ភាគ៧ : ដឹងឋានៈខ្លួនឯង

445 72 10
                                        

  ជេគ ភ័យណាស់មិនហ៊ានឆ្លើយសំណួរនាងទេ គេភ័យណាស់ គេស្មានតែគេនឹងឆ្លើយថាជាអ្នកដទៃនិងគ្នាហើយ ភ្លេចគិតទៅថាឋានៈខុសគ្នាដូចមេឃនិងដី ដូច្នេះហើយគេមិនខ្លាចនឹងប្រាប់ការពិតឡើយ ។
« ខ្ញុំជាអ្នកបម្រើរបស់លោកម្ចាស់ ពុកខ្ញុំទើបតែលក់ខ្ញុំម្សិលមិញនេះឯង » ជេគ ញញឹមខ្សត់ជាតិដាក់នាង មិនបានងាកមើលមុខលោកម្ចាស់ទេព្រោះមានអារម្មណ៍ថាមិនចង់មើលឡើយ គេចង់គេច ចង់ទៅអង្គុយនៅក្បាលទូក ពេលឃើញលោកម្ចាស់តម្រៀបអោយនាងអង្គុយយ៉ាងស្រួលបួល ធ្វើមើលតែថ្នាក់ថ្នមដូចមាសពេជ្រកែវកងទៅហើយ
« ឯងចង់ទៅណា? ថ្ងៃចាំងមកហើយ » ពេលឃើញប្រុសតូចហៀបនឹងគេចចេញ លោកម្ចាស់ប្រញាប់ស្រដីប្រាប់ទើបជេគឆួលៗចុងច្រមុះ ប្រឹងលេបទឹកមាត់ទាំងអួលដើមកមុនពេលមកអង្គុយពីក្រោយនាង ហើយក៏ផ្ដើមបាំងឆ័ត្រអោយ ដោយចង់ស៊កសៀតដាក់លោកម្ចាស់ណាស់ តែដឹងឋានៈខ្លួនឯងច្បាស់ទើបបង្ខំចិត្តស្ងាត់មាត់ ។

---
   ផ្សារមួយដែលជាផ្សារសម្បូរសប្បាយមានលក់សម្ភារៈគ្រប់ប្រភេទ ប្រជាជនកម្ពុជាច្រើនណាស់ប្រកបរបរលក់ដូរ និងធ្វើស្រែចម្ការ ។ ទូកបរមកចតនិងកំពង់ទឹកនៃផ្សារដំណាលគ្នា បឿនស្រវ៉ាចុះពីលើទូកតាមដោយយាយសយចុះតាម ក្រោយមកក៏ប្រញាប់រត់ទៅទប់ទូកអោយលោកម្ចាស់វិញម្ដង ។

   លោកម្ចាស់ចុះពីលើទូករៀបរឹកយ៉ាងស្រួលបួលជាមុនសិនសឹមហុចដៃទៅអោយស្ត្រីក្នុងអត្ថន័យជួយយកអាសារជាញាតិមិត្តទើបនាងញញឹមយ៉ាងអៀនបៀន ព្រោះមិនបានសម្លឹងឃើញគេជាញាតិឡើយ ខណៈនោះក៏តោងដៃរបស់គេឈានជើងចេញពីទូកជាន់លើកំពង់ធ្វើអោយអ្នកផងទាំងពួងលួចកេះកៀវគ្នាខ្សឹបព្រោះស្គាល់ពួកគេច្បាស់ថាជានរណា សូម្បីតែយាយសយនិងនាយបឿនក៏ដូច្នោះដែរ ។

   ផ្ទុយពីជេគ ជេគមិនគិតថាខ្លួនឯងមានអារម្មណ៍ជាចំណែកលើសអញ្ចឹងឡើយតែប្រឹងធ្វើចិត្តគិតថាធម្មតាទៅចុះ គេគួរទទួលស្គាល់ការពិតថាគេគ្មានសិទ្ធិហាមអោយនាងមកស្និទ្ធនិងលោកម្ចាស់នោះទេ ហើយគេក៏គ្មានអារម្មណ៍អ្វីលើលោកម្ចាស់ដែរ តែហេតុអ្វីបានជាគេមានកូនចិត្តថាមិនពេញចិត្តពេលឃើញលោកម្ចាស់យកចិត្តនិងនាងយ៉ាងនេះ? ,
' ទើបតែស្គាល់លោកម្ចាស់ទេអាជេគអ្ហើយ! ' នាយតូចលួចផ្ដាសាខ្លួនឯងក្នុងចិត្ត តើខ្លួនកំពុងលួចប្រចណ្ឌលោកម្ចាស់ហើយរឺមែនហ្នឹង? បើទើបតែស្គាល់លោកសោះ។ នេះមកពីគេឆាប់ចិត្តទន់ ទើបបានជាយ៉ាងដូច្នោះឯង ។

LOVE WINS ALL ( JH )Where stories live. Discover now