លោកម្ចាស់មិនកំណាញ់ទេ អនុញ្ញាតអោយបុត្រទៅវត្តបានជាគ្នានិងនារីហើយ ។ ជេគ ត្រេកអរណាស់ កាន់កន្ត្រកផ្កាដើរតាមនាងក្រោយខ្នង រហូតដល់កំពង់ទឹក អ្នកទាំងទ្វេក៏ចុះទូកដំណាលគ្នា តែជេគចុះដោយការប្រុងប្រយ័ត្នជានិច្ចដោយសារតែគេមិនទម្លាប់ឡើយព្រោះរាល់ដងធ្លាប់តែលោកម្ចាស់ជួយ ។
« ចាំខ្ញុំកាន់ឆ័ត្រអោយទានម្ចាស់ » បុត្រញញឹមដាក់នាងជាការសមគួរមុនពេលទទួលឆ័ត្រពីដៃនាងមកបាំងពន្លឺថ្ងៃអោយ នាងមិនជំទាស់ទេ ទើបសម្ងំអង្គុយបត់ជើងយ៉ាងរមទម្យរហូតដល់ទូកចែវចេញ ។
នៅក្នុងទីវត្តអារាម មានពុទ្ធសាសនិកច្រើននាក់ណាស់មកចូលរួមសូត្រមន្តស្ដាប់ធម៌ទេសនាថ្ងៃនេះ ជេគដើរតាមពីក្រោយនាងចោលភ្នែកក្រឡេកមើលជុំវិញខ្លួនទាំងបើកភ្នែកធំៗ ព្រោះមិននឹកស្មានថាទីវត្តអារាមនាសម័យបុរាណមានប្រជាជនខ្មែរមកច្រើនថ្នាក់ហ្នឹង អ្នកខ្លះមកជាគ្រួសារ ឯអ្នកខ្លះមកជាមួយអ្នកបម្រើតាមខ្លួន ទិដ្ឋភាពមើលទៅអ៊ូអរនិងរីករាយណាស់ បើសិនជាគេមានទូរស័ព្ទ ច្បាស់នឹងទាញមកថតទិដ្ឋភាពនេះហើយ ។
« ខ្ញុំចង់យកផ្កាទៅថ្វាយព្រះនៅក្នុងវិហារ » នារីងាកមកញញឹមដាក់បុត្រ គេងក់ក្បាលភ្ងក់ៗ មុននឹងកាន់កន្រ្តក ហុចឆ័ត្រអោយអ្នកបម្រើរបស់នាង ហើយដើរតាមពីក្រោយនារីចូលទៅខាងក្នុង ឯអ្នកបម្រើមិនស្ងាត់មាត់ទេ លួចកេះកៀវខ្សឹបខ្សៀវគ្នាមិនខ្លាចធ្លាក់នរកសោះតែម្ដង ក៏ចង់ដឹងហ្នឹងហើយថាបុត្រជានរណាទើបលោកម្ចាស់ចក្រាវុធហ៊ានបណ្ដោយអោយមកតាមនារីជាម្ចាស់របស់ពួកនាង? ដោយសារគេជាប្រុស ទោះជាមានមាឌតូចក៏ពិតមែន យ៉ាងណាក៏មិនគួរអោយទុកចិត្តដែរ ។
នារីក្រាបសំពះរូបបដិមា តាមដោយជេគអង្គុយក្រោយខ្នងនាងអោនក្រាបសំពះដែរ ។ ក្រោយសំពះរួច នាងប្រើកែវភ្នែកយ៉ាងទន់ភ្លន់សម្លឹងទៅ ហាក់បីដូចជាមានទុក្ខសោកនៅក្នុងចិត្ត គេមិនមែនជាគ្រូពេទ្យចិត្តសាស្ត្រតែពេលមើលកែវភ្នែកនាង គេក៏អាចស្មានដឹងថានាងកំពុងមានទុក្ខ ។
« អ្នកនាងមិនសប្បាយចិត្តមែនទេ? » ជេគ មិនចង់ដឹងរឿងរ៉ាវនាងទេ ដែលសួរទៅនេះព្រោះតែបារម្ភប៉ុណ្ណោះ ចំណែកឯគេវិញ គេក៏មានទុក្ខដូចគ្នា គឺសេចក្តីទុក្ខក្នុងផ្លូវនឹករលឹកដល់អ្នកឆ្ងាយតែគេមិនអាចបញ្ចេញមកបានឡើយក្រៅពីលាក់ទុកក្នុងចិត្ត
YOU ARE READING
LOVE WINS ALL ( JH )
Short Storyស្នេហាមិនថាស្ថិតក្នុងលក្ខណៈបែបណា ប្រសិនបើគេគិតថាវាជារឿងធំធេងបំផុត នោះនឹងគ្មានឧបសគ្គឯណាមករារាំងបានឡើយ " លោកម្ចាស់មិនបាននៅក្នុងចិត្តរបស់ខ្ញុំ លោកម្ចាស់ពុំអាចដឹងទេថាខ្ញុំស្រឡាញ់នរណា លោកម្ចាស់បានត្រឹមគិតថាខ្ញុំមានចិត្តមិនស្កប់ស្កល់តែប៉ុណ្ណោះ ខ្ញុំបាទមិន...
