<Sorry for everything>Part:37-38

213 33 15
                                    

     <Sorry for everything>

   Part:37+38

   ពួកគេទាំងបីប្រើរយៈពេល30នាទីដើម្បីមកដល់ផ្ទះ។ ក្រោយពីមកដល់ផ្ទះហើយ អ្នកទាំងបីក៏នាំគ្នាចូលទៅខាងក្នុង

«ជុងវ៉ុនធ្វើដំណើរហត់ទេ?» ចូលមកដល់ស៊ូនូក៏សួរបញ្ជាក់ព្រោះឃើញទឹកមុខជុងវ៉ុនដូចជានឿយ

«ហឹម ហត់តិចៗដែល តែមិនអីទេអាចនិយាយគ្នាបាន»

«មិនអីទេ ចាំស្អែកចាំនិយាយគ្នាក៏បានណា»

«ចឹងក៏ល្អ»

«មោះ ចាំយើងនាំឯងទៅបន្ទប់»

«អូខេ» ថាហើយស៊ូនូក៏ដើរនាំមុខជូនជុងវ៉ុនទៅសម្រាកនៅបន្ទប់របស់គេដែលបានរៀបចំទុកឲ

    .....

  -Next Day

     ថ្ងៃថ្មីក៏ឈានចូល ទាំងក្មេងទាំងមនុស្សចាស់ប្រុសស្រី ងើបមកតាមទម្លាប់របស់ខ្លួន ដើម្បីរៀបចំខ្លួនប្រាណដើម្បីទៅបំពេញកាតព្វកិច្ចរបស់ខ្លួន។ តែបើក្រឡេកមកមើលមាឌល្អិតនេះវិញបែរជាគេងមិនក្រោកទាល់តែសោះ ទាំងដែលការពិតរាល់ដងគេងើបតាំងពីក្បាលព្រលឹម

«ជេគ! ជេគនេះថ្ងៃជះចូលបន្ទប់ហើយ មិចក៏អូនគេងយូរម្ល៉េះ?» ដោយឃើញថាជេគគេងមិនងើបខុសពីរាល់ដង ហុីសុឹងអត់ឆ្ងល់មិន ក៏ដើរទៅដាស់

«ចង់គេងបន្តិចទៀត» គេតបទាំងសម្លេងងុលៗ

«អូនមិនស្រួលខ្លួនមែនទេ?» ហុីសុឹងលើកដៃស្ទាបក្បាលស្ទង់កំដៅខ្លាចក្រែងជេគឈឺ

«ដូចជាមិនមានអ្វីខុសប្រក្រតីទេ»

«បងចេញទៅ ខ្ញុំចង់គេងបន្តិចទៀតណា»

«អូខេអូនគេងបន្តចុះ តែបងចង់ប្រាប់ថាបងចេញទៅទិញរបស់នៅផ្សារទំនើបបន្តិច អូនត្រូវការអីបន្ថែមទេ?»

«ទេ»

«អូខេ ចឹងបងទៅហើយ» ថាហើយហុីសុឹងក៏ប្រញាប់ចេញទៅ ដោយទុកឲជេគគេងបន្តព្រោះមើលទៅជេគនៅមិនទាន់ស្វាងងងុយនោះទេ បែបយប់មិញចូលគេងជ្រុលហើយទើបថ្ងៃនេះគេងយូរខុសធម្មតា

     ក្រឺងៗ!

   ហុីសុឹងចេញពីផ្ទះទៅក្រៅមិនទាន់បាន5នាទីផងសម្លេងទូរស័ព្ទជេគក៏រោល៍ឡើងភ្លាមៗ ដោយមិនបានមើលលេខថាជានរណា

Sorry for everything (ចប់)Onde histórias criam vida. Descubra agora