«គឺ...គាត់មិនសូវញាុំនោះទេ..ព្រោះគាត់ត្រូវហាត់
រាំរាល់ថ្ងៃហើយត្រូវរក្សាគីឡូររបស់ខ្លួនឯង...ថ្ងៃខ្លះក៏
មិនញាុំបាយ គឺញាុំតែផ្លែឈើនិងបន្លែប៉ុណ្ណោះ»ថេ
អង្គុយរៀបរាប់ប្រាប់គ្រូពេទ្យរាល់ អ្វីដែលគេបានដឹង
មកខ្លះៗពីជុងហ្គុក ព្រោះដូចដឹងស្រាប់ហើយជុងហ្គុក
នាយមិនសូវឲរាងតូចមកខ្វល់ពីគេនោះទេ។
«អរ៎...មួយទៀតតើលោកមានដែលសង្កេតមើលពី
អាការៈមួយចំនួនរបស់អ្នកជំងឺខ្លះទេ...ដូចជា ចូលចិត្ត
អង្គុយនៅកន្លែងងងឹត ឬមានអាការៈប្រតិកម្មខ្លាំងនូវ
ពេលមានអ្នកនិយាយប៉ះពាល់ដល់រឿងអ្វីមួយដែល
គាត់ធ្លាប់ឆ្លងកាត់ អីបែបនេះ..»នាយងក់ក្បាលទទួល
ដឹងរួចទើបសួរបន្តបែបជាផ្នែកចិត្តសាស្រ្ត ព្រោះនាយ
ក៏ជាពេទ្យផ្នែកចិត្តសាស្រ្តម្នាក់ដែរដោយគ្រាន់តែ
ឃើញអាការៈនិងសភាពរាងកាយរបស់ជុងហ្គុកនាយ
ក៏អាចស្មានត្រូវបាត់ទៅហើយ។
«រឿងនេះ....គឺ..ខ្ញុំធ្លាប់ឃើញម្ដងដែរ...គឺចំពោះការ
ប្រតិកម្មនិងពាក្យសម្ដីពេលនោះគាត់ដូចជាខឹងខ្លាំង
ណាស់ តែខ្ញុំមិនបានដឹងពីហេតុអីបានជាគាត់ទៅជា
បែបនេះនោះទេ»នាយតូចឆ្លើយឆ្លងជាមួយវ៉ុនយ៉ុង
ទាំងក្ដីបារម្មណ៍ចំពោះជុងហ្គុកខ្លាំងណាស់ អារម្មណ៍
មួយថេ បានគិតដល់ចម្លើយដែលនិងត្រូវដឹងពីមាត់
គ្រូពេទ្យមក វាគឺជាអ្វីដែលថេ តែងតែមិនចង់ជឿនោះ
ទេតែពេលនេះ តើវានិងអាចកើតឡើងចំពោះជុងហ្គុក
មែនទេ មិនអាចទេ!។
«លោកដឹងក្នុងចិត្តហើយមែនទេថា អាការៈបែបនេះ
គឺជាជំហ៊ាននៃជំងឺអ្វី...វាគ្មានថ្នាំព្យាបាលនោះទេ....
បើអាច សុំលោកមើលថែផ្លូវចិត្តអ្នកជំងឺឲបានល្អ ព្យា
យាមយកចិត្តទុកដាក់នៅក្បែរលើកទឹកចិត្ត ត្រូវធ្វើ
រឿងល្អៗជាមួយអ្នកជំងឺឲបានច្រើន...ម៉្យាងទៀតគឺ
ត្រូវតែជួយរំលែករឿងក្នុងចិត្តរបស់អ្នកជំងឺជាចាំបាច់
បំផុត ហើយហាមដាច់ខាតមិនត្រូវដាក់សម្ពាធខ្លាំងទៅលើអ្នកជំងឺនោះទេ»វ៉ុនយ៉ុង ព្យាយាមពន្យល់ប្រាប់ពីការព្យាបាល
ដើម្បីកុំឲជំងឺមួយនេះវិវត្តទៅរកដំណាក់កាលធ្ងន់ធ្ងរ
បាន ព្រោះវាជាជំងឺមួយដែលកាចសាហាវណាស់
ហើយវាគ្មានថ្នាំព្យាបាលនោះទេបើបណ្ដោយទុកនៅ
បែបនេះរហូតនោះ អាចនិងស្ដាយក្រោយបាន។
YOU ARE READING
រឿង Wife position(ដំណែងប្រពន្ធ❤️🔥)
Actionកុលាបតែងមានបន្លា បើហ៊ានប៉ះវានិងមុតដៃហើយមនុស្សក៏ដូចគ្នាដែរ ។ស្នេហាកើតចេញពីការស្រឡាញ់រវាងមនុស្សពីនាក់ ចុះបើ កើតចេញពីការសន្យារបស់មនុស្សបួននាក់វិញ តើស្នេហាមួយនោះនិងទៅជាយ៉ាងណា.... «សប្បាយសិនចុះ លោកប្ដី បន្តិចទៀត រកតែផ្លូវចូលផ្ទះមិនឃើញផង ហឹស!ហឹស!ហឹស!» អីយ...
ភាគទី២២:«វា...គឺ...ជា ជំងឺ»
Start from the beginning
