាន់តែឮហើយធ្វើអោយមុខរបស់គេឡើងក្រហមដោយក្តីខ្មាសអៀន និងនិយាយទៅកាន់គាត់ជាមួយនិងសម្លេងធ្វើពុត
«អ្នកគ្រូពេទ្យនិយាយអីហ្នឹង? ខ្ញុំមិនយល់ទេ!!»
«ចាស...ខ្ញុំគ្រាន់តែប្រាប់ប៉ុណ្ណោះ អញ្ចឹងខ្ញុំលាសិនហើយ អ្នកអានAn» អ្នកគ្រូពេទ្យនិយាយចប់គាត់ដើរចេញពីទីនោះ ហើយYujin ប្រញាប់បិទទ្វារ រួចរអ៊ូរទាំជាមួយនឹងទឹកមុខជូរ។

«រឿងអីត្រូវកាត់បន្ថយ ខ្ញុំមិនបានធ្វើច្រើនដងឯណា គ្រាន់តែរាល់ថ្ងៃសោះ!!!»

..............

Yujin ថាចប់គេប្រញាប់ចូលទៅក្នុងបន្ទប់វិញ ហើយដាក់ខ្លួនអង្គុយនៅលើគ្រែសម្លឹងទៅអ្នកកំពុងគេងដែលត្រូវឈឺបែបនេះដោយសារតែខ្លួនបង្ខំអោយនាងហាលទឹកភ្លៀងកាលពីម្សិលមិញ។

Heartless មនុស្សគ្មានបេះដូង ( Annyeongz ) EndWhere stories live. Discover now