ភាគទី២៤:«ខ្លាចខ្ញុំរំលោភលោកមែនទេ»

Mulai dari awal
                                        

ជើងឈានឡើងទៅលើគ្រែមួយៗយឺតៗ ព្រោះខ្លាច
ប្ដីម្នាក់នេះភ្ញាក់ខ្លាចគេខឹង ព្រោះតាំងពីព្រឹកមិញនៅ
មន្ទីពេទ្យនោះមិនដឹងថាមានរឿងអ្វីទេ បានជានាយ
មិននិយាយរកខ្លួនសោះ ឡើងដល់លើគ្រែដាក់ខ្លួន
គេងបែរខ្នង និងទាញភួយមកដណ្ដប់ជិតត្រឹមទ្រូងបិទ
ភ្នែករៀបនិងគេងតែ...

«អឹក!...»ដៃមាំកម្លាំងដូចយក្សលូកអោបចង្កេះរាងតូច
ទាញមកជិតខ្លួនអោបរិតយ៉ាងណែន ទាំងដែលភ្នែក
បិទសោះ ថេ ភ័យស្ទើរលួសព្រលឹងទៅហើយនេះ
នាយមមើរមែនទេ តែបើជាអារម្មណ៍ពិតរបស់នាយ
ប្រហែលជាល្អណាស់ហើយ។

ថេយ៉ុង បែខ្លួនមករកនាយតិចៗហើយសម្លឹងមើល
មុខដែលមានមន្តស្នេហ៍មួយនេះទាំងញញឹមខ្ជឹបប្រុស
អីបែបនេះ មាត់និយាយថាគ្រាន់តែសម្ដែងនៅមុខ
អ្នកដទៃតែ នេះនៅតែពីរនាក់គ្មានអ្នកណាផងមក
អោបគេបែបនេះវាលើសពីការសម្ដែងហើយ។

រាងតូចញញឹមសុខៗស្រាប់តែមានរឿងដ៏ហួសចិត្ត
មួយបានកើតឡើង....

« កាលពីព្រឹកមិញហេតុអីមិនមកមើលខ្ញុំឲបានមុនគេ
ហេតុអីចាំបាច់ទៅជួបគ្រូពេទ្យនោះធ្វើអី...ហើយទៅ
ញញឹមដាក់គេផ្ដេសផ្ដាសធ្វើអី....ដឹងអត់ថាខ្ញុំអន់ចិត្ត
ឯងជាប្រពន្ធខ្ញុំ...ឯងគ្មានសិទ្ធិទៅញញឹមដាក់អ្នកណា
ផ្សេងក្រៅពីខ្ញុំឡើយ...»មាត់ពោលនិយាយតែភ្នែក
បិទ មានន័យថានាយមមើនិយាយ ហើយនេះរាងតូច
ស្ដាប់មិនច្រឡំទេឬដែលនាយនិយាយថាអន់ចិត្ត ឬ
មួយក្នុងចិត្តនាយមានគេខ្លះៗហើយមែនទេ។

«អឹប!!!..»ដៃតូចស្រវាខ្ទប់មាត់ខ្លួនឯងជាប់ទាំងបើក
ភ្នែកធំៗ ដោយសារតែដៃមឹកមួយនោះបានមកច្របាច់គូទគេពេញៗដៃ គ្មានញញើត ឯម្ចាស់ដៃឯនោះ
វិញបិទភ្នែកគេងយ៉ាងធម្មតាទៅកើត។.........🤭

@ព្រឹកថ្ងៃថ្មី____

ពេលព្រឹកបានមកដល់ រឿងថ្មីក៏បានមកដល់ដូចគ្នា
ជុងហ្គុកបើកភ្នែកឡើងទាំងញញឹម គេហាក់ដូចជា
ស្រស់ស្រាយជាងរាល់ដង ព្រោះគេងក៏បានឆ្អែត
តែនាយចង់លើកដៃច្រត់និងពូកឡើងអង្គុយទៅ
ហើយរំពេចនោះទើបគេចាប់ភ្លឹកថា ដៃស្ដាំរបស់គេ
បានជាប់ចំណង យប់មិញមានរឿងអីមែនទេ មនុស្ស
ក្បែរខ្លួនក៏មិនឃើញទៀត។

«ហឺយ!...ម៉េចបានជាដៃរបស់ខ្ញុំ....ជាប់ចំណងទៅ
វិញ..ឬមួយ.....ហ្ហឹកៗ..»នាយស្រាយខ្សែរចេញ
ហើយលើកមកមើលទើបដឹងថាវាជាក្រវាត់ក. របស់
រាងតូចមិនមែនរបស់នាយឡើយ គ្រាន់តែគិតរួច ទឹក
មុខជុងហ្គុក ប្រែជាចង់យំភ្លាមៗ។

ក្រាក......!

«ខ្លាចខ្ញុំរំលោភលោកមែនទេ...ហឹសៗ..កុំភយ័អីវា
គ្មានរឿងអីកើតឡើងនោះទេ លោកមិនខាតបង់ស្អី
ទេ អ្នកដែលខាតគឺជាខ្ញុំឯនេះ...»សន្ធឹកជើងដើរចូល
មកដោយនៅក្នុងដៃមានកាន់ទឹកដោះគោមួយកែវ
មកជាមួយផង រាងតូចវាចាទៅកាន់លោកប្ដី ដៃមឹក
ដោយស្នាមញញឹមជាប់ផែនថ្ពាល់លាយសំណើច
ព្រោះបើមើលមុខនាយពេលនេះដូចជាភ័យដល់
ហើយ។

«បើ..បើគ្មានរឿងអី ហេតុអីឯងចងដៃយើង!»នាយ
ក្រោកចុះពីលើគ្រែមកឈរទល់មុខ ថេយ៉ុងហើយ
លើកក្រវាត់ក. នោះបង្ហាញរាងតូច។

«ចង់ឲខ្ញុំប្រាប់មែនទេ ថាហេតុអីបានជាខ្ញុំចងដៃរវាម
របស់លោក...គឺដៃមួយនេះវាមកបំពានខ្ញុំទាំងដែល
ម្ចាស់វាដេកលក់ធម្មតា លោកគិតទៅមើលបើខ្ញុំមិន
ចាប់ចងទេតើមានរឿងអីកើតឡើងទៅ»ថេ និយាយ
ដោយសម្លឹងមើលមុខនាយចំៗមិនញញើតប្រុសម្នាក់
នេះឡើយ។

«បានហើយ ចាត់ទុកថាគ្មានរឿងអីកើតឡើងទៅចុះ
នេះទឹកដោះគោ ខ្ញុំប្រញាប់ទៅជួបមិត្តភក្ដ័បន្ដិច ថ្ងៃ
នេះលោកសម្រាកចុះ ខ្ញុំបានសុំអនុញ្ញាតពីខាងផលិត
កម្មរួចហើយ»ថេយ៉ុង ដាក់កែវទឹកដោះគោនៅលើ
ដៃនាយ រួចដើរចេញទៅវិញបាត់ទុកឲជុងហ្គុកនៅ
ឈរភ្លឹកតែម្នាក់ឯង នេះយប់មិញគេពិតជាបានធ្វើបែប
និងមែនទេ....។

#ហាងកាហ្វេ

មនុស្សម្នា នៅក្នុងហាងកាហ្វេកំពុងតែផ្អើលនាំគ្នា
មើលទូរសព្ទ័ព្រោងព្រាតនិងនិយាយពីរឿងអ្វីមួយ
ក្រោយពេលឃើញអ្វីម៉្យាងនៅក្នុងទូរសព្ទ័នោះ។

«ជាតារាបែបណា នេះអោបមនុស្សប្រុសគ្មានភាព
អៀនខ្មាស់អីបន្តិច»

«ពួកតារាតែប៉ុហ្នឹង លួចលាក់ៗអ្នកកាសែតថតបាន
គឺល្បីបែបនិងហើយ»

«តារាល្បីចេញពី ប្រទេសខ្លួនភ្លាមមានរឿងអាស្រូវ
ភ្លាមតែម្ដង»

សូមរង់ចាំអានភាគបន្ត

SHP 💜 សរសេរដោយ: វណ្ណៈ

រឿង Wife position(ដំណែងប្រពន្ធ❤️‍🔥)Tempat cerita menjadi hidup. Temukan sekarang