<Sorry For Everything> Part:12+13

380 33 4
                                    

Part:12+13

   - Next day

ថ្ងៃថ្មីក៏ឈានចូលមកដល់ គ្រប់យ៉ាងនៅ ថ្ងៃនេះហាក់ពិសេសខុសប្លែកពីធម្មតា រាងតូច ដែលធ្លាប់តែរស់នៅហាលក្តៅហាលភ្លៀង កំសត់ រកអ្វីបរិភោគមិនបាននោះ ក៏ផ្លាស់ទៅជាមនុស្សថ្មី ម្នាក់ទៀតក្រោយពីបានជួបរាងក្រាស់, អាចថាជា និស្ស័យ ឬជាសំណាងរបស់ស៊ូនូក៏បាន បើគេ មិនបានជួបនីគីទេ ម្ល៉េះពេលនេះគេប្រហែលជា លែងបានមើលពន្លឺថ្ងៃលើភពផែនដីនេះ ទៀតហើយ...៕

<<អេ!!!នីគី ប្រញាប់ទៅណាមិនញាំអីសិនទេឬ? >> ស៊ូនូស្រែកសួរឡើងពេលក្រវាសភ្នែកឃើញនី គីដើរចុះមក ដូចប្រញាប់ៗ

<<សុំទោសណាស៊ូនូខ្ញុំមិនបាននៅញាំទេ ខ្ញុំមាន ប្រជុំនៅម៉ោង9ព្រឹកនេះ ប្រជុំចប់ខ្ញុំមានការងារ ត្រូវទៅជួបដៃគូររកស៊ីសំខាន់ ដូច្នេះហើយ ប្រហែលជាយប់ជ្រៅទើបត្រឡប់មកវិញ មិនបាច់ ចាំខ្ញុំទេណា>> នីគីនិយាយទាំងទាញអាវក្រៅ យកមកពាក់ ឯស៊ូនូឮដូច្នេះក៏ទម្លាក់ទឹកមុខចុះ មើលទៅអាហារលើតុដែលខ្លួនខំងើបតាំងពីមេឃ មិនទាន់រះដើម្បីធ្វើឲនីគីញាំ ជាលើកដំបូង ដែលគេធ្វើអាហារ តែនីគីបែរជាមិនបានភ្លក់ ស្នាដៃរបស់គេ

<<ស៊ូនូខ្ញុំសុំទោសពិតមែនណា>> ឃើញទឹកមុខ ស៊ូនូស្រពោនបែបនេះ នីគីក៏ប្រញាប់ដើរទៅក្បែរ ហើយលើកដៃអង្អែលក្បាល

<<ទេៗ មិនអីទេចាំញាំពេលក្រោយក៏បានណា លោកឆាប់ចេញទៅជិតដល់ម៉ោងប្រជុំហើយ>> រាងតូចញញឹមស្ងតតបទៅវិញ

<<ចឹងខ្ញុំទៅហើយណា ខ្ញុំហាមស៊ូភូមិនឲទៅណា ទេឮទេ? រងចាំខ្ញុំត្រឡប់មកវិញ សឺត~~>> នីគី អោនទៅថើបថ្ពាល់ស៊ូនូមួយខ្សឹត

<<បាទ ខ្ញុំចាំលោកមកផ្ទះវិញណា>>

<<អឹម! >> នីគីងក់ក្បាលញញឹមបន្តិច រួចក៏ បោះជំហានដើរចេញទៅយ៉ាងលឿន ស៊ូនូ តាមមើលរាងក្រាស់ដើរចេញទៅរហូតដល់ដាច់ កន្ទុយភ្នែក រួចក៏បែរមកមើលអាហារលើតុរបស់ ខ្លួនវិញ

<<គ្មានអ្នកណាញាំផង ចាក់ចោលល្អដែលទេ? >> រាងតូចឈរនិយាយជាមួយអាហារលើតុទាំង ដកដង្ហើមធំ (នែ៎! ឆីនូកុំចាក់ចោលស្តាយម្ហូប នោះអ្នកអានច្រើនណាស់ ច្រូចដាក់សែនឲម្នាក់ តិចទៅ )

Sorry for everything (ចប់)Where stories live. Discover now