ភាគ៣ : ជំនួបដំបូង

476 75 11
                                        

 
    រាត្រីឈានចូលមកដល់
  ប្រហុកអមនិងបន្លែដាក់ក្បែរគ្នា បាយដាំរួចស្រេចដាក់ទ្រាប់នៅលើស្លឹកចេក ។ ភេន អង្គុយលើគ្រែស្របពេលកែវភ្នែកងាកសម្លឹងមើលកូនប្រុសតែមួយគ្រាប់អង្គុយលើខ្នាត់ឈើ ។ ជេគ បានបដិសេធមិនចូលមកញ៉ាំបាយទេ ដោយហេតុថាមិនចេះញ៉ាំប្រហុកទាំងដែលការពិត បុត្រ ចូលចិត្តប្រហុកណាស់ ។
    ភាពប្លែកៗរបស់គេ ធ្វើអោយប្ដីប្រពន្ធពីរនាក់ដកដង្ហើមធំ ដោយការងឿងឆ្ងល់ មិនចាញ់ ជេគ ពេលនេះប៉ុន្មានឡើយ តែយល់ឃើញថា កូនប្រុសជាមនុស្សមានសតិអារម្មណ៍លក្ខណៈមិនប្រក្រតីទើបគិតដឹងថាជារឿងធម្មតានិងមិនចាប់អារម្មណ៍ឡើយថាពេលនេះកូនប្រុសរបស់ពួកគេពីមុន ព្រលឹងរលាយសាបសូន្យជំនួសដោយក្មេងប្រុសវ័យឆ្លាតម្នាក់បាត់ទៅហើយ ។

« អាបុត្រ! មកឆីបាយ » អ្នកជាឪពុកដាច់ចិត្តហៅសារជាថ្មីពីលើគ្រែទៅកាន់ផែនខ្នងកូន ។

  ជេគ គ្រវីក្បាលមិនអោយសម្ដី ។

« ប្រហែលជាវាឆីឆ្អែតនិងគេហើយព្រោះព្រឹកមិញខ្ញុំឃើញវាទៅផ្ទះអ្នកប៊ុត ឯងក៏ដឹងហើយថាអ្នកប៊ុតពូកែអោយចំណីវាស៊ីចុកប៉ុណ្ណា » ម្ដាយបុត្រ ហេតុតែឃើញប្ដីចង់តែតឹងសរសៃកនិងកូន ទើបប្រញាប់ស្រដីប្រាប់វិញ ហើយពួកគាត់ទាំងពីរក៏បន្តហូបចុកជាមួយគ្នារហូតដល់បញ្ចប់ ។

« អាបុត្រអើយ ចូលដេក! » អ្នកជាឪពុកស្រែកពីមាត់ទ្វារខ្ទមទៅកាន់កូនប្រុសដែលអង្គុយមិនព្រមក្រោកគូថចេញ

« សម្រាន្តមុនចុះពុក បន្តិចទៀតខ្ញុំទៅហើយ » ជេគ ងាកប្រាប់ទើបឪពុកដាច់ចិត្តលឹបខ្លួនចូលដេកវិញ ។

    កែវភ្នែកអមដោយភាពសោកសៅ សម្លឹងមើលទៅព្រះចន្ទរះមួយជំនិតខ្លួន ជេគអង្គុយអោបជង្គង់ ផ្ដេកក្បាលកើយវា មិនដឹងថាថ្មើរនេះសុខទុក្ខអ្នករាល់គ្នាយ៉ាងម៉េចឡើយ គេចង់ប្រាប់ណាស់ថាគេគ្មានភាពត្រេកអរសូម្បីតែបន្តិចទេ គេចង់ទៅវិញណាស់ ចង់ចាកចេញពីទីនេះខ្លាំងណាស់ គេមិនស្គាល់អ្នកណាទេ សាច់ញាតិមិត្តបន្តិចក៏គ្មាន ជីវិតគេត្រូវរស់នៅដើម្បីអីទៅ? គេចង់ចាកចេញពីសុបិន្តអាក្រក់មួយនេះ
គេមកមិនទាន់បានមួយថ្ងៃផង ក៏មានអារម្មណ៍ថានៅមួយជីវិតទៅហើយ ជេគហូរទឹកភ្នែកស្រែកត្អូញប្រាប់ព្រះចន្ទដែលរះគ្មានសម្លេងឆ្លើយឆ្លង ទីនេះស្ងប់ស្ងាត់លឺតែសម្លេងរៃយំ មិនដឹងគួរប្រាប់អ្នកណាអោយបានដឹងឡើយថាគេពិបាកចិត្តណាស់ ។

LOVE WINS ALL ( JH )Where stories live. Discover now