ភាគ៨ : លោកម្ចាស់លម្អៀង

509 92 16
                                        

ឃើញទេថាក្មេងជេគចិត្តរឹងប៉ុណ្ណា ចាប់តាំងពីចេញពីផ្សារមក លោកម្ចាស់តែងតែសង្កេតឃើញរឹកពាប្លែកៗរបស់គេជានិច្ច នៅតាមទូក គេមិនមាត់មិនក មិននិយាយញ៉ែញ៉ងអោយលោកម្ចាស់ឈឺក្បាលឡើយ គេស្ងប់ស្ងាត់ណាស់ លោកម្ចាស់លួចព្រួយពីរឹកពារបស់គេតែពិតមិនចង់សួរនាំទេព្រោះមិនមែនជាតួនាទីដែលត្រូវចង់ដឹង ។

ទូកចែវ មកចតនិងកំពង់ ។ បុត្រមិនចាំយូរប្រញាប់ប្រញាល់ស្ទុះចុះពីលើទូក គ្មានពាក្យអរគុណដាក់លោកម្ចាស់ទេ គេដើរចូលទៅបវិវេណផ្ទះជាមួយដំណើរទន្ទ្រាំជើងធ្វើអោយលោកម្ចាស់គ្រវីក្បាលទាំងហួសចិត្ត តែចិត្តលោកធ្ងន់ មិនយកទោសពៃក៏ចុះពីលើទូកម្នាក់ទៀតមានអ្នកបម្រើមកជួយចងខ្សែទូកអោយ មិនចាំយូរក៏ប្រញាប់ចូលទៅក្នុងផ្ទះដែរ ។

« មកហើយអី? » យាយដើរមកទទួល ជេគងក់ក្បាលញញឹមខ្សត់ជាតិប្រញាប់ដើរឡើងទៅលើផ្ទះ ក្រោយមកលោកម្ចាស់មកម្នាក់ទៀត យាយខំដើរទៅតែលោកបែរដើរហួសឡើងជាមួយទឹកមុខមាំ
« កើតអីទាំងពីរទាំងបី? » មិនយល់ទេ ប្រហែលជាមកពីចាស់ពេក យាយក៏ប្រញាប់ដើរចេញនិងអេះក្បាលខ្លួនឯងតិចៗ ។

« នែ៎! » លោកម្ចាស់ប្រញាប់ស្រែកហៅពេលឃើញប្រុសល្អិតបម្រុងនឹងដើរចូលបន្ទប់ ជេគកាលដែលលឺបែបនេះហើយប្រញាប់បែរមុខមករកលោកម្ចាស់វិញម្ដង

« ងូតទឹកសម្អាតខ្លួនអោយស្អាតបាត បន្តិចទៀតនេះយើងបង្រៀនតួអក្សរឯង »

« ខ្ញុំចង់ចុះទៅជួយបងៗធ្វើម្ហូបនៅក្រោម »

« អ្នកបម្រើពេញផ្ទះហើយ អត់ឯងមួយ យើងមិនដាច់ពោះស្លាប់ទេ »

« លោកម្ចាស់មិនដាច់ពោះស្លាប់ជារឿងលោកម្ចាស់  » បញ្ចប់ប្រយោគជេគរហ័សទាញទ្វារបិទលាន់លឺឡើងគ្រាំងទើបធ្វើអោយលោកម្ចាស់ជញ្ជក់មាត់ក្ដៅក្រហាយ នឹកឃើញហួសចិត្តនិងរឹកពាទំនើងពេកក្រៃរបស់ក្មេងប្រុសម្នាក់នេះណាស់ ។

រសៀលឈានមកដល់
គេនិយាយបែបណា គេធ្វើបែបនោះ ជេគចុះមកខាងក្រោមផ្ទះបាយរៀបចំធ្វើម្ហូប កិនអង្ករយកម្សៅ មិនទុកដៃជើងអោយនៅទំនេរទេ ធ្វើបានក៏ចេះតែធ្វើទៅ យ៉ាងណាក៏ប្រសើរជាងនៅលើផ្ទះធំដែរ ។

LOVE WINS ALL ( JH )Where stories live. Discover now