ភាគ១៦ : កុំថ្នមដៃ

566 79 28
                                        

" ត្រូវហើយលោកម្ចាស់! ដើមកំណើតមនុស្សកើតមកពីស្វា បើខ្ញុំស្វា លោកម្ចាស់ក៏ស្វា តែស្វាលោកម្ចាស់ ស្វាស្ងៀមស្ងាត់ មិនមែនស្វារពឹលរប៉ូចដូចខ្ញុំ ទោះលោកម្ចាស់ខំថាខ្ញុំជាងនេះទៀតក៏ខ្ញុំស្ដាប់មិនចូល " នៅចុងប្រយោគ ជេគលើកដៃទប់ត្រចៀកសងខាងធ្វើរឹកពាយ៉ាងជម្លើយហាក់ទុកសម្ដីលោកម្ចាស់ស្ដាប់មិនចូលដល់ត្រចៀកគេ
" ប្រកែកគ្មានបាត់មួយពាក្យទេឯង " លោកម្ចាស់ច្រត់ចង្កេះច្រងេងច្រងាងយកអណ្ដាតទល់ថ្ពាល់ តាមមើលសភាពលោកម្ចាស់ស្ទើរចង់ចាប់ហែកក្មេងវិបល្លាសនេះទាំងរស់ហើយ ក្មេងអីរឹកពាគគ្លើនយ៉ាងនេះ
" ម៉េចនឹងថ្នមសម្ដីដូចជាអ្នកនាងនារីរបស់លោកម្ចាស់នោះ? " ចាក់ចំចំណុច ធ្លាយដល់ចិត្ត សុខៗគិតឃើញ បញ្ចេញឈ្មោះនារីមកនិយាយមិនដឹងខ្លួន
" ពាក់ព័ន្ធអីនិងនារី? " លោកម្ចាស់ត្បកវិញ ចិញ្ចើមលើកម្ខាង សម្លឹងមុខក្មេងប្រុសដោយការសង្ស័យ
" ខ្ញុំ... " ជេគ ធ្វើកែវភ្នែក្រឡេបក្រឡាប់ ហាក់រកនឹកសម្ដីតបមិនចេញ ជំនួសអោយចម្លើយ ប្រុសល្អិតសម្លឹងមុខលោកម្ចាស់មិនព្រិចហាក់ដឹងខុស
" ក្មេងឡប់ " តាមអារម្មណ៍មិនទាន់ទេ មុននេះមុខឡើងក្រម៉ូវ ចុងក្រោយបែរជាលួចញញឹមរួចដើរចេញទៅក្រៅបាត់ គួរអោយឈឺចិត្តណាស់ ជេគស្ទុះហក់ទៅលើគ្រែ ទាញខ្នើយក្ដាប់ដៃវាយដំខ្លាំងៗ ព្រោះកំពុងនឹកខ្នាញ់និងខ្លួនឯង គិតស្អីចេញបានទៅនិយាយពីឈ្មោះអ្នកនាងនារីដាក់លោកម្ចាស់នោះ?
" តិចល៎ខ្ញុំស្រឡាញ់លោកម្ចាស់ទៅ? ទេ...! វាកើតឡើងបានយ៉ាងម៉េច? អាជេគអើយ....! គេព្រះចន្ទ យើងទន្សាយណា៎វើយ " ជេគ ផ្ទប់ក្បាលនិងខ្នើយច្រើនដង ចុងក្រោយរអ៊ូង៉ូវៗ ព្រោះជល់ក្បាលទល់ខ្នើយ រួចប្រះខ្លួនដេកននៀលទាំងរអៀសខ្លួន រអៀសទាំងចិត្ត រអៀសគ្រប់សព្វ មិនដឹងលោកម្ចាស់ម្នាក់ហ្នឹងចងចាំទុកប៉ិនណាទេ លក់មុខណាស់ ។

     មេឃកាន់តែងងឹត...ក្នុងចិត្តរបស់គេកាន់តែទុក្ខសោក ។ ប្រុសល្អិតចេញមកអង្គុយខាងក្រៅផ្ទះឯកំពង់ទឹក បញ្ឈរក្បាលជង្គង់ឡើងរួចផ្ដេកក្បាលលើក្បាលជង្គង់សម្លឹងផ្ទៃមេឃភ្លឹះៗ មកនៅទីនេះ មិនខុសពីនៅផ្ទះប៉ុន្មានទេ រាល់ព្រឹកយាយសយតែងដាស់ រាល់ថ្ងៃមានលោកម្ចាស់ចាំស្ដី វិលទៅវិលមក គេដូចជាដដែលហាក់មិនប្លែកទៅណាសោះឡើយ ។
" កំពុងគិតអី? " សម្លេងគ្រលរធំបន្លឺក្រោយខ្នង ជេគស្វាងមួយរំពេចមុននឹងងាកកបែរក្រោយមើល ឃើញវត្តមានលោកម្ចាស់ គេភ្ញាក់ដូចយកទឹកមកជះ
" មិនបានគិតអីទេទានម្ចាស់ " នាយតូចតបដោយទឹកមុខស្មើ អង្គុយលើកៅអី តែព្រោះកម្ពស់ទាប ពេលជើងទម្លាក់ ជាន់មិនដល់រនាបទេ ទើបមានឱកាសយោគយោលជើងទៅវិញទៅមក ទឹកមុខគេឆ្លើយទៅលោកម្ចាស់ មើលទៅដូចមិនខ្វល់តែក្នុងចិត្តកំពុងលួចឆ្ងល់ថាលោកម្ចាស់ចេញទៅណា៎
" យប់នេះយើងមិនបាននៅផ្ទះទេ ដូច្នេះហើយឯង មិនចាំបាច់ត្រូវចេញមកអានសៀវភៅអោយយើងស្ដាប់ ឆាប់ចូលដេកពួនទៅ! កុំនៅដល់ព្រលប់ជ្រៅ នាំអោយឈឺថ្កាត់ " លោកម្ចាស់ញញឹមចុងមាត់បន្តិចមុនពេលដើរទៅចុះទូក ថ្ងៃនេះនាំបឿនទៅជាមួយលោកដែរ ។ 
ជេគលឺលោកម្ចាស់និយាយបែបនេះហើយ តបស្នាមញញឹមដោយមានសង្ឃឹម រំភើបក្នុងចិត្តព្រោះកំពុងមានអារម្មណ៍ថាបេះដូងទទួលបានភាពកក់ក្តៅ គេក៏ក្រោកឡើងរត់ទៅជិតលោកម្ចាស់ភ្លាម
" លោកម្ចាស់អញ្ជើញមកវិញពេលណាដែរ? អោយខ្ញុំត្រៀមបាយម្ហូបជូនលោកម្ចាស់ទេ? "
" យើងមិនប្រាកដទេព្រោះត្រូវផឹកសុរ៉ាជាមួយនិងណារ៉ុង ឯងមិនបាច់មកចាំទន្ទឹងផ្លូវយើងទេ "
" លោកម្ចាស់ផ្ដាំប្រាប់អ្នកនាងនារីផងថាខ្ញុំនឹក " ជេគ ញញឹមដាក់លោកម្ចាស់បន្តិចព្រោះអីកំពុងតែនឹកនារីមែន បាត់ទៅបត់ផ្កាជាមួយនារី គេសប្បាយណាស់ ចង់ទៅបត់ទៀតតែមិនមែនជាតួនាទីដែលត្រូវទៅឡើយ
" នារីជាស្រ្តី និយាយពាក្យនឹកផ្ដេសផ្ដាស វាមិនល្អ " លោកម្ចាស់ផ្ដើមជ្រួញចិញ្ចើម មិនដឹងថាលោកម្ចាស់មិនពេញចិត្តអោយគេនិយាយពាក្យនឹកដាក់អ្នកផ្សេង រឺមិនពេញចិត្តអោយអ្នកផ្សេងទទួលពាក្យនឹកពីគេឡើយ
" បាទ៎! អញ្ចឹងលោកម្ចាស់ជួយផ្ដាំប្រាប់អ្នកនាងនារីផង ថាខ្ញុំចង់ទៅបត់ផ្កាឈូកជាមួយអ្នកនាងនារីទៀត កុំភ្លេចណា៎លោកម្ចាស់ " បញ្ចប់ប្រយោគគេមិនភ្លេចផ្ដាំផ្ញើ រួចរហ័សក្រោកឡើង រត់ទៅផ្ទះបាត់ លោកម្ចាស់បានត្រឹមតែសម្លឹងមើលគ្រវីក្បាលទាំងហួសចិត្តជាមួយរឹកពារសាក់រសើតគេតែប៉ុណ្ណោះ ។

LOVE WINS ALL ( JH )Where stories live. Discover now