ភាគទី៣២: សារភាព

1.2K 61 0
                                    

ភាគទី៣២: សារភាព

     <<បងទៅមែនហើយណា>>
    សូហ្កាធ្វើជាសួរ រួចបែរខ្នងយឺតៗ បន្អូសសម្លេងជំហានជើងឮៗ ធ្វើដូចកំពុងចុះទៅជាន់ក្រោមទៅរកនាងពិតមែន ប៉ុន្តែមិនបានមួយដង្ហើមផង សម្លេងទ្វាក៏បានបើកឡើង បន្ដដោយរាងកាយតូចល្អិតរត់មកអោបចង្កេះគេពីក្រោយណែនដៃ ក្រវីក្បាលដាក់ផែនខ្នងធំទូលាយតតាត់ នៅពេលគេបេះដៃចេញ ក៏មិនព្រមលែង។
    <<ក្រែងដេញមិនអញ្ចឹង មកហាមបងធ្វើអី>>
    <<ព្រោះបងជាប្ដីអូន ទើបអូនហាម បើបងចង់ទាក់ទងនាង លុះត្រាតែបងលែងលះជាមួយអូនសិន>>
    <<គ្មានថ្ងៃបងលែងលះអូនទេ>>
    និយាយហើយ អ្នកកំលោះចាប់បេះដៃតូចៗចេញពីការអោប រួចបែរមុខមករក អោនមុខចុះថើបថ្ងាសរលោងមួយខ្សឺត។ រឿងលែងលះគ្មានថ្ងៃអាចកើតឡើងសាជាថ្មីបានទេ ព្រោះជីមីនត្រូវតែរស់នៅជាមួយគេក្នុងនាមជាប្រពន្ធរហូតដល់ចាស់ គ្មានពាក្យថាអ្នកដទៃមកឡូកឡំ។
    ជីមីនស្ងាត់មិនបាននិយាយអ្វី  អារម្មណ៍ដែលប្រច័ណ្ឌហួងហែង អន់ចិត្ត មិញនេះរលាយទៅតាមខ្យល់ ត្រឹមបានឮសម្ដីច្បាស់លាស់របស់គេប៉ុន្មានម៉ាត់។
    បបូរមាត់សុិចសុីថើបសៀតផ្កាជីមីនថ្នមៗ បន្ទាប់មកប្រើដៃទ្រកំប៉េះគូទ លើកឡើងទាល់តែជើងផុតពីឥតការ៉ូ ពរនាំចូលក្នុងបន្ទប់ ដើរទៅដាក់ខ្លួនអង្គុយលើសាឡុងគៀនជញ្ជាំង ដោយមានរាងកាយតូចស្ដើងអង្គុយបត់ជើងពីលើភ្លៅ ផ្អែកក្បាលនឹងដើមទ្រូង ប្រើម្រាមដៃស្រឡូនបន្លាក្រូចស្ទាបអង្អែលសាច់ដុំគេថ្នមៗ នឹងដោយសារ ជីមីនមានមាឌតូចល្អិត  ទម្ងន់ស្រាលស្ងើកដូចកូនង៉ែត ទើបការអង្គុយបត់ប៉ែនបែបណាក៏គ្មានអារម្មណ៍ថាធ្ងន់ ទើសទាល់អីបន្ដិច ផ្ទុយទៅវិញ គេមានតែពេញចិត្ត ពេលរាងកាយទាំងពីរបាននែបនិត្យជិតគ្នាដោយភាពស្និតស្នាលចំណាយពេលបោសអង្អែលគ្នាដូចសព្វរាល់ដងចូលចិត្តធ្វើជាប្រចាំ កំឡុងកាលជីមីននៅបាត់បង់កាចងចាំ។
    <<បងចង់និយាយបកស្រាយរឿងបងនិងឡាធិសាឲ្យអូនស្ដាប់>>
    ខណៈពេលគេចង់ច្បាស់លាស់ជាមួយជីមីន គេត្រូវតែច្បាស់មែនទែន គ្មានការលេងសើច និងគ្មានអាថកំបាំង រឿងកាលពីអតីត បើវាអាចធ្វើឲ្យប៉ះពាល់ដ៏អារម្មណ៍ផ្លូវចិត្តរបស់ជីមីន គេក៏ព្យាយាមបកស្រាយឲ្យយល់ដូចគ្នា។
    <<បងប្រាប់ថា បងស្រលាញ់នាង>>
    <<មែនបងប្រាប់អូនបែបនោះ តែវាគ្រាន់ជាលេសប៉ុណ្ណោះ ប៉ុន្តែសូមបងសារភាពឲ្យហើយ ពីមុនបងធ្លាប់ចាប់អារម្មណ៍នាងមែន>>
    <<បងនិងនាងជាសង្សារនឹងគ្នា?>>
    <<មិនចំជាសង្សារ យើងមិនបានទាក់ទងគ្នាស៊ីជម្រៅអីណាស់ណាទេ គ្រាន់តែប្រុសនឹងស្រីចាប់អារម្មណ៍គ្នាធម្មតា>>
    <<អូនដូចមិនសូវយល់>>
    ជីមីនងើបមុខចេញពីដើមទ្រូង ចងចិញ្ចើមដាក់។ មិនមែនជាសង្សារ គ្មានទំនាក់ទំនងសុីជម្រៅ គ្រាន់តែការចាប់អារម្មណ៍គ្នាធម្មតា ម៉េចក៏មុននេះអោបថើបគ្នាជិតស្និតសម្បាម្ល៉េះ?
    <<អូនយល់ពាក្យ មនុស្សពូកែ គូនិង មនុស្សពូកែទេ?>>
    <<អូនយល់>>
    <<ព្រោះបងឃើញនាងជាមនុស្សស្រីស្អាត សុិចសុី ពូកែ ឆ្លាត រហ័សរហួន លេចថ្លូ រឹងមាំ ទើបបងចាប់អារម្មណ៍នាង បងគិតថា បើបងស្រឡាញ់គ្នាជាមួយនាង នាងអាចឈរក្បែរបងបានយ៉ាងសាកសមបំផុតជាជាងស្រីណាទាំងអស់ ក្រៅពីនោះបើឥទ្ធិពលយើងទាំងពីបានបូកចូលគ្នា មានតែភាពរីកចម្រើននិងឈ្នះប៉ុណ្ណោះ កាលនោះបងមិនសូវយល់ច្បាស់ពីអារម្មណ៍ខ្លួនឯងប៉ុន្មានដែល ថាជាអារម្មណ៍ចង់បាន ឈ្លក់វង្វេង ឬអារម្មណ៍ស្រឡាញ់>>
    <<ហើយម៉េចបងមិនយកនាង បើសិនបងយល់ថានាងល្អគ្រប់សព្វ ល្អឥតខ្ចោះ សាកសមនឹងបងដល់ម្ល៉ឹងទៅហើយ>>
    <<ព្រោះតែអូន>>
    <<ព្រោះអូន? >>
    <<មែនហើយ ព្រោះអូន... យប់ដែលយើងបានគ្នាមុនដំបូង បងទើបតែត្រឡប់ពីសណ្ឋាគារជាមួយឡាធិសា>>
    និយាយដល់ចំណុចនេះ មនុស្សដែលព្រមស្ដាប់តាំងពីដំបូង ទៅជាភាំងភ្លាម មានន័យថាគេដេកជាមួយហើយ មកដេកជាមួយខ្លួន?
    <<នេះបង...>>
    <<មិនដូចដែលអូនគិតទេ បងមិនបានធ្វើស្អីជាមួយនាង>>
    <<ម៉េចចាំបាច់ទៅសណ្ឋាគារ បើមិនគិតធ្វើស្អី?>>
    សូហ្កាបិទភ្នែក ងើយមុខឡើយ ដកដង្ហើមធំមួយហឿក គេមិនបានហត់បកស្រាយ ប៉ុន្តែការនិយាយពីឡាធិសា បែបស៊ីជម្រៅ មើលទៅដូចបកអាក្រាតនាងពេក តែបើមិននិយាយ ជីមីនអាចមិនយល់។
    <<Okay បងព្រមទទួលស្គាល់ថាកាលនោះបងចង់បានឡាធិសាឡើងចង់ឆ្កួត ព្រោះអីដឹងទេ ប្រុសៗសឹងតែកន្លះប្រទេសប្រថ្នាចង់បាននាង ខណៈដែលបងបានក្បែរនាងជាងគេ មានគំនិតចង់បាននាងមិនអន់ជាងអ្នកដទៃ បងច្បាស់ជាគិតខ្ញាំនាងឲ្យនៅក្រញាំដៃបងហើយ ប៉ុន្តែថ្ងៃដែលបងសម្រេចចិត្តថាចង់ទាក់ទងនាងបែបប្រាកដប្រជា ជាថ្ងៃដែលអូននៅសង្ងុំនៅខនដូបង បងធ្វើអីនាងមិនកើត ព្រោះមិនដាច់ចិត្តទុកភ្ញៀវដូចជាអូននៅម្នាក់ឯងបន្ទាប់ពីជួបបញ្ហាភ័យខ្លាច ទើបបងត្រឡប់មកខនដូវិញ ទាំងមិនទាន់បានចាប់ផ្ដើមអីបន្ដិចជាមួយនាង>>
    <<ហើយពេលបងមិនបានស៊ីនាងដូចចិត្ត បងក៏មកសុីអូនជំនួសមែនទេ ព្រោះតែអូនជាមេបញ្ហាដែលរារាំងបងនិងនាង>>
    <<មិនមែនទេ បងមានសតិ ស្មារតីគ្រប់ដប់ បងមិនបានសុីអូនជំនួសអ្នកណា>>
    <<បើមិនអ៊ីចឹង បងធ្វើបាបអូនធ្វើអីនៅយប់នោះ>>
    បើគេប្រាប់ ថាមិនត្រូវជីមីនអាចជេគេក៏ថាបាន ដែលមានគំនិតឆ្កួតៗ ហើយយកមកចាំការលើជីមីន ហើយចុងក្រោយការសប្បាយមួយពេល ក៏ក្លាយជាចំណងចងជាប់ខ្លួន រើមិនរួច ព្រោះមនុស្សដូចជីមីន មិនមែនជាប្រភេទហ្វីសិច (Free Sex)។
    <<ពេលបងត្រឡប់មកវិញ អូនដេកលក់នៅលើសាឡុង បងមិនដឹងថាអូនគិតអ្វី បានជាដេកនៅកន្លែងនោះ ប៉ុន្តែគំនិតបង បងគិតថាអូនមករងចាំផ្លូវបង ធ្វើឲ្យបងមានអារម្មណ៍ថា ប្រពន្ធកំពុងរងចាំប្ដី ហើយអាកាយវិការដេកនោះ ប្រាប់ទៅថាមិនធម្មតា ក្នុងកែវភ្នែកបង អូនស្អាត សុិចសុីបំផុត ដល់ថ្នាក់ទប់អារម្មណ៍មិនជាប់ ចាប់ការអូនភ្លាម>>
    <<ស្រមើស្រមៃហួស តែថាការនោះ អូនក៏ឆ្កួត...ដែលព្រមតាមបង>>
    សូហ្កាអស់សំណើចតិចៗ កាលនោះហ៊ាននិយាយ១០០% គេគិតថាជីមីនដេកឲ្យដៃគេ តែបើយកមកនិយាយប្រាប់ពេលនេះ ក្រែងសុីបាតដៃដប់។
    <<អ៎មែនហើយ...បងនិយាយថា បងរៀបការជាមួយអូន ព្រោះជៀសមិនរួច មែនឬអត់?>>
    ម្ដងនេះ ជីមីនសួរដោយសម្លេចកាច ទឹកមុខខ្លាជាគ្នា។
    <<អូនគិតថាបងជាស្អី គ្មានអ្នកណាហ៊ានមកបញ្ជាក្បាលបងបានទេ បើបងបដិសេធតែមួយម៉ាត់ គេចខ្លួនបាត់ សូហ្គីធ្វើស្អីបងចេញទៅ...តែបងមិនបានធ្វើបែបនោះ បងព្រមការ ព្រោះបងមិនច្បាស់ពីអារម្មណ៍ខ្លួនឯង វាប្រទាក់ប្រទឺសគ្នាពេញនោះ អារម្មណ៍មួយគិតដល់ឡាធិសា តែអារម្មណ៍មួយទៀត បែរជាខ្លាចអូនធ្លាក់ដល់ដៃអ្នកផ្សេង ត្រឹមគិតថាអូនជាប្រពន្ធរបស់អ្នកដទៃ បងក៏ញាំមិនបានដេកមិនលក់ ក្ដៅឆេះឆួល និយាយរួមទៅ ហួងហែង ប្រចណ្ឌ ចុងក្រោយគេចមិនផុតពីអន្ទាក់អូនដដែល>>
    <<បងនិយាយដូចបងលង់ស្នេហ៍អូន>>
    <<បងមិនដឹងថាលង់ស្នេហ៍ឬក៏អត់ ពេលការរួច បងព្យាយាមគេច ព្យាយាមមិនទាក់ទងរកអូន ព្យាយាមមិនខ្វាយខ្វល់ពីអារម្មណ៍ខ្លួនឯង ដល់ទៅរាប់ខែ តែយប់មួយ ត្រឹមអូនខលយំមករៀបរ៉ាប់ បងក៏ទៅជាឃាត់ចិត្តខ្លួនឯងមិនឈ្នះ ត្រឡប់ទៅរកអូនវិញទាល់តែបាន>>
    <<បងត្រលប់ទៅសុំលែងលះអូនទៅវិញទេ>>
    <<មិនមែនទេ គោលបំណង គឺបងចង់ឃើញមុខអូន ប៉ុន្តែពេលនោះ អូនបែរជានាំប្រុសចូលបន្ទប់ទៅវិញ ប្រាប់ត្រង់ទៅ ថាបងស្រងាកចិត្តមិនតិច គិតថាអូនក្បត់ចិត្តបង ទើបបងសុំលែងលះអូន>>
    <<ប្រុសស្អី ចិត្តលាក់ជ្រៅជាងមហាសមុទ្រ អូនស្មានអារម្មណ៍បងមិនត្រូវតាំងពីដើម មិនស្មានថាបងក៏មានអារម្មណ៍ល្អខ្លះៗមកលើអូនដែលសោះ>>
    <<សរុបមក ឈប់យល់ច្រឡំបងនិងឡាធិសាហើយនៅ?>>
    សូហ្កាចូលប្រធានបទដើម ធ្វើមនុស្សកំពុងតែបេះដូងលោតដូចទោងស្គរ ញាប់ញ័រនឹងការសារភាពរបស់គេបរហ័សសម្លក់សម្លឹងមុខថ្លែដោយការជិនឆ្អន់។
    <<បើប្រាប់ថានៅ ចង់ធ្វើយ៉ាងម៉េច?>>
    <<មានយ៉ាងម៉េចទេ មិនយល់ក៏ហី>>
    ឌឹប!!
    ជីមីនគក់ទ្រូង មនុស្សមាត់រឹងមួយដៃ ព្រោះក្នាញ់ខ្លាំងពេក ហើយកុំឆ្ងល់ ម៉េចបានមិនដឹងថាលង់ស្នេហ៍ខ្លួនដែល ព្រោះគេមាត់រឹង សោះកក្រោះបែបនេះនោះអី។
អ្នកណាធ្លាប់ជេសូហ្កាខ្លះ ឆាប់ដកពាក្យវិញភ្លាម😠🤣
   

ពិសស្នេហ៍(ចប់)Where stories live. Discover now