ភាគ៩ : ផ្កាឈូកស្អាតណាស់

530 90 19
                                        

« អ្ហឹក៎! » ឃើញបឿនរត់ទៅយកផ្ដៅកាលណា ជេគមិនចាំយូរទេ ចិត្តក្លាហានមិនខ្លាចស្លាប់ រត់ចុះទៅខាងក្រោមផ្ទះភ្លាមមិនចាំយូរ ។ លោកម្ចាស់ឃើញគេរត់ហើយក៏លួចហួសចិត្តតែម្នាក់ឯង ក្មេងនេះយ៉ាងម៉េចអញ្ចឹង ធ្វើអោយលោកក្រពុលមុខម្លេស!
-
ប៉ុន្មានថ្ងៃក្រោយមក...
នៅថ្ងៃនេះជាថ្ងៃសីល ១៥កើត ព្រះសង្ឃនិមន្តបិណ្ឌបាត្រតាមស្ទឹងដោយទូក ។ និមន្តមកដល់ខាងមុខផ្ទះលោកម្ចាស់ចក្រាវុធសង្កេតឃើញណាស់ថាអ្នកបម្រើនាំគ្នារូតរះដៃជើងប្រគេនចង្ហាន់ព្រះសង្ឃណាស់ មានទាំងបត់ផ្កាឈូកប្រគេនទៀតផង ។ ក្នុងចំណោមនោះក៏មានជេគដែរ ជេគមិនបានប្រគេនចង្ហាន់ដោយដៃទេពេលចង់ប្រគេនលើកណា ត្រូវសមឆក់ដណ្ដើមមកជារហូតតែគេមិនប្រកាន់ព្រោះកំពុងធ្វើបុណ្យហើយក៏បង្ខំចិត្តស្ដាប់លោកទេសនាធម៌សង្ឃឹមថាកុសលផលបុណ្យទាំងប៉ុន្មានដែលបានសាងនឹងផ្ញើទៅកាន់អ្នកនៅឆ្ងាយផងចុះ ។
ក្រោយពីព្រះសង្ឃនិមន្តចាកផុត គ្រប់គ្នាបំបែកគ្នាចេញរៀងៗខ្លួន សល់តែជេគនិងសមប៉ុណ្ណោះ ជេគមិនចង់ទៅណាទេទើបក្រោកឡើងដើរទៅអង្គុយលើកៅអីទម្លាក់ដៃច្រតចង្កាសម្លឹងទេសភាពយ៉ាងកណ្ដោចកណ្ដែងស្ងៀមស្ងាត់ធ្វើអោយសមមានអារម្មណ៍ជ្រេញណាស់ ចង់រករឿង ចង់ស្រែកជេរ តែមិនដឹងផ្ដើមយ៉ាងម៉េចទើបដើរចូលទៅក្នុង ជំនួសមកវិញដោយវត្តមានលោកម្ចាស់ដើរចេញមក ។

« លោកម្ចាស់ » នាងខំញញឹមរាក់ទាក់លោកម្ចាស់ណាស់តែលោកម្ចាស់មិនចាប់អារម្មណ៍ទេ ផ្ទុយទៅវិញកែវនេត្រាទាំងទ្វេរបស់លោកបែរក្រឡេកទៅក្មេងប្រុសល្អិតនិងបោះជំហានធ្ងន់ទៅរក

« ឯងនឹកផ្ទះ? » ព្រោះឃើញគេពិបាកចិត្តណាស់ ហាក់ដូចជាមនុស្សកំពុងនឹកផ្ទះ ជេគកាលដែលលឺសំណួរអមសម្លេងនេះហើយស្រាប់តែធ្វើអោយគេឆួលច្រមុះចង់រលីងរលោងទឹកភ្នែក ប្រឹងទប់ទាំងអួលដើមកមុនពេលសម្រូតខ្លួនចេញពីកៅអី ចំពោះមុខលោកម្ចាស់ក្នុងឋានៈជាការគោរព

« បាទ » ជេគ ឈ្ងោកមុខចុះខំប្រឹងនិយាយទាំងអួលណែនក្នុងទ្រូង សម្លេងញ័រៗ ស្មានដឹងថាទឹកភ្នែកគេកំពុងកល់ទុកក្នុងនេត្រាហើយ

LOVE WINS ALL ( JH )Where stories live. Discover now