ជុងហ្គុកបើកទូរសព្ទ័មើលខមិនហ្វេនអូសទៅមក តែ
ចិត្តវិញនៅតែនឹកឃើញពីពាក្យដែលរាងតូចសរសើរ
ហាខ្យុងនោះមិនដាច់ ពីត្រចៀកសោះ វាដូចជាឮរងំ
ជាប់ក្នុងខួរក្បាល។
នាយនៅមិនសុខឡើយទើបទុកការងារចោលសិន
ហើយដើរទៅមកទាំងខាំដៃខ្លួនឯងម្ខាង ឯដៃម្ខាង
ទៀតច្រត់ចង្កេះ ។
«អាយយយយ...»នៅសុខៗស្រាប់តែរាងតូចស្រែក
ចាចរត់ចេញពីក្នុងបន្ទប់ទឹកមកដោយមានតែកន្សែង
ជាប់ចង្កេះ មកហក់អោបជុងហ្គុកជាប់ស្អឹតដូចតុកែ
រីឯភ្នែកប្រឹងបិទ ដូចខ្លាចនិងអ្វីមួយមក។
«.....»ជុងហ្គុកត្រូវស្ងាត់មាត់ឈឹងគ្មានវាចាសូម្បីមួយ
ម៉ាត់ព្រោះដៃនាយទាំងគូរនៅពេលនេះបានប៉ះនិង
សាច់ខ្នង ដ៏សម៉ត់រលោងដូចព្រិលជាប់ដំណក់ទឹក
តិចៗ ថែមមកជាមួយនិងប្រហើរខ្លិនផ្កាកុលាបជាប់
និងចុងច្រមុះដែលហើរចេញអំពី កញ្ចឹងកសខ្ចីរបស់
មនុស្សដែលកំពុងអោបជាប់ប្រាណ ឯដើមទ្រូងតូច
ក៏ជំពិតនិងទ្រូងមាំដូចថ្ម អាចដឹងច្បាស់ពីចង្វាក់បេះដូង
លោតរបស់គ្នាទៅវិញទៅមកបានច្បាស់។
«លោក លោក...ជួយយកវាចេញបន្តិចវានៅត្រង់
នោះ»រាងតូចនិយាយទាំងភ្នែកនៅបិទជាប់ជាមួយនិង
ទឹកមុខខ្លាចៗ ហើយលើកដៃចង្អុលទៅក្នុងបន្ទប់ទឹក។
«ស្អីគេ វាជាស្អីគេទៅ ងាប់ហើយគ្រាន់តែតុក្កតាមួយ
សោះនិងឯងខ្លាចវាដល់ម្លឹងផង មើស៎កុំរិតក. យើង
ពេក មើលឲច្បាស់វាជាតុក្កតា មិនមែនខ្មោចទេ»
ជុងហ្គុកអោបរាងតូចជាប់ហើយដើរទៅមើលតែអ្វី
ដែលនាយហួសចិត្តនោះគឺវាជាតុក្កតា ដែលនាយបាន
មកពីហ្វេនអ្នកគាំទ្រប៉ុណ្ណោះ ចេះមកខ្លាចទៅកើត។
«មិនមែនមួុយនិងទេ...អាយ..ហឹកៗគឺ..គឺវានៅខាង
លើ ខាងលើ..ហឹក..»រាងតូច ពោលប្រាប់ជុងហ្គុក
ផង និងយំមកជាមួយផងហើយចង្អុលទៅពិដានបន្ទប់
ទឹក។ នាយក៏សម្លឹងមើលទៅតាមដៃតូចចង្អុល ស្រាប់
តែត្រូវភ្ញាក់ចង់លួសព្រលឹង។
តើវាជាអ្វីទៅ?______
ជុងហ្គុកឈរសម្លឹងទៅអ្នកបម្រើគ្រប់គ្នា ដោយមិន
និយាយអ្វីទាំងអស់ខណៈពេលឯរាងតូចវិញនៅអោប
ដៃនាយជាប់ ជាមួយការភិតភយ័មិនទាន់បាត់។
«អ្នកប្រុសគឺ....ខ្ញុំធ្វើវាតាមម៉ាក់របស់អ្នកប្រុសទេ កុំ
ដេញខ្ញុំចេញអី ខ្ញុំសុំអង្វរ..»អ្នកបម្រើប្រុសម្នាក់ចេញ
មុខមកទទួលសារភាពចំពោះកំហុសរបស់ខ្លួន ដោយ
នៅនិងដៃគេមានកាន់រូបមួយផ្ទាំង វាគឺជារូបខ្មោច
ដែលគេបានទទួលបញ្ជាពីម៉ាក់របស់ជុងហ្គុកឲយក
ទៅបិទលើពិដានបន្ទប់ទឹកក្នុងបន្ទប់របស់ប្ដីប្រពន្ធមួយ
គូរនេះឯង ក្នុងបំណងចង់ឲអ្នកទាំងពីរបានស្និតស្នាល
គ្នា ព្រោះកាលពីពេលដែលនាយតូចទៅលែងគាត់
គេបាននិយាយប្រាប់ម៉ាក់ក្មេកថាគេជាមនុស្សដែល
ខ្លាចខ្មោចបំផុតហើយ។
«ម៉ាក់យើងជាអ្នកបញ្ជា!(អរគុណម៉ាក់ធំៗ មិញនេះ
បានទាំងអោបបានទាំងស្រូបក្លិន) មិនអីទេនាំគ្នាទៅ
សម្រាកវិញចុះ »ជុងហ្គុក
«អរគុណអ្នកប្រុសណាស់»ក្រោយបញ្ចប់ការជួបជុំ
ជុងហ្គុកដើរត្រឡប់ឡើងទៅខាងលើវិញជាមួយរាង
តូច ឯនាយលួចញញឹមតិចៗចេញមក។
សូមរង់ចាំអានភាគបន្ត
SHP 💜សរសេរដោយ:វណ្ណៈ
YOU ARE READING
រឿង Wife position(ដំណែងប្រពន្ធ❤️🔥)
Actionកុលាបតែងមានបន្លា បើហ៊ានប៉ះវានិងមុតដៃហើយមនុស្សក៏ដូចគ្នាដែរ ។ស្នេហាកើតចេញពីការស្រឡាញ់រវាងមនុស្សពីនាក់ ចុះបើ កើតចេញពីការសន្យារបស់មនុស្សបួននាក់វិញ តើស្នេហាមួយនោះនិងទៅជាយ៉ាងណា.... «សប្បាយសិនចុះ លោកប្ដី បន្តិចទៀត រកតែផ្លូវចូលផ្ទះមិនឃើញផង ហឹស!ហឹស!ហឹស!» អីយ...
ភាគទី៣៦:«គិតថាយើងចង់ថើបឯងមែនទេ»
Start from the beginning
