<Sorry For Everything> The end

377 40 39
                                    

      <Sorry For Everything>

      The end

«ជុងវ៉ុនស្ងប់អារម្មណ៍ណា ជេយ៍ប្រាកដជាមិនអីនោះទេ» ហុីសុឹងអង្អែលស្មារជុងវ៉ុន ជួយសម្រួលអារម្មណ៍ទោះដឹងថាជុងវ៉ុនមិនស្តាប់ក៏គេនៅតែលួងលោម

«ហឹកៗ ហឺ ជេយ៍លោកកុំកើតអីឲសោះណា ហឹក ខ្ញុំមិនព្រមឲលោកទៅទាំងបែបនោះទេ ហុឺៗ» ទឹកភ្នែកហូរដូចទឹកបាក់ទំនប់ គេមិនអាចអោយជេយ៍ទៅទាំងបែបនេះនោះទេ

«ហឹកៗ អឹក ហឺៗ» ជុងវ៉ុននៅតែត្រកងរាងកាយជេយ៍មិនដាក់

«អឹ...អឹក ជ ជុងវ៉ុន» បបូរមាត់ដែលពោរពេញទៅដោយឈាមហារឡើងទាំងពិបាក ជុងវ៉ុនសប្បាយចិត្តភ្លាមក្រោយជេយ៍ដឹងខ្លួនហៅឈ្មោះរបស់គេ កែវភ្នែកដែលធ្ងន់ដូចគេយកអីមកដាក់ពីលើនោះព្យាយាមបើកទាំងពិបាក

«ជ ជុងវ៉ុន...ជុងវ៉ុនមិនកើតអី ទទ ទេឬ?» សួរគេទាំងខ្លួនចង់ផុតដង្ហើមម្តងៗទៅហើយ

«ខ្ញុំមិនអីទេ ហឹកៗ លោកកុំខំនិយាយអីណា»

«ជេយ៍ឯងត្រូវតែជម្នះវាឲបានណា»ជេគ

«ហឹម» នាយងក់ក្បាលទាំងឈឺចុកចាប់ពេញខ្លួន ខ្លួនប្រាណគេពេលនេះស្ពឹកសឹងតែកម្រើកមិនកើត

«ជ ជុងវ៉ុនខ្ញុំសុំទោសណា អឹក សុំទោសចំពោះរឿងគ្រប់យ៉ាង ដែលបានធ្វើដាក់ជុងវ៉ុន»

«ទេ ហឺៗខ្ញុំមិនខឹងនិងលោកទៀតទេ ហឺៗ ហឹក ជេយ៍លោកកុំនិយាយទៀតអី» ជុងវ៉ុនស្រែកយំពេលដែលជេយ៍ព្យាយាមនិយាយ ទាំងមាត់ហូរឈាមមិនឈប់

«សន្យាមកណា ថ ថាមិន មិនខឹងនិងខ្ញុំ ខ្ញុំមិនចង់បានអីទេពេលនេះ គ គឺសុំឲតែជុងវ៉ុនអភ័យទោស ខឹសខឹស អភ័យទោសឲខ្ញុំ»កាន់តែនិយាយជេយ៍កាន់តែខ្អកនិងធ្លាក់ឈាមមក ឯរបួសដែលត្រូវគ្រាប់ក៏ហូរមិនឈប់ មុខជេយ៍ក៏ចាប់ផ្តើមស្លេក

«ហុឺៗ សូមអង្វរណាឈប់និយាយទៅជេយ៍ ហឹកៗ លោកហូរឈាមច្រើនណាស់ ហុឺៗ ឈប់និយាយទៅ»

«ជេយ៍លោកកុំព្យាយាមនិយាយអី សភាពលោកពេលនេះមិនល្អទេ» នីគី

«សន្យាមក» គេមិនខ្វល់ខ្វាយនិងអ្នកដែលនិយាយមកកាន់គេនោះទេ អ្វីដែលគេផ្តោតពេលនេះគឺជុងវ៉ុន គេចង់បានការអភ័យទោសពីជុងវ៉ុន

You've reached the end of published parts.

⏰ Last updated: Apr 19 ⏰

Add this story to your Library to get notified about new parts!

Sorry for everything (ចប់)Where stories live. Discover now