<Sorry For Everything>Part:39

234 37 11
                                    

        <Sorry For Everything>

      Part:39

    >Skip

     គ្រប់ផលិតកម្មទាំងអស់បានចុះផ្សាយពីការឆាបឆេះនៃរោងការរបស់ជេយ៍និងឡាន់ណា វាពិតជាគួរឲភ្ញាក់ផ្អើលពិតមែន កម្មវិធីរបស់ផាក ជុងស៊ុង នៃក្រុមបក្សពួគម៉ាហ្វៀទាំងមូល បែរជាប្រហែសឲមានការបំផ្លាញពិធីរបស៊គេទៅវិញ។ កូនចៅចាំយាមមិនក្រោមដប់អ្នកនោះទេតែបែរជាមិនអាចចាប់អ្នកប្រព្រិត្តិបាន

«ជុងវ៉ុន!ឯងទើបមកពីណា? ឯងមានបានឃើញព័ត៌មានទេ?» គ្រាន់តែជុងវ៉ុនដើរចូលមកក្នុងផ្ទះភ្លាមស៊ូនូក៏សួរយកតែម្តង ព្រោះសូម្បីតែអ្នកទាំងពីរក៏ភ្ញាក់ផ្អើលដែល

«ព័ត៌មានអី?» គេធ្វើមុខឆ្ងល់

«នេះ គឺរោងការរបស់ជេយ៍និងឡាន់ណាបានឆេះ គេទើបនិង Update មួយម៉ោងមុននេះ»

«ហើយមានបញ្ហាអីមែនទេ?» ជុងវ៉ុនធ្វើទឹកមុខធម្មតា មានអីគួរឲភ្ញាក់ផ្អើលបើវាជាស្នាដៃរបស់គេនោះ

«នេះឯងមិនមានប្រតិកម្មអីបន្តិចទេឬ?»

«អត់ទេ»

«អាវ! ឯងគួរតែសប្បាយចិត្តណា»

«យើងសូមទៅសម្រាកបន្តិចណា ថ្ងៃនេះមានងារការច្រើនចឹងហើយរាងនឿយហត់បន្តិច» ថាហើយជុងវ៉ុនក៏ឡើងទៅបន្ទប់របស់គេធ្វើប្រងើយ ទុកឲស៊ូនូឆ្ងល់ម្នាក់ឯង

«ការងារ? ការងារអីទៅមិចខ្ញុំមិនដែលដឹងចឹង?» ស៊ូនូលើកដៃអេះក្បាលទាំងឆ្ងល់ ជុងវ៉ុនថ្ងៃនេះហាក់ប្លែកខ្លាំងណាស់។

    @@@@@@@

    >Jake scene

   ក្រោយពីគេចាកចេញពីផ្ទះចោលហុីសុឹងជេគក៏បានធ្វើដំណើរមករកសុងហ៊ុនដល់ផ្ទះព្រោះគោលដៅគេគឺគ្មានអីក្រៅពីសុងហ៊ុន

    តីងតុង

«ទៅហើយ» សុងហ៊ុនស្រែកពីខាងក្នុងរត់ទៅបើកទ្វារផ្ទះ

    ក្រាក!

«ជេគ!» គេហាក់ស្រឡាំងកាំងខ្លាំងក្រោយឃើញវត្តមានរបស់ជេគមករកគេដល់ផ្ទះ

«អូនមកទីនេះមានការអ្វី?»

«គឺ....»

«អ្នកណាមកសុងហ៊ុន» ជេគហៀបនិងនិយាយទៅហើយ ស្រាប់តែសម្លេងមនុស្សស្រីក៏បន្លឺឡើងកាត់ចង្វាក់ គ្មាននរណាក្រៅពីគ្រីសឡើយ

Sorry for everything (ចប់)Tahanan ng mga kuwento. Tumuklas ngayon