ភាគ២ : ជេគអោយស្ពៃ

469 79 12
                                        

ពិភពលោកក្រឡាប់ស្ទើរនឹកស្មានមិនដល់ វាវិលវល់ជាខ្មៅងងឹតដែលមើលអ្វីលែងឃើញ ។ ជេគភ្ញាក់ខ្លួនសន្សឹមបើកត្របកភ្នែកឡើងបន្តិចៗ សម្លឹងផ្ទៃមេឃធំល្វឹងល្វើយភ្លឹះៗទាំងឈឺក្បាលខ្ទោកៗ មុនពេលគេប្រញាប់ក្រោកអង្គុយលើកដៃគោះក្បាលខ្លួនឯងដែលមានសភាពឈឺ ទើបចាប់អារម្មណ៍ដឹងថានៅលើដងខ្លួនគ្មានសម្លៀកបំពាក់បិទបាំងផ្នែកខាងលើឡើយ ។

« ស្អីគេ? ស្អីហ្នឹង? » ជេគលើកដៃស្ទាបដងខ្លួនឯងដែលល្ហល្ហេវគ្មានអីគ្របដណ្ដប់ មានតែក្បិនមួយចងជាប់និងខ្លួនបាំងផ្នែកក្រោម នាយតូចប្រញាប់ប្រញាល់ស្ទុះក្រោកឈរកាន់ខ្លុយជាប់និងដៃយ៉ាងលឿនមិនអោយចាំយូរមុនពេលងាកមើលទិដ្ឋភាពជុំវិញខ្លួនដោយការងឿងឆ្ងល់ពេលប្រទះឃើញខ្ទមមួយបញ្ឈរយ៉ាងទ្រេតរៀបនឹងរលំទៅហើយ

« អាបុត្រ! អាបុត្រ! យកអុសអោយពុកបន្តិចអាកូនពូជ » ក្រសែភ្នែកប្រទាក់និងបុរសចំណាស់ម្នាក់អង្គុយមុខចង្ក្រានកំពុងបង្កាត់ភ្លើងជាមួយសម្លៀកក្បិនដូចជាគេគ្មានអីបិទបាំងផ្នែកលើ ជេគកាន់តែឆ្ងល់មានអារម្មណ៍ថាបុរសម្នាក់នោះមានរូបរាងប្រហាក់ប្រហែលទៅនិងបុរសអង្គរណាស់

នាយល្អិតអេះក្បាលខ្វោកៗ ធ្វើមុខឆ្ងល់ រយលានសំណួរហោះចូលក្នុងខួរក្បាល គេមានពាក្យច្រើនណាស់ចង់សួរតែមិនជំទាស់និងបុរសនោះក៏ក្រោកឈរឡើងដើរទៅកាន់អុសអោយគាត់ ។

« ល្អណាស់អាកូនពូជ! »

« ខ្ញុំអត់ស្គាល់អុំទេ អុំថតកុនមែន? » ជេគ អង្គុយចោងហោងក្បែរគាត់ យកដៃទ្រនិងចង្កា សម្លឹងមើលរងើកភ្លើងដែលកំពុងពន្លៃឡើង

សំណួរនេះស្រាប់តែធ្វើអោយអ្នកជាឪពុកកើតជាចម្ងល់ឡើងភ្លាមៗ ងាកមើលមុខកូនប្រុសតែមួយគ្រាប់ព្រមទាំងជ្រួញចិញ្ចើមចូលគ្នា តែមិនចម្លែកចិត្តណាស់ណាឡើយដោយសារតែកូនរបស់គាត់មានសតិអារម្មណ៍ជាលក្ខណៈមិនប្រក្រតីក៏គិតថាដូចជាទម្លាប់រាល់ដង ។

« អញឪហែងហ្អា! »

« ឪ? ខ្ញុំមានឪតែមួយទេ អុំកុំលេងសើចនិងខ្ញុំពេក ខ្ញុំឈ្មោះជេគ កូនម៉ែបុទុម្ថវុទ្ធា ក្មួយអ៊ំភួង ឪខ្ញុំជនជាតិអូស្រ្តាលី អុំច្រឡំកូនទេដឹង? » ជេគ រឹតតែមិនយល់ចង់ជ្រែកដីរត់អោយបាត់ទើបងាកទៅសម្លឹងត្បកគាត់វិញដោយមិនចាប់អារម្មណ៍ពីសភាពជុំវិញខ្លួនឡើយ សូម្បីតែនៅលើមុខរបស់គេប្រឡាក់សុទ្ធតែធ្យូង គេនៅមិនចាប់អារម្មណ៍ផង ព្រោះបុព្វជាតិជាមនុស្សមិនប្រក្រតីតែងធ្វើអីចម្លែកៗបែបនេះ ឥឡូវនេះព្រលឹងគេត្រូវផ្លាស់ចូលមកក្នុងខ្លួនក្មេងថ្មីម្នាក់ទៀត គេមិនដឹងសូម្បីតែបន្តិច

LOVE WINS ALL ( JH )Место, где живут истории. Откройте их для себя