ភាគ១៤ : ក្រអូបសមនិងក្លិន

565 83 33
                                        

លោកម្ចាស់ប្រញាប់ជិះសេះមកដល់ផ្ទះនាំយកទៅទុកនិងក្រោលអោយចំណីវាស៊ី មិនចាំយូរក៏ប្រញាប់ឡើងមកខាងលើព្រោះក្នុងចិត្តលោកហាក់មិនអាចរងចាំនិងជួបមុខក្មេងម្នាក់នោះបានទេ ។
" លោកម្ចាស់? " ជេគអង្គុយគូរគំនូរគ្រាន់តែឃើញលោកម្ចាស់មកហើយប្រញាប់លាក់ក្រដាសទៅនិងក្រោយខ្នងនិងក្រោកឈរឡើងរត់យកចូលទៅទុកក្នុងបន្ទប់ខ្លាចលោកម្ចាស់ចាប់បាន ធ្វើអោយលោកម្ចាស់ជ្រួញចិញ្ចើមរហូតដល់ពេលគេដើរចេញមកវិញធ្វើរឹកអឹមអៀនលាក់លៀមដាក់លោក
" មានរឿងអី? " លោកម្ចាស់ឆ្ងល់ណាស់ ដើរទៅអង្គុយលើកៅអី ផឹកទឹកតែមួយក្អឹកតាមដោយសំណួរសួរទៅកាន់គេ
" គ្មានអីទេលោកម្ចាស់ លោកម្ចាស់មកពីផ្សារ ហត់ខ្លាំងទេ? ចាំខ្ញុំច្របាច់ជើងអោយ " ជេគ រហ័សយកចិត្តលោកម្ចាស់ភ្លាម ទើបទៅអង្គុយជិតជើងលោកម្ចាស់គក់ច្របាច់ជើងលោកម្ចាស់ទាំងបាតដៃគេធៀបស្មើខ្នងជើងលោកម្ចាស់សឹងមិនបានផង
" មិនហត់ទេ "
" ... "
" លោកម្ចាស់...! ខ្ញុំឃើញស្វាយទុំច្រើនណាស់ ខ្ញុំសូមអនុញ្ញាតពីលោកម្ចាស់ចេញទៅបេះនិងក្មេងៗផងបានទេ? ខ្ញុំសន្យាថានឹងមកវិញអោយទាន់ពេល " បន្ទាប់ពីគក់បានមួយសន្ទុះ ពេលនេះរសៀលហើយ មុននេះគេចុះទៅក្រោមចង្ក្រាន ក្មេងៗនាំគ្នាមកបបួលគេទៅបេះ គេសប្បាយណាស់ ព្រោះចង់ដើរដែរតែមិនទាន់សុំលោកម្ចាស់ទើបចេះតែខ្លាចចិត្ត គួរដឹងស្រាប់ហើយថាគេទុកលោកម្ចាស់ដូចជាឪពុកគេអញ្ចឹង
" ដៃឯងនៅមិនទាន់លាបពន្លៃទេ! នៅឈឺខ្លាំងទេ? " លោកម្ចាស់សើយដៃអាវរបស់គេបន្តិច ដែលសួរទៅនេះព្រោះនៅព្រួយបារម្ភខ្លាចត្រូវធ្ងន់ទៀត អញ្ចឹងតើបានគេប្លែកៗណាស់ ការពិតរកលេសមកសុំអីចឹងសោះ
" ខ្ញុំបាត់ឈឺហើយលោកម្ចាស់ ពន្លៃយាយយកទុកត្រង់នោះ ខ្ញុំសុំចុះទៅមុនហើយលោកម្ចាស់ " ជេគ រហ័សដកដៃចង់វារចេញដើម្បីទៅ តែក៏ត្រូវលោកម្ចាស់ចាប់ទាញកអាវមកក្រោយ ក្រសោបស្មាឡើងមកអង្គុយក្បែរ ឈោងដៃទាញពន្លៃមក រួចសើយដៃអាវរបស់គេ
" ឯងទុកអោយបែបនេះមិនបានទេ ឡើងស្នាមមានផ្លែ " ដើមដៃគេស្រឡូនតូច ច្បាស់ថាលោកម្ចាស់មិនចង់អោយមានស្លាកស្នាមបង្កលើដៃមួយនេះឡើយ ទើបទាញដៃគេមកជិត ផ្ដិតក្រណាត់រុំពន្លៃពីក្នុងលើមុខរបួសគេថ្នមបំផុតធ្វើអោយគេគ្មានអារម្មណ៍ឈឺបន្តិចឡើយ ។

LOVE WINS ALL ( JH )Where stories live. Discover now