<Sorry for everything>Part:25

200 22 14
                                    

               <Sorry for everything>
Part:25

<<Kim Sunoo!! >>Ni-Ki នៅតែស្រែករកឥត ឈប់ ប្លែកណាស់Sunooមិនដែលហ៊ាន ចេញទៅណាទេ តែនេះរកគ្រប់កន្លកកនៀត អស់ហើយ មិនឃើញស្រមោល របស់Suno០ទាល់តែសោះ

ទីត~~

<អាឡលោកប៉ូលីសខ្ញុំ Nishimura Riki.. <€$ ¥$$^~€€™¥>¥>> មិនគិតយូរនីគីខលទៅសុំ

ជំនួយពីប៉ូលីសភ្លាម ដាក់ពាក្យបណ្តឹងពីបទការ បាត់ខ្លួនរបស់Sunooដោយមិនដឹងមូលហេតុ.។ ក្រោយពីនិយាយចប់នីគីក៏ទម្លាក់ទូរស័ព្ទចុះ ដាក់ខ្លួនអង្គុយលើសាឡុងទាំងហត់ចិត្ត ពីរថ្ងៃនេះ គេទទួលថាគេសម្ដីអាក្រក់ដាក់ស៊ូនូពិតមែន ក៏ ព្រោះតែគេតប់ប្រមល់និងរឿងការងារខ្លាំងពេក ទើបគ្មានអារម្មណ៍និយាយអ្វីល្អ

<<នេះគេទៅណាទៅ>> នីគីរអ៊ូរងូវៗគិតមិនចេញ
    [គេរត់ចោលយើងហៃ🌚]

<<បងនាំខ្ញុំមកទីនេះធ្វើអី? >>គ្រាន់តែដាក់ខ្លួន អង្គុយលើកៅអីភ្លាមជុងវ៉ុនចោទសួរភ្លែត គេមាន មារសំខាន់ត្រូវដោះស្រាយ តែបែរជាត្រូវហ៊ីស៊ឹង អូសមកហាងកាហ្វេទីងណាត់ទីងណែនទៅវិញ

<<ហៅអីញាំសិនទៅ ចាំបងនិយាយប្រាប់ ក្រោយ>> ហ៊ីស៊ឹងញញឹមបន្តិច រួចក៏បក់ដៃ បុគ្គលិកមកកម្មង់ភេសជ្ជៈ

<<ប្អូន!!បងយក Caffè Americanoមួយ>>

<<បាទ>>

<<ចុះជុងវ៉ុនញាំអី? >>

<<ខ្ញុំយក Iced Latte >>

<<បាទ សូមរងចាំបន្តិច>> ក្រោយពីកម្មង់រួចរាល់ ហើយ បុគ្គលិកក៏ដើរចេញ ហ៊ីស៊ឹងបែរមក ញញឹមដាក់បន្តិច រួចជុងវ៉ុនក៏និយាយឡើងមុន...

<<បងអូសខ្ញុំមកមានរឿងសំខាន់អីមែនទេ? >>

<<រឿងសំខាន់ថ្ងៃនេះគឺបងចង់ណែនាំមនុស្ស ពិសេសម្នាក់ឲអូនស្គាល់>>

<<មនុស្សពិសេស?? >>ជុងវ៉ុនផ្ទួនពាក្យ

<<ត្រូវហើយ>>

<<អ្នកណាទៅ?? >>

<<ជាការសម្ងាត់ ចាំគេមកបងនិងណែនាំឲជុងវ៉ុន ស្គាល់>> ហ៊ីស៊ឹងញញឹមឥតឈប់ ពេលរំលឹក ដល់ឈ្មោះមនុស្សដែលគេចង់ណែនាំឲជុងវ៉ុន

Sorry for everything (ចប់)Where stories live. Discover now