<Sorry For everything>Part:2

459 43 1
                                    


Part:2

<<ហឹម!!! >> ជុងវ៉ុនផ្អៀង.​កមើលមុខជេយ៍ ដែលគិតតែពីសម្លឹងគេមិនឈប់

<<អឹ ទេ.. ទេគ្មានអីទេ ខ្ញុំឃ្លាន>> ជេយ៍បង្វែររឿងព្រោះមិនចង់ឲក្មេងម្នាក់នេះចាប់បានថាគេកំពុងនិយាយអ្វី

<<ឃ្លាន!! អូ ចាំ​បន្តិចណាចាំខ្ញុំទៅធ្វើឲ>> ញញឹមបន្តិច រួចជុងវ៉ុនក៏ដើរសំដៅទៅចង្ក្រានបាយរកអីមកឲជេយ៍ញាំ

ជុងវ៉ុនចេញទៅផុតជេយ៍ទាញទូរស័ព្ទរបស់ជុងវ៉ុនដែលដាក់លើតុយកមកប្រើ ខលទាក់ទងទៅកូនចៅរបស់គេ..

#ក្នុងខល
"ហាឡូ"​អ្នកចុងម្ខាង
"ហាឡូ! យ៉ុន គឺយើងណា" ជេយ៍និយាយសម្លេងរងួៗទៅកាន់កូនចៅជំនិតរបស់គេ ដោយសារតែមាត់គេហើមនិងនៅឈឺទើបនិយាយមិនច្បាស់
"គឺយើងណា? ច្រលំលេខហើយអ៊ំ"​យ៉ុនតបទៅវិញ
"ច្រលំលេខស្អី អ្នកណាអ៊ំអាចង្រៃ"​ អ៊ំ?
"យ៉ា!! មិចបានជេខ្ញុំ ខ្ញុំ​មិនទាន់បានធ្វើអីអ៊ំផង"​ សម្តីយ៉ុនពីចុងម្ខាងធ្វើឲជេយ៍ក្រឺតខ្នាញ់ជាខ្លាំង
"ប្រាក់ខែ​ឯងខែនិងមិនបាច់យកទេ"​ ពាក្យនេះឮហើយយ៉ុនស្វាងចេស "ប្រាកខែឯងខែនិងមិចបាច់យកទេ" ជាពាក្យដែលជេយ៍តែងតែគម្រាមគេនៅពេលដែលគេធ្វើអ្វីខុស ឬមួយក៏ពេលដែលគេញ៉ោះនិងស៊កសៀតលេងឲជេយ៍
" ចាហ្វាយ!! " យ៉ុនឧទានឡើង ក្រោយពីដឹងថាអ្នកដែលគេនិយាយជាមួយគឺជាចាហ្វាយរបស់ខ្លួនដែលគេខំតាមរកតាំងពីយប់រហូតដល់ព្រឹក..
"​ចាហ្វាយ បាត់ទៅណាខ្ញុំតាមរកចាហ្វាយពេញមួយយប់ហើយណា ខ្ញុំ​បារម្ភពីសុវត្ថិភាពចាហ្វាយណាស់ដឹងទេ"
"មិនអីទេ ឥឡូវយើងលេងអីហើយ តែពេលនេះយើងមានការងារឲឯងធ្វើ"
" ការងារអ្វី ចាហ្វាយនិយាយមក"
"#&~¢¥]¥©®€$$$2££%))¢€"
"ទទួលបានចាហ្វាយ"
"ហឹម ប៉ុណ្ណឹង​ចុះ"​ថាហើយជេយ៍ក៏ដាក់ទូរស័ព្ទចុះនៅលើតុដូចដើមវិញ

<<លោកនិយាយអ្វី? >>ស្រប​ពេល​នោះ​ជុងវ៉ុនក៏ត្រឡប់មកដល់ល្មម

<<អត់មាននិយាយអ្វីទេ>>

<<ហឹម!!! នេះ មានតែប៉ុណ្ណឹងលោកអាចញាំបានទេ?? >> ជុងវ៉ុនដាក់ចានបាយឆានៅមុខរបស់ជេយ៍

<<អឺ.... គឺ!! >> ជេយ៍អេះអុញ គេមិនដែលញាំរបស់ទាំងនេះទេ ធ្លាប់តែទៅញាំអាហារនៅហាងលំដាប់ៗ មកឲគេញាំបាយឆាធម្មតាបែបនេះ គ្រាន់តែ​ឃើញគេចង់ក្អួតចេញមកវិញទៅហើយ

Sorry for everything (ចប់)Where stories live. Discover now