ភាគ៧ : ដឹងឋានៈខ្លួនឯង

Start from the beginning
                                        

« ចុះមក » បន្ទាប់ពីលែងដៃរបស់នាង លោកម្ចាស់មិនចាំយូរហុចដៃអោយក្មេងល្អិតដែលព្យាយាមចុះទាំងវេទនាវិញម្ដង ។

   ជេគសម្លឹងដៃលោកម្ចាស់ហុចមកទាំងមុខស្មើ តែគេចិត្តរឹង មិនពឹងលោកម្ចាស់ ក្រោកឡើងដោយខ្លួនឯងទើបទូករង្គើ រាងកាយគេយោគយោល គេវិះនឹងដួលទៅហើយតែលោកម្ចាស់ដៃរហ័សមិនអោយគេដួលទេ ទើបស្ទុះចាប់អោបគេលើកឡើងមកជាន់លើកំពង់ទឹក ។

« ខ្ញុំសុំទោស » ជេគ ប្រញាប់ច្រានលោកម្ចាស់ចេញសម្រួលអារម្មណ៍តាំងចិត្តអោយនឹងនរ រំកិលខ្លួនទៅឈរជិតយាយសយស្របពេលនារីតាមមើលប្រុសតូចមិនដាក់ភ្នែករួមទាំងលោកម្ចាស់

« ជិតថ្ងៃត្រង់ហើយ រូតឡើង » យាយទះដៃបុត្របន្តិចមុនពេលអូសដៃបុត្រដើរចេញ ជាភ័ព្វសំណាងណាស់ គេពិតមិនចង់នៅទីនេះបន្តិចទេ គួរអរគុណយាយដែលអូសដៃគេចេញទៅ មិនអញ្ចឹងគេត្រូវឈរទាំងមានអារម្មណ៍ទើសទាល់ជាស្ថាពរមិនខានឡើយ

« លោកបង... » នារី  ពោលហៅអ្នកក្បែរខ្លួនទាំងក្រែងចិត្ត ត្បិតឃើញគេតាមអឺតមើលប្រុសល្អិតមិនដាក់ភ្នែកចុះឡើយ តាមពិតទៅនាងជាកូនស្រីមន្ត្រីថ្នាក់ខ្ពស់ម្នាក់ដែលរាប់អានគ្នានិងលោកម្ចាស់ចក្រាវុធជាញាតិឆ្ងាយនិងគ្នា គេសម្លឹងមើលនាងដូចជាប្អូនស្រីតែនាងសម្លឹងមើលគេមិនបានឃើញក្នុងនាមជាបងប្រុសឡើយបើទោះបីជាគេជាមិត្តបងប្រុសនាងក៏ដោយ

« អូនទៅបន្ទាយមុនចុះ ចាំបងទៅតាមក្រោយ ផ្ដាំប្រាប់លោកពុកអូនផងថាបងខកខានពេលវេលាហើយ ប្រហែលជាមិនអាចចូលរួមប្រជុំបានទេព្រលឹមនេះ អាបឿន! ជូននារីទៅបន្ទាយ » បញ្ចប់ប្រយោគ នរៈបោះជំហានដើរចេញដោយមិនងាកក្រោយធ្វើអោយនាងតាមសម្លឹងមើលផែនខ្នងគេទាំងចុកចាប់អួលណែន ចង់ហូរទឹកភ្នែក ចង់ស្រែកហៅអោយគេមកជូននាងទៅ តែក្នុងនាមនាងជាស្ត្រី ជាកូនមន្ត្រីជាន់ខ្ពស់មិនអាចបន្ទាបតម្លៃលន់តួគេបានឡើយ ។

   ជេគ ដើរតាមពីក្រោយយាយក្នុងផ្សារ តាមផ្លូវគេឃើញរបស់របរប្លែកភ្នែកច្រើនណាស់ ទាំងក្រណាត់ប្រណីតសូត្រប៉ាក់ផ្សេងៗ គ្រឿងអលង្ការ សម្ភារៈប្រើប្រាស់ដែលមានតម្លៃ និងរបស់របរនានាទៀតដែលនៅសម័យគេស្ទើរតែគ្មានឡើយ មិនត្រឹមតែប៉ុណ្ណឹងទេ គេឃើញមនុស្សប្លែកមុខច្រើនណាស់ ភាគច្រើនជាអ្នកអភិជន រីឯប្រជាជនប្រកបរបរបែបណានោះគេធ្លាប់តែឃើញជាឯកសារពេលនេះបានឃើញផ្ទាល់ភ្នែកហើយ ពិតជាសាកសមឆ្លើយតបនិងឯកសារពិតមែន ។

LOVE WINS ALL ( JH )Where stories live. Discover now