<Sorry For Everything> Part:11

348 31 2
                                    

     Part:11

- Skip

ត្របកភ្នែកក្រាស់ក៏ចាប់បើកឡើងសន្សឹមៗ សម្លឹងមើលទៅពន្លឺមួយដែលជះចំមុខគេចំៗ ឯ ក្បាលឈឺខ្លោកៗមិនដាច់

ក្រឹកៗៗ សម្លេងច្រវ៉ាក់រលាស់ឮពេញបន្ទប់រាងក្រាស់ ស្រងាកចិត្ត នៅពេលដែលដឹងថាដៃរបស់ខ្លួន កំពុងជាប់រើមិនកើត

<<មានរឿងអីកើតឡើង? >> សុងហ៊ុនចាប់ផ្ដើម ឆ្លេឆ្លាពេលឃើញដៃរបស់ខ្លួនជាប់ច្រវ៉ាក់ ទាំងសងខាង ឯជើងក៏ត្រូវចងឆ្អឹបជាប់និងចុងគ្រែទាំងសងខាង ឯជើងក៏ត្រូវចងឆ្អឹបជាប់និងចុងគ្រែ រាងកាយទាំងមូលរបស់គេមានត្រឹមខោខ្លីប៉ុណ្ណោះ ក្រៅពីនោះគឺទទេស្អាត

<<ជេគ~~~~ជ្រគ~~~>>សុងហ៊ុនព្យាយាម ស្រែកហៅនិងសម្លឹងរកមើលជេគ គេមកនៅ ទីនេះបានយ៉ាងមិច?? ក្រែងមុននោះគេនៅជា មួយជេគតើ ហេតុអីក៏បើកភ្នែកមកឃើញខ្លួនក្នុង សភាពបែបនេះទៅវិញ

<<ជេគ!! អូននៅឯណា>> គេខំស្រែកហើយ ស្រែកទៀត សភាពក្នុងបន្ទប់នេះគឺងងឹតស្លប មានត្រឹមពន្លឺតូចមួយពីលើសុងហ៊ុន

ឆ្វាច់!! ឆ្វាច់!

    ស្របពេលនោះសម្លេងវ័តខ្សែក៏ឮឡើង សុង ហ៊ុនព្យាយាមសម្លឹងរកមើល ក្រោយមកក៏បង្ហាញ រាងតូចដើរមកជាមួយនិងខ្សែរតីប្រហែលប៉ុន ម្រាមដៃបី គេដើរបណ្ដើរវ័តបណ្តើរបង្កើតឲ ចេញជាសម្លេងលាន់ឮពេញបន្ទប់ ទឹកមុខរបស់ ជោគប្រែទៅជាកំណាចស្មានមិនដល់

<<ជេគ!!! មានរឿងអី?? >>សុងហ៊ុននៅតែមិន យល់នូវអ្វីដែលជេគកំពុងធ្វើ

<<ឆ្ងល់?? ឆ្ងល់មែនទេ?? >>ជេគសួរឡើងទាំង លើកជើងមួយចំហៀងដាក់លើគ្រែ ញញឹមពឹ សពុលចេញមក

<<អូនអ្នកធ្វើរឿងនេះ? អូនអ្នកនាំបងមកទីនេះ??>>

<<អូហូ!! នេះបងឆ្លាតមែន អូនគ្រាន់តែញញឹម សោះបងកាត់ន័យយល់តែម្តង>>ជេគលើកដៃទះ ទាំងញញឹមមានមោទភាព

<<ជេគ!!! >>

<<បងកំពុងចាញ់បោកអូនហើយសុងហ៊ុន>>

<<ចាញ់បោក?? >>រាងក្រាស់ចងចិញ្ចើមឆ្ងល់

<<មុននោះវាសុទ្ធតែអន្ទាក់របស់អូនទាំងអស់ ជុ ជុជុ កុំធ្វើមុខឆ្ងល់បែបនេះអី នោះសម្លឹងមើលទៅ នោះ>> ជេគលើកដៃអង្អែលទៅត្រង់ សុងហ៊ុនក៏ សម្លឹងតាមដៃរបស់ជេគ ភ្លាមស្លាយក៏បញ្ចាំង ឡើង

Sorry for everything (ចប់)حيث تعيش القصص. اكتشف الآن