ភាគ១២ : បេះដូងរឺចិត្ត?

400 74 16
                                        

សម្ដីគេ លោកម្ចាស់ស្ដាប់មិនយល់ទេ ទុកដូចសម្ដីក្មេងវិបល្លាសក៏ធ្វើជាមិនចាប់អារម្មណ៍បានត្រឹមសើចញឹមៗបន្តការចែវទូក ខណៈគេអង្គុយបត់ជើងកង្កែបទល់មុខ លើកដៃកាយខ្វៃទឹកស្ទឹង ញញឹមមិនឈប់ លោកម្ចាស់លែងឃាត់ហើយព្រោះមុននេះញ៉ោះព្រោះមិនចង់អោយបរិយាកាសស្ងប់ស្ងាត់តែប៉ុណ្ណោះ ។
« ពេលណាទើបដល់ផ្ទះទៅលោកម្ចាស់? » ដឹងថាផ្លូវទឹកមកឆ្ងាយណាស់ពីផ្ទះលោកម្ចាស់ចក្រាវុធមកផ្ទះលោកម្ចាស់ណារ៉ុងនោះ ជេគចេះតែសួរព្រោះទុកចិត្តលោកម្ចាស់មិនបានទេដោយសារមុខរបស់លោកម្ចាស់មើលក៏ដឹងថាស្រវឹងដែរ
« បន្តិចទៀតគង់នឹងដល់ហើយ »
« លោកម្ចាស់ ខ្ញុំងងុយហើយ »
« ទ្រាំអត់ងងុយសិនទៅ » ថាអីតែគេដែលងងុយសូម្បីតែពេលនេះលោកម្ចាស់ងងុយណាស់ដែរ
ជេគគ្រវីក្បាលតតាត់ជំនួសអោយចម្លើយ តាមពិតទៅពុំដែលមានអ្នកណាហ៊ាននិយាយកាយវិការស្និទ្ធស្នាលនិងលោកម្ចាស់ដូចជាក្មេងនេះទេ លោកម្ចាស់មិនដែលយកទោសគេសូម្បីតែបន្តិចព្រោះស្រឡាញ់និងអាណិតគេទុកដូចជាកូនក្មេងមិនដឹងអីម្នាក់ទៅហើយ ។
« អញ្ចឹងមកត្រង់នេះមក » លោកម្ចាស់គោះត្រង់ភ្លៅ បែបអោយជេគទៅអង្គុយលើភ្លៅទេដឹង? ជេគ មិនប្រកែកទេ ឃើញលោកម្ចាស់ហៅហើយក៏ស្ទុះស្ទាគើមៗទៅអង្គុយក្បែរលោកម្ចាស់ កកុញខ្លួនចូលគ្នា ព្រោះមេឃចាប់ផ្តើមចុះត្រជាក់ទៅៗ
« ដេកទៅ » លោកម្ចាស់ទាញក្បាលរបស់គេមកគេងកើយភ្លៅជាមួយរឹកពាកញ្ឆក់កញ្ឆែងពិតមែន តែជឿទៅថាលោកម្ចាស់ម្នាក់នេះកក់ក្ដៅណាស់ គ្មានបំណងអីក្រៅពីអោយគេនៅសោយសុខទេ
« លោកម្ចាស់ ឧបមាថាខ្ញុំដេកលក់សុខៗ ដល់ផ្ទះ លោកម្ចាស់ដាស់ខ្ញុំមិនក្រោក គិតយ៉ាងម៉េចទៅ? ខ្ញុំដេកស្ពឹកណាស់ »
« ចុះកាលពីឯងនៅជាមួយម៉ែពុកឯង ទម្លាប់ឯងធ្វើជាក្មេងកម្ជិលដាស់មិនក្រោករឺ? »
« កាលខ្ញុំនៅជាមួយម៉ែពុកខ្ញុំ ម៉ែខ្ញុំដាស់ខ្ញុំអោយក្រោករាល់ព្រឹក ខ្ញុំដាក់ម៉ោងរោទ៍គ្រប់ពេលតែវាមិនដែលដាស់ខ្ញុំអោយក្រោកទេ ពេលខ្លះវារោទ៍ហើយ ខ្ញុំក្រោកបិទរួចដេកទៅវិញទៀត ទាល់តែម៉ែខ្ញុំកាន់វែកបាយមកជេរទើបខ្ញុំក្រោក » ជេគ និយាយទៅតាមការពិតតែប៉ុណ្ណោះ គ្រាន់តែនិយាយ រូបភាពស្រម៉បុកចូលដល់ខួរក្បាល គេនឹករូបភាពបែបនោះណាស់ គេនឹកអ្នកផ្ទះគេណាស់ តែសម្ដីគេធ្វើអោយលោកម្ចាស់ស្ដាប់មិនយល់ខ្លះទេ យល់ខ្លះតែប៉ុណ្ណោះ
« អញ្ចឹងដេកទៅ ចាំយើងដាស់នៅពេលក្រោយ បើដាស់មិនក្រោក ទឹកស្ទឹងមានរួចស្រេច »
« ... » ជេគ ចង់បិទភ្នែកគេង ចង់គេងអោយលក់ព្រោះងងុយហើយ តែបានគេងលើភ្លៅលោកម្ចាស់បែបនេះមិនទម្លាប់ទេ ទើបបញ្ឈរភ្នែកមើលលោកម្ចាស់មិនដាក់
« លោកម្ចាស់សង្ហាណាស់ » នៅសុខៗក៏ធ្លោយមាត់សរសើរលោកម្ចាស់ លោកម្ចាស់ល្អទាំងព្រម មើលពីចំហៀងក៏ស្អាត ចំក៏ស្អាត មើលពីក្រោមក៏ស្អាត គេពេញចិត្តកន្លែងពកត្រង់ករបស់លោកម្ចាស់
« ហេតុអីបានជាឯងហ៊ានចូលទៅរងកាំបិតណារ៉ុងមិនខ្លាចស្លាប់ដូច្នោះ? » កាំបិតណារ៉ុងប្រើសម្រាប់ចាក់មនុស្សព្រៃផ្សៃតែប៉ុណ្ណោះ គេហ៊ានណាស់ដែលចូលទៅរងកាំបិតនាំអោយដាច់រលាត់ស្បែករបស់គេ លោកម្ចាស់នៅមិនអស់ចិត្តរឿងនេះទេទើបចាត់សំណួរឡើង កូនចិត្តមួយនៅខឹងគេផងដែលក្លាហានថ្នាក់ហ្នឹង
« ខ្ញុំមិនបានចូលទៅជួយទេលោកម្ចាស់ លោកម្ចាស់ជឿចិត្តខ្ញុំទេ? ខ្ញុំមិនដឹងថាយ៉ាងម៉េចទេ...ខ្ញុំមានអារម្មណ៍ថាមានអ្នកច្រានខ្ញុំ » ជេគ ស្ទាក់ស្ទើរព្រោះខ្លាចលោកម្ចាស់មិនជឿចិត្ត គេព្យាយាមគិតព្រោះមានអារម្មណ៍ថាមានអ្នកច្រានក្រោយខ្នងតែរកភស្តុតាងឯណាមិនបានមកបញ្ជាក់ឡើយ
« អ្ហឹម » លោកម្ចាស់គ្រាន់តែងក់ក្បាលមិនជឿចិត្តគេទេ លោកមិនទុកចិត្តគេ ព្រោះក្នុងកែវភ្នែករបស់លោក គេនៅតែជាក្មេងវិបល្លាសដដែលប៉ុណ្ណោះ សម្ដីសម្ដៅគេយកជាការសម្រាប់លោកមិនបាននៅឡើយ
« អ្នកនាងនារី ស្អាត និង ទន់ភ្លន់ ខ្លាំងណាស់ ភ្លាមៗនេះ ខ្ញុំស្រាប់តែមានអារម្មណ៍ថាខ្ញុំចូលចិត្តអ្នកនាងនារីណាស់លោកម្ចាស់ » គេធ្លាប់មិនចូលចិត្តនាង ព្រោះឃើញនាងហាក់ចង់បានលោកម្ចាស់របស់គេ គេមិនបានប្រច័ណ្ឌតែហួងហែងមិនចង់អោយនាងធ្វើកិរិយាបែបនេះដាក់លោកម្ចាស់ឡើយ ឆ្លងកាត់ការរស់នៅក្រោមដំបូលផ្ទះលោកម្ចាស់រយៈកន្លងមកនេះ គេស្គាល់លោកម្ចាស់បានច្រើនហើយ យាយសយតែងនិយាយប្រាប់ផង គេតែងសង្កេតឃើញដោយកែវភ្នែកទទេផង
« ... » គ្រប់ពេលគេនិយាយដល់នារី លោកម្ចាស់មិនចង់តបមាត់តបកទេ ទើបសម្ងំស្ងាត់ដដែលធ្វើអោយគេចម្លែកចិត្តនិងរឹកពាមួយនេះណាស់ ចង់ដឹង ចង់លឺ ពីទំនាក់ទំនងរវាងលោកម្ចាស់និងនារី គេសង្កេតចូលដល់ក្នុងកែវភ្នែកលោកម្ចាស់ ជ្រៅជាងមហាសមុទ្រទៅទៀត
« លោកម្ចាស់... »
« បិទមាត់ហើយដេកទៅ »
« បានអ្នកណានៅកំដរលោកម្ចាស់ទៀត? ខ្ញុំមិនដេកទេ និយាយម៉ាត់ណាគឺម៉ាត់នោះ » ជេគ លើកដៃគងលើទ្រូង និយាយជាមួយទឹកមុខប្រាកដប្រជា លោកម្ចាស់បានត្រឹមស្ងាត់ ខ្ជិលតបសម្ដី ចង់ដឹងថាខ្លាំងស៊ូបានប៉ុណ្ណា?

LOVE WINS ALL ( JH )Donde viven las historias. Descúbrelo ahora