<Sorry For Everything> Part:19

374 41 2
                                    

<Sorry for everything>19

Part:19

- Skip >Next week

មួយសប្តាហ៍កន្លងទៅ គ្រប់យ៉ាង ហាក់បីដូចជាប្រសើរជាងមុនឆ្ងាយណាស់ ជេគ ដែលធ្លាប់តែគេងមិនកម្រើកនៅលើគ្រែ ពេលនេះ គេក៏ដឹងខ្លួនហើយ ចំណែកឯសុងហ៊ុនវិញថ្ងៃនេះ គឺជាថ្ងៃដែលគេត្រូវចេញពីមន្ទីរពេទ្យដូចគ្នា ហើយទន្ទឹមនិងនេះគេគឺកំពុងនៅជាមួយគ្រីស ដូចគ្នា អូ!!ត្រូវហើយគ្រប់គ្នានៅមិនទាន់ដឹង នៅឡើយថា...ការពិតនោះរូបភាពគ្រីស ជាប់ចំណងដែលជេគបង្ហាញសុងហ៊ុនថ្ងៃដែលគេ ចាប់សុងហ៊ុនឃុំនោះ វាគឺក្លែងក្លាយទេ ជេគ មិនបានចាប់ឬធ្វើបាបគ្រីសឡើយ គ្រាន់តែជា រូបភាពបំភាន់ភ្នែកឲសុងហ៊ុនយល់ច្រឡំ តែប៉ុណ្ណោះ...

ក្រាក!!!!!

<<សិស្សច្បង!! >> ជុងវ៉ុនលាន់មាត់នៅពេល ដែលបើកទ្វារមកឃើញសុងហ៊ុនកំពុងញញឹម ស្រស់ដាក់គ្រីស

<<ជុងវ៉ុន>>

<<អ្នកណាគេ?? >> គ្រីសសួរទាំងមើលមុខជុង

វ៉ុន

<<ជាសិស្សប្អូនរបស់ខ្ញុំ គេឈ្មោះថាជុងវ៉ុន>>

<<អូ!! សួស្តីជុងវ៉ុន ខ្ញុំឈ្មោះគ្រីសរីករាយដែល បានស្គាល់លោក>> គ្រីសរាក់ទាក់ញញឹមមន្ត ស្នេហ៍ដាក់ជុងវ៉ុន

<<....... >> ជុងវ៉ុនមិនមាត់ សម្លក់គ្រីសបន្តិចរួច ក៏ដើរទៅក្បែរសុងហ៊ុន និយាយជាមួយសុងហ៊ុន ធ្វើប្រងើយ មិនខ្វល់និងការរាក់ទាក់របស់គ្រីស

<<សិស្សច្បងចេញទៅផ្ទះវិញពេលនេះ មែនទេ??? >>រាងតូចសួរទាំងញញឹម កាយវិការ ដែលគេធ្វើមុននេះធ្វើឲគ្រីសម៉ូវចិត្តជាខ្លាំង

<<ត្រូវហើយ>>

<<ចឹងតោះចាំខ្ញុំជូនទៅណា>>

<<មិនបាច់ទេ មិនរំខានលោកទេចាំខ្ញុំជាអ្នកជូន គាត់ទៅ>>គ្រីសស្រដីឡើងកាត់ចង្វាក់សុងហ៊ុន ដែលហៀបនិងនិយាយ

<<ទេ! ខ្ញុំថាកុំអីល្អជាង មិនរំខានដល់អ្នកនាងទេ ណាមួយអ្នកនាងមិនបានជាប់សាច់ឈាមជាមួយ គាត់ផង ចឹងបើទំនេរយកពេលទៅធ្វើការងារ របស់អ្នកនាងទៅ>> ចុងប្រយោគជុងវ៉ុននិយាយ ទាំងសង្កត់សម្លេង រួចក៏ចាប់អូសសុងហ៊ុន ដើរចេញទៅមិនឲនិយាយអ្វីសូម្បីតែមួយម៉ាត់ ឃើញដូច្នេះគ្រីសចបាំផ្តើមខឹង

Sorry for everything (ចប់)Kde žijí příběhy. Začni objevovat