ភាគ១៧ : ទុក្ខសោកអ្វីណាស់ណា៎?

531 82 34
                                        

        ពន្លឺព្រះអាទិត្យផ្លាតចំត្របកភ្នែកស្ដើងអោយកម្រើកឡើងបន្តិច រោមភ្នែកងស្រួចក្ដោបចូលគ្នាសន្សឹមព្រិចបន្តិចមុនពេលម្ចាស់កាយស្ទុះក្រោកឡើង ញីភ្នែក ញីសក់អោយកន្ទ្រើងទាំងមិនអស់ងងុយ ក្រោកអង្គុយហើយ ទន់ភ្នែកវិញ ដេកម្ដងទៀត គ្រាន់តែទម្លាក់ខ្លួនភ្លាម ស្ទុះក្រោកចេញយ៉ាងលឿនពេលដឹងថាខាងក្រោមមិនមែនជាគ្រែ តែជា...
" លោកម្ចាស់!! " ស្លាប់ហើយ? គេមកដេកទីនេះយ៉ាងមេចទៀតហើយ? ជេគលើកដៃខ្ទប់មាត់ទាំងតក់ស្លុត ដេកសង្កត់លោកម្ចាស់អម្បាញ់មិញមិនដឹងប៉ះពាល់បែបណាទេ ក៏ស្ទុះយ៉ាងលឿន រត់ចេញពីលើគ្រែដើម្បីទៅខាងក្រៅ ខ្លាចលោកម្ចាស់ចាប់បានទាន់ មិនដឹងយកមុខទៅទុកឯណាឡើយ

  គ្រាំង! ទ្វារបន្ទប់បើកភ្លាម ជេគស្រឡាំងកាំងភ្លេត ឃើញអ្នករាល់គ្នាចោលកែវភ្នែកសម្លឹងមកគេដោយការសង្ស័យបែបហ្នឹងទើបគេតក់ស្លុតពន់ពេកលេបទឹកមាត់ផ្សើមបំពង់ក ពេលឃើញយាយសយជ្រួញចិញ្ចើមសម្លឹងមុខគេមិនឈប់រីឯសមសម្លក់មុខគេដោយការខឹងស្អប់ដដែល ។
" អឺ...គឺ...ការពិត ខ្ញុំមិនបានដេកក្នុងបន្ទប់លោកម្ចាស់ទេយាយ អឺ...ខ្ញុំដូចជាភ្លេចរបស់ម្យ៉ាងនៅក្នុងបន្ទប់លោកម្ចាស់ទើបមកយកហ្នឹងណា៎ " ជេគ អេះក្បាលខ្លួនឯងតិចៗ ធ្វើកែវភ្នែកក្រឡេបក្រឡាប់សើចទាំងអត់សម បកស្រាយបានប៉ុណ្ណឹង រហ័ស វឹងរត់ចូលក្នុងបន្ទប់របស់ខ្លួនវិញ ទុកអោយយាយគ្រវីក្បាលទាំងហួសចិត្ត រីឯសមនៅតែសម្លក់ព្រោះស្អប់ច្រណែនឈ្នានីសដដែល
“ អាបុត្រវាមិនដឹងទេមែនទេថាថ្ងៃនេះលោកពញានិងលោកជំទាវអញ្ជើញមកលេងលោកម្ចាស់ដល់ផ្ទះ? អាក្មេងនេះល្ងីល្ងើមែន ” សម លួចសម្លក់ទាំងគ្រឺតខ្នាញ់ ដែលដឹងទៅនេះព្រោះលោកម្ចាស់បានក្រោកតាំងពីមាន់រងាវមកប្រាប់យាយអោយមករៀបចំផ្ទះ គួរអោយច្រណែនណាស់ក្នុងផ្ទះគេរវល់គ្នា ដោយឡែកអីតែបុត្រទំនេរខុសគេ ចំជាយកចិត្តលោកម្ចាស់មែន
“ ធ្វើការងារហងឯងទៅ កុំប៉ប៉េចប៉ប៉្រោចច្រើនពេក អញលឺតែរអ៊ូរហូតមួយព្រឹកនេះ ” យាយវិញក៏កាចដាក់ចៅដែរព្រោះវាជាការពិតទើបរុញក្បាលចៅបន្តិច បន្តដើរទៅបញ្ជាអ្នកនេះអ្នកនោះទៀត
“ នែ ជូតត្រង់នោះអោយស្អាតផង ”
“ ធុញណាស់វើយ ថ្ងៃណាបានក្លាយជាជំទាវនិងគេទៅ នាងសមអើយនាងសម វាសនាប្រុងនឹងក្លាយជាកញ្ជះគេមួយជីវិតក៏យ៉ាងម៉េច? ” សម ក្រវាត់ក្រណាត់ទន្រ្ទាំដៃជើងទាំងធុញទ្រាន់ជាទីបំផុត កែវភ្នែកចេះតែលួចសម្លក់ទ្វារបន្ទប់ជារឿយៗ ព្រោះតែចិត្តច្រណែនក្មេងម្នាក់ហ្នឹងឥតហេតុផល ដឹងថាជាបុរសភេទ តែនាងនៅតែមានចិត្តច្រណែនដដែល ដែលបាននៅក្បែរលោកម្ចាស់រាល់ថ្ងៃ ថែមទាំងបាននៅក្នុងបន្ទប់ធំទូលាយជាងនាងទៀតផង ។

LOVE WINS ALL ( JH )Where stories live. Discover now