<Sorry For Everything>Part:43

210 25 2
                                    

         <Sorry For Everything>

     Part:43

   >>>>>Skip

-Next day

    ថ្ងៃថ្មីក៏ឈានចូលមកដល់ ថ្ងៃអ្វីមកដល់អ្វីៗក៏ត្រូវតែថ្មីដូចគ្នា។ ជេយ៍ងើបតាំងពីព្រលឹមស្រាងៗរៀបចំខ្លួន ថ្ងៃនេះគេមានកិច្ចការច្រើនណាស់ដែលត្រូវធ្វើ ទោះបីជាវារាងពិបាកក៏គេត្រូវតែធ្វើវាឲបាន។ រំលងទៅអស់ជាច្រើននាទីជេយ៍ក៏រៀបខ្លួនចេញទៅខាងក្រៅដោយគេបើកឡានទៅដោយខ្លួនឯង

     ការធ្វើដំណើរមកដល់គោលដៅមិនបានធ្វើឲជេយ៍ប្រើរយៈពេលយូរនោះទេ ព្រោះគោលដៅរបស់គេដែលធ្វើដំណើរមកនេះគឺគេស្គាល់ច្បាស់។

  .....
    ឡានម៉ាកស៊េរីទំនើបពណ៌ខ្មៅមួយក្រឿងបើកមកដល់ចតនៅមុខភូមិគ្រឹះដែលគ្រប់គ្នាស្គាល់ច្បាស់ថាជាភូមិគ្រឹះរបស់សេដ្ឋីវ័យក្មេង NishimuraRiki។

    ពីតៗពីតៗ

   ជេយ៍ចុចសុីផ្លេរជាច្រើនដង ដើម្បីដាស់អារម្មណ៍គ្រប់គ្នាឲបានឮនិងដឹងថាគេកំពុងមានវត្តមាននៅមុខភូមិគ្រឹះមួយនេះ

«អ្នកណាគេចេះ?»  ជុងវ៉ុនដែលទើបនិងចុះពីបន្ទប់ថាមករកទឹកញាំក៏ប្រទាក់និងសម្លេងសុីផ្លេរឡាន។ គេដើរចេញទៅមុខផ្ទះក៏ឃើញឡានស៊េរីទំនើបពណ៌ខ្មៅមួយគ្រឿងឈប់នៅមុខផ្ទះ ជុងវ៉ុនក៏បោះជំហានដើរចេញទៅមុខរបងថាជានរណា ហើយមករកអីថ្មើរនេះ ដើរប្រហែល5វិនាទីទើបទៅដល់មុខរបង ព្រោះណាមួយមិនសូវឆ្ងាយ ដោយសារភូមិគ្រិះរបស់នីគីធ្វើឡើងខុសប្លែកពីគេដោយចំណតឡានចតនៅខាងក្រោយផ្ទះ។

     ឯជេយ៍គ្រាន់តែឃើញជុងវ៉ុនដើរសំដៅមករកខ្កួនគេក៏ចុះពីលើឡានយ៉ាងលឿន

«ជុងវ៉ុន» នាយហៅឈ្មោះអ្នកនៅចំពោះមុខទាំងញញឹម ផ្ទុយពីម្ចាស់ឈ្មោះដែលត្រូវគេហៅបែរជាមុខមាំនិងស្អុយទៅវិញ ក្រោយពីឃើញអ្នកនៅចំពោះមុខ

«លោកមករកអី?» ពាក្យគំរោះគំរើយដែលចេញពីមាត់រាងតូចធ្វើឲគេដឹងថារាងតូចកំពុងតែខឹងនិងស្អប់ខ្ពើមគេ

«ជុងវ៉ុន បងមកនេះនេះគឺតាំងចិត្តមកសុំទោសជុងវ៉ុនណា» ជេយ៍និយាយដោយទឹកមុខស្លូតជាទីបំផុត ធ្វើឲជុងវ៉ុនឮហើយផ្ទុះសំណើចជាខ្លាំង

Sorry for everything (ចប់)Where stories live. Discover now