ភាគទី២៨:«កូនទាំងពីរឈ្លោះគ្នាមែនទេ»

Start from the beginning
                                        

—ផ្ទះជុងហ្គុក____

ក្រឡេកមកមើលផ្ទះរបស់ជុងហ្គុកវិញ ពេលនេះអ្នក
ម៉ាក់របស់ ថេយ៉ុងបានមកលេងកូនទាំងពីររបស់គាត់
ដោយនៅអង្គុយចាំលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ។
ក្រោយពេលដែលអ្នកបំរើលើកទឹកជូនគាត់រួច គាត់
ក៏សួរ៖

«នាងៗ..កូនទាំងពីររបស់ខ្ញុំគេមិនទាន់ក្រោកពីគេង
ទេហេស៎...»អ្នកស្រីជេហា សួរទៅអ្នកបំរើស្រីម្នាក់
ដែលបានលើកទឹកឲគាត់មិញនេះដោយចងចញ្ចើម
ឆ្ងល់ ព្រោះថាពេលនេះម៉ោង9ទៅហើយនិងកូនៗ
គាត់មិនឃើញចុះមកខាងក្រោមសោះ ហើយគាត់
សួរបែបនេះព្រោះឃើញថាឡានគឺនៅក្នុងរោងទាំង
អស់ចឹងមានន័យថាពួកគេមិនបានចេញទៅណា
ឡើយ។

«គឺ....គឺ....អ្នកប្រុសទាំងពីរ...»នាងឆ្លើយបង្អូសៗ
មួយៗមិនព្រមនិយាយបង្ហើយនោះទេធ្វើឲអ្នកស្រី
ជេហាខំផ្ទៀងត្រចៀកស្ដាប់ឡើងចង់គ្រេចក. ។

«អ្នកម៉ាក់...ម៉ាក់មកពីពេលណា..កូននឹកម៉ាក់ដល់
ហើយ...»សម្លេងស្រែកហៅរួមជាមួយកាយវិការ
រត់មកយ៉ាងលឿនចេញពីទ្វាខាងមុខទៅវិញរួចស្រវាអោបម៉ាក់នៅលើសាឡុងដោយក្ដីនឹករលឹក ។

«ថេ...នេះកូនមិននៅខាងលើទេ ចុះកូនប្រសាម៉ាក់
នោះ!»មាត់ពោលសួរទៅកូន ឯដៃលើកមកអង្អែល
សក់រលោង រួចព្រលែងការអោបមកសម្លឹងទល់មុខ
កូនកំហូចរបស់គាត់។

«....គាត់នៅសួនខាងក្រោយ...នេះម៉ាក់មកដល់បែ
ជាសួររកកូនប្រសារទៅវិញ មិនសួរកូនសិនទេហី..»
ថេយ៉ុង និយាយធ្វើចរិកងក់ ងរដូចក្មេងហើយធ្វើមុខ
ស្អុយ តែអ្នកស្រីជាហាគាត់សាុំទៅហើយជាមួយ
ចរិកកូនពៅមួយនេះនោះ ។

«ម៉ាក់សួរឯងធ្វើអី..សួររកចៅទើបត្រូវ»អ្នកស្រីជេហា

«ម៉ាក់....ចៅទៀតហើយហី..មើលទៅខ្ញុំប្រហែលជា
ត្រូវរកទិញកូនមួយឲម៉ាក់ហើយ»ថេយ៉ុង

«ទិញកូនស្អី..នែ៎ឯងនិយាយមើលតែទិញរបស់ទៅ
ហើយ ម៉ាក់ចង់បានចៅពរ ដែលជាកូនរបស់ឯងនិង
ជុងហ្គុក មិនមែនឲឯងទិញកូនអ្នកផ្សេងមកឲម៉ាក់ទេ»
ជាការពិតណាស់ដែលគាត់ពិតជាចង់បានចៅពរ
ណាស់ព្រោះមិត្តៗដែលរៀបការដំណាលគាត់គេ
មានចៅ3_4អស់ហើយនៅតែគាត់ទេអត់មានចៅ។

«កូននិយាយលេងតើ..ម៉ាក់រេបដាក់កូនធ្វើអី»ថេខ្ទប់
ត្រចៀកហើយបិទភ្នែកម្ខាង នេះគេគ្រាន់តែនិយាយ
ប៉ុណ្ណឹងសោះ ម៉ាក់គេរេបយកៗ ចង់បែកក្រដាសត្រ
ចៀកទៅហើយ។

មួយសន្ទុះក្រោយមកទើបជុងហ្គុកចេញមកពីទ្វាខាង
ក្រោយព្រោះនាយទើបតែមកពីសួនខាងក្រោយ
នោះឯង ដោយបានឃើញម៉ាក់ក្មេកមកលេងទើប
នាយរហ័សដើរមកឱនគំនាប រួចដាក់ខ្លួនអង្គុយលើ
សាឡុងជាមួយរាងតូច តែឃ្លាតគ្នាឡើងមួយម៉ែត្រ
ព្រោះនាយនៅខឹងនិងរាងតូចជាមួយរឿងយប់មិញ
មិនទាន់បាត់ទេ ចេះចេញទៅតាំងពីរព្រឹកដល់យប់
អត់មានខ្វល់ថានាយនៅម្នាក់ឯង(យី..ចុះអ្នកបំរើពេញ
ផ្ទះនិងមិនមែនមនុស្សទេហេស៎ ចេះតែថានៅម្នាក់
ឯង🤓)។

«ជុងហ្គុក...កូនទាំងពីរឈ្លោះគ្នាមែនទេ...ហឺ..ស្ដាប់
ម៉ាក់ណា ប្ដីប្រពន្ធប្រៀបដូចជាចង្កិះមួយគូរ មិនអាច
រស់អត់គ្នាបានទេ បើមានម្ខាងអត់ម្ខាង គឺពិបាកហៅ
ឈ្មោះថាជាអ្វីឲប្រាកដណាស់ ចង្កិះម្ខាងងាយនិងរង
ការកាច់បំបាក់ពីអ្នកដទៃបំផុត តែបើមានទាំងគូរគឺវា
មិនងាយបាក់ឡើយ ដូចគ្នានិងពួកកូន បើកូនឈ្លោះ
គ្នាបែបនេះ កូននិងអាចជឿពាក្យអ្នកដទៃមកញុះញង់
ឲបែកបាក់គ្នាបាន ជីវិតប្ដីប្រពន្ធគឺវាបែបនេះឯង ពេល
មានបញ្ហាអ្វីត្រូវប្រឈមមុខនិងគ្នានិយាយឲដឹងរឿង
កុំនៅឆ្ងាយពីគ្នា បើធ្វើបែបនិងយូរទៅពួកកូនក៏អស់
អារម្មណ៍ទៅម្ខាងៗបាន»គាត់ដកដង្ហើមធំទាំងតឹង
ទ្រូងក្រោយពីឃើញថាប្ដីប្រពន្ធមួយគូរនេះឈ្លោះគ្នា
គាត់និយាយណែនាំគ្រប់សព្វបែបយ៉ាង ដោយសម្ដី
ទន់ភ្លន់ រីឯ អ្នកទាំងពីរវិញឱន មុខចុះត្រចៀកម្នាក់ៗខំ
ប្រឹងស្ដាប់ពាក្យម្ដាយទូន្មានដោយមិនហ៊ានកម្រើក
ឡើយជាមួយទឹកមុខស្រពោនរៀងៗខ្លួន។

ក្រោយពីទូន្មានកូនរួចគាត់បានចាប់ដៃថេ រួចហើយ
ចាប់ដៃជុងហ្គុកមកដាក់ពីលើទើបនិយាយឡើង៖

«ត្រូវចេះស្រឡាញ់មើលថែគ្នា បើមានបញ្ហាអ្វីនៅ
ក្នុងចិត្តគួរតែនិយាយប្រាប់គ្នា កុំឲវាក្លាយជាមន្ទិលមក
ធ្វើឲម្នាក់ៗយល់ច្រឡំរៀងខ្លួន នេះសោរផ្ទះម៉ាក់ឲជា
កាដូរទុកឲចៅរបស់ម៉ាក់ »

សូមរង់ចាំអានភាគបន្ត

SHP 💜សរសេរដោយ: វណ្ណៈ

រឿង Wife position(ដំណែងប្រពន្ធ❤️‍🔥)Where stories live. Discover now