ដោយឃើញភាពស្តាប់បង្គាប់របស់នាង Yujin លើកចង្ការបស់Wonyoung ឡើងហើយថើបនាងនៅលើបបូរមាត់ភ្លាមៗ បន្ទាប់ពីបានប៉ុន្មានវិនាទីនាងដកបបូរមាត់ចេញ
«Yuj—ម្ចាស់តូច ខ្ញុំចង់ទៅជួបបងស្រីរបស់ខ្ញុំតើបានទេ?» Wonyoung
«បាន...មិនអីទេ» Yujin ថារួចនាងងើបខ្លួនឡើងចេញទៅក្រៅបាត់ទៅបន្សល់តែWonyoung នៅអង្គុយលើគ្រែម្នាក់ឯង។
មួយសន្ទុះនាងក្រោកឡើងពីគ្រែដើរសំដៅទៅបន្ទប់ទឹកយឺតៗ ព្រោះរាងកាយរបស់នាងនៅឈឺនៅឡើយ ។
មកដល់ខាងក្នុងបន្ទប់ទឹកនាងសម្លឹងឃើញរូបរាងរបស់ខ្លួនឯងតាមកញ្ចក់ ដែលបង្ហាញអោយឃើញនូវស្នាមថើបពណ៍ក្រហមស្ទើរតែពាសពេញរាងកាយ។នាងដកដង្ហើមធំ ហើយបិទភ្នែករំងាប់អារម្មណ៍ព្រោះនាងមិនចង់បង្ហូរទឹកភ្នែកទៀតនោះទេ។ក្រោយមកនាងចាប់ផ្តើមស្អាតរាងកាយរបស់នាង.......
.....................
Wonyoung ចេញពីបន្ទប់ទឹកវិញជាមួយនឹងកន្សែង នាងស្វែងរករ៉ូបកាលពីយប់មិញដើម្បីស្លៀកពាក់ ប៉ុន្តែវាត្រូវរហែកដោយសារតែYujin ហែកវាកាលពីយប់មិញបាត់ទៅហើយ ទើបWonyoung សម្រេចចិត្តយកអាវយឺត និងខោវែងរបស់Yujin ចេញពីទូ ដើម្បីស្លៀកបិទបាំងរាងកាយអាក្រាតរបស់នាងសិន។
Wonyoung ដើរចេញពីបន្ទប់ចុះទៅជាន់ខាងក្រោម នាងឃើញYujin កំពុងអង្គុយចុចទូរស័ព្ទ នៅលើសាឡុង។ Yujin ឃើញWonyoung ចុះមកជាមួយនឹងសម្លៀកបំពាក់របស់នាងមានការសង្ស័យបន្តិច
«ហេតុអីបានជានាងពាក់អាវរបស់ខ្ញុំ?»
«ខ្ញុំ....ខ្ញុំមិនមានអ្វីស្លៀកទេ ...ទើប....ខ្ញុំយកខោអាវរបស់ម្ចាស់តូចពាក់សិន ខ្ញុំសុំទោសដែលមិនបានសុំការអនុញ្ញាតជាមុន» Wonyoung
Yujin គ្រាន់តែមើលទៅនាង រួចទាញទូរស័ព្ទយកមកប្រើធ្វើអីមិនដឹង បន្ទាប់ពីរួចរាល់ហើយYujin ដាក់ទូរស័ព្ទចុះ ហើយយកដៃទះតិចៗលើភ្លៅរបស់ខ្លួនព្រមទាំងនិយាយទៅកាន់Wonyoung
«អង្គុយទីនេះ...Baby Girl »
Wonyoung ស្ទាក់ស្ទើរប៉ុន្តែនៅតែធ្វើខ្លួនស្តាប់បង្គាប់Yujin ដដែល។ នាងដើរទៅជិតYujin ហើយដាក់ខ្លួនអង្គុយលើភ្លៅរបស់Yujin ជាមួយនឹងភាពខ្មាសអៀន។
Yujinឃើញបែបនោះញញឹមសមចិត្ត នាងបង្វែរមុខរបស់ Wonyoung អោយប្រឈមនឹងខ្លួន ហើយយកដៃតូចៗរបស់នាងដាក់លើ ក របស់ខ្លួន។ បន្ទាប់មកថើបនាងភ្លាមៗ Wonyoung ភ្ញាក់ផ្អើលនឹងសកម្មភាពនេះ ប៉ុន្តែនាងគ្រាន់តែបិទភ្នែកខ្លួនឯងដោយអនុញ្ញាតអោយYujin លេងជាមួយនឹងអណ្តារបស់នាងប៉ុណ្ណោះ ដៃព្រហើនរបស់ Yujin លូកចូកទៅក្នុងអាវរបស់នាងដើម្បីស្ទាបអង្អែលទ្រូងទាំងគូរនោះ....បន្ទាប់ពីឆ្អែតឆ្អន់នឹងបបូរមាត់របស់នាងហើយ Yujin បន្តថើបចុះមកដល់កញ្ចឹងករបស់នាងដែលនៅមានស្នាមក្រហមនៅឡើយ ភាពរសើបធ្វើអោយOmega មិនអាចជួយអ្វីបានក្រៅពីបញ្ចេញសម្លេងថ្ងូរតិចៗ....ដូចជាចម្រៀងដែលពិរោះរណ្តំសម្រាប់ត្រចៀករបស់Alpha។
YOU ARE READING
Heartless មនុស្សគ្មានបេះដូង ( Annyeongz ) End
RomanceWonyoung ស្អប់មនុស្សប្រភេទដូចជា Yujin បំផុត ព្រោះនាងតែងតែទុកOmega ដូចជារបស់លេងរបស់ខ្លួន រហូតដល់ថ្ងៃមួយនាងផ្តល់មួយកំផ្លៀងដល់Yujin ធ្វើអោយYujin គុំគួននាង និងមានរឿងរ៉ាវផ្សេងទៀតដែលធ្វើអោយ Wonyoung ត្រូវជាប់ជំពាក់ជាមួយនឹងYujin ដោយគ្មានជម្រើសក្នុងការបដិសេ...
ភាគទី3
Start from the beginning
