<Sorry for Everything> Part:20,21

406 31 2
                                    

  <Sorry for everything>
Part;20,21

-skip
Morning

   ព្រឹកថ្ងៃថ្មីបានឈានមកដល់រំលេចអោយយើងឃើញនៅទឹកសន្សើមជាច្រើនដំណក់ដែលដក់ជាប់នៅនិងស្លឹកឈើ ក៏ព្រោះតែមានភ្លៀងនៅពេលយប់មិញ ម៉ោងប្រាំបីព្រឹកនៅព្រឹកថ្ងៃនេះពិតជាល្អណាស់ខុសពីរាល់ដងដាច់ស្រឡះ មេឃស្រទុំត្រជាក់តិចៗបូករួមនិងសំឡេងចាបយំផ្គុំដើមឈើបង្កអោយរាងល្អិតដែរដេកមិនខ្ចីក្រោកត្រូវបើកភ្នែករឹមៗទទួលយកនៅពន្លឺព្រះអាទិត្យដែរចាំងមកតិចៗតាមបង្អួច។

<<ហ៊ឹម>> ជុងវ៉ុនក្រហឹមក្នុងបំពង.កមុននិងងើប ចេញពីគ្រែនាំដំណើរសម្ដៅទៅបន្ទប់ទឹកទាំងភ្នែក នៅបិទនៅឡើយ

<<ហើយ~~គាត់ចេញទៅពីព្រឹកទៀតហើយ ងើបមិនទាន់គាត់ទាល់តែសោះ>> រាងល្អិតរអ៊ូរ បន្តិច រួចក៏ដើរតាំងៗទៅបន្ទប់ទឹកដើម្បីងូតទឹក រៀបចំខ្លួន

   ——————————

20នាទីក្រោយ កាយតូចល្វត់ល្វន់ក៏ចេញមក ពីបន្ទប់ទឹកជាមួយនិងឆុតថ្មីខ្លតៗ ទាំងមុខ ញញឹមស្រស់ ថ្ងៃនេះគេហាក់ដូចជាត្រូវឆ្នោត យ៉ាងចឹងញញឹមមិនឈប់ទាល់តែសោះ

<<ថ្ងៃនេះរកទៅផ្សារទិញម្ហូបយកមកធ្វើឲជេយ៍ ញាំសិន>> រាងតូចញញឹមដាក់កញ្ចក់បន្តិច រួចក៏ នាំរាងល្អិតរបស់ខ្លួនដើរចេញទៅ..

<<ទេ!!! ហេតុអីក៏ផ្ទះស្ងាត់ខុសធម្មតាចឹង អ្នកបម្រើទៅណាអស់ហើយ?? >> មិនអស់ចិត្ត ពេលចុះមកក៏ឃើញផ្ទះស្ងាត់ជ្រងំ ខុសពីរាល់ដង ដែលចុះមកមានអ្នកបម្រើឆ្វេងស្តាំចាំបម្រើ

<<អ៊ំ!!! យ៉ុន>> ឈរបានបន្តិចក៏ប្រទាក់ភ្នែកនិង យ៉ុនដែលដើរទៅមកទាំងមុខស្អុយប៉ែរ

<<បាទ អ្នកប្រុស>> រាងសង្ខារដើរមកជិតជុងវ៉ុន ហើយក៏អោនគំនាប់

<<ប៉ុន្មានថ្ងៃនោះលោកបាត់ទៅណាមិនឃើញមុ ខសោះចឹង?? >>

<<ហឹកៗ សួរត្រឹមនេះឈឺចិត្តណាស់អ្នកប្រុស ហ៊ីៗ>> មិនដឹងស្លីផងយ៉ុនក៏ធ្វើជាយំរដាក់រដុប តួ កំសត់ទាំងគ្មានទឹកភ្នែក

<<កើតអីហាស??? >>

<<ហឹកៗ ហឹក.... ហ៊ីៗ អ្នក....អ្នកប្រុសដឹងទេ.. ហ៊ឹកៗ ហ្វឹក ហ៊ី>>

Sorry for everything (ចប់)Donde viven las historias. Descúbrelo ahora