<Sorry for everything>Part:24

254 32 5
                                    

         <Sorry for everything>
Part:24

<<យ៉ាង ជុងវ៉ុន!! កុំហួសហេតុពេកបានទេ>> Jayតម្លើងសសៃ.កទាំងអារម្មណ៍មួម៉ៅ

<<នេះបងស្រែកដាក់ខ្ញុំហេស? >>ជុងវ៉ុនសើច ទាំងហួសចិត្ត ប្រើក្រសែភ្នែកអន់ចិត្តចេញមក តាំងពីកើតមកមិនមាននរណាហ៊ានតម្លើង សសៃ.កដាក់គេបែបនេះទេ

<<បងនិយាយធម្មតាមិនបានឬ ចាំបាច់ស្រែក! >>

<<អូនទេដែលនិយាយស្រែកមុននោះ កុំធ្វើខ្លួន គួរឲរំខានពេកបានទេ>>

<<រំខាន? គ្រាន់តែអូនជីកសួរបងរឿងប៉ុណ្ណឹង សោះបងថាអូនរំខាន? >>

<<ត្រូវហើយ>>

<<ហឹស!! ល្អ>> ជុងវ៉ុនញញឹមបន្តិច មិននិយាយ អ្វីបន្ត បន្ទាប់មកក៏បោះជំហានដើរបំបុកស្មារជេយ៍ ទៅបន្ទប់បាត់

<<ហើយ~~~~~ចង្រៃយ៍!!! >> ជេយ៍លើកដៃ ជ្រោងសក់ឡើងលើទាំងអារម្មណ៍តប់ប្រមល់ ពេញទំហឹង មុននេះគេហួសហេតុពេកមែនទេ ដែលស្រែកឲជុងវ៉ុនខ្លាំងៗនោះ

<<ទេ! ខ្ញុំគួរតែទៅលួងជុងវ៉ុនឥឡូវនេះ>> គេ ចាំបាច់ត្រូវតែលួងជុងវ៉ុន មិនគិតច្រើនគេជេយ៍ក៏ ប្រញាប់រត់ទៅតាមជុងវ៉ុននៅបន្ទប់យ៉ាងលឿន..

     >Skip

<<ជុងវ៉ុន! អូនកំពុងធ្វើអីនិង?>>មកដល់បន្ទប់ ភ្លាមជេយ៍ក៏ឃើញជុងវ៉ុនកំពុងកកាយខោអាវ របស់ខ្លួនដាក់វ៉ាលីយ៉ាងញាប់ដៃ

<<អូនកំពុងធ្វើអីហាស!! >>

<<លែងខ្ញុំទៅ ខ្ញុំទៅផ្ទះរបស់ខ្ញុំវិញ>>ជុងវ៉ុនបុរ តាយប្រតប់រើចេញពីរង្វង់ដៃរបស់ជេយ៍ គេខឹងគេ អន់ចិត្តដែលជេយ៍តឹងសសៃ.កដាក់គេមុននេះ

<<ជុងវ៉ុន កុំចឹងអីបានទេបងសុំទោស>>ជេយ៍ ចាប់រាងកាយជុងវ៉ុនអោបជាប់ទ្រូងយ៉ាងណែន ដើម្បីកុំឲគេរើរួច

<<ហឹក! លែងទៅខ្ញុំស្អប់បងណាស់>> ដោយ អស់សមត្ថភាពនិងជំនះកម្លាំងនិងជេយ៍ ជុងវ៉ុនក៏ ឈរស្ងៀមខ្សឹកខ្សរក្រោមដើមទ្រូងរបស់ជេយ៍ គេ ពិតខឹងនិងជេយ៍ណាស់ មកពីស្រលាញ់ ហួងហែងខ្លាចបាត់បង់ទើបរករឿងបែបនេះ.

Sorry for everything (ចប់)Where stories live. Discover now