<Sorry for everything>Part:8

417 40 8
                                    

Part:8

-Skip
>>Next day
______\\______

*ព្រឹក*

«ហឹក ហឹកៗ អឹក ហឹកៗ»សម្លេងយំខ្សឹកខ្សួលបន្លឺឡើងទាំងព្រឹកព្រលឹមស្រាងៗ ក្រោយពីបើកភ្នែកមកឃើញខ្លួនក្នុងសភាពមិនគួរឲចង់ឃើញ សកម្មភាពពីយប់ក៏បានចាប់ចូលមកក្នុងខួរក្បាលរបស់ជុងវ៉ុន ធ្វើឲទឹកភ្នែកហូរមកដូចទឹកបាក់ទំនប់

«ហុឹក ហុីៗៗ» សម្លេងកាន់តែឮធ្វើឲជេយ៍នៅក្បែរនោះងើបឡើងទាំងមិនទាន់អស់ងងុយ

«ហេតុអីក៏យំ?»សំណួរដំបូងដែលត្រូវសួរឮហើយធ្វើឲជុងវ៉ុនយំលើសដើម ហេតុអីក៏យំអញ្ចឹងឬ? យប់មិញខ្លួនបានធ្វើអីមកលើគេខ្លះ? បំពានប៉ះពាល់រាងកាយគេ ឆក់យកភាពបរិសុទ្ធរបស់គេ ដឬលគេខំរក្សាអស់ជាច្រើនឆ្នាំ រឿងអាក្រក់បែបនេះកើតឡើងមកលើគេ ងើបមកឲគេសប្បាយចិត្តមែនទេ?

«ចេញទៅ ខ្ញុំស្អប់លោក ហុឹកៗ» ជុងវ៉ុនបែរខ្នងស្រែកថាឲជេយ៍ គេខឹង ខឹងខ្លាំងណាស់ ដំបូងគិតថាជេយ៍ជាមនុស្សល្អមិនដូចគេនិយាយ តែពេលនេះការគិតរបស់គេខុសទាំស្រុង

«ជុងវ៉ុនខឹងខ្ញុំមែនទេ?»យប់នោះគេដឹងថាខ្លួនគេបានធ្វើអីខ្លះ តែខ្លួនគេក៏មិនអាចទប់ជាប់ មិនអាចគ្រប់គ្រងបានពិតមែន

«ចេញទៅ»

«ជុងវ៉ុន!»

«ហុឹកៗ លោកដឹងថាខ្លួនឯងកំពុងធ្វើអីទេ? ហុី មិចក៏ធ្វើបែបនេះដាក់ខ្ញុំ?» រាងតូចងើបឡើងវាយរាងក្រាស់យកតែម្តង គេខឹងតាំងតែពីយប់

«យប់មិញខ្ញុំពិតជាមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានពិតមែន»

«ហឹកៗ លោកបំពានខ្ញុំ»

«ចាំខ្ញុំទទួលខុសត្រូវរឿងយប់មិញទាំងអស់» ឮត្រឹមពាក្យនេះជុងវ៉ុនក៏ឈប់យំ បើកភ្នែកមើលមុខជេយ៍ភ្លឹបៗ

«ពិតទេ?»

«បាទ ខ្ញុំគិតតាំងតែពីខ្ញុំចាប់ផ្តើមម្ល៉េះ ថាខ្ញុំនិងទទួលខុសត្រូវលើអ្វីដែលខ្ញុំទទួល»

«ខ្ញុំមិនជឿ»

«ហេតុអីមិនជឿ?»

«ម៉ាហ្វៀដូចជាពួកលោកដែលប្រាកដប្រជាដែលទេ?ឬក៏បានត្រឹមតែនិយាយចោល តាំងពីកើតមកខ្ញុំមិនដែលឲនរណាមកប៉ះខ្ញុំម្តងឡើយ តែពេលនេះហឹក ពេលនេះវាលេងសេះសល់អ្វីទៀតហើយ ហុីៗ»

Sorry for everything (ចប់)Where stories live. Discover now