ភាគ២

878 76 0
                                    

  ភាគទី២: មាត់ដាច
    <<ខ្ញុំចង់សម្ដៅទៅលើការញាំ ខ្ញុំញាំមិនរើស មានអ្វីឲ្យញាំ អាចញាំបានទាំងអស់ហ្នឹង>>
   <<ខ្ញុំមិនទាន់បានថាអ្វីនៅឡើយទេ>>
   គេអាចនិយាយចេញមកយ៉ាងងាយ បែបធម្មតាៗ ដូចមនុស្សស្គាល់គ្នារាប់ឆ្នាំ ដែលមិនចាំបាច់ផ្ដល់កិត្តិយសឲ្យ ចំណែកទឹកមុខក៏នៅតែមាំនឹងធឹង ហាក់ដូចគ្មានអារម្មណ៍អ្វីទាំងអស់។
   <<ជាដំបូង ខ្ញុំជាប្អូនប្រុស សូហ្គី ចៃដន្យសូហ្គីជាប់រវល់ ទើបខ្ញុំត្រូវមកជំនួស>>
   <<បាទ គ្មានបញ្ហាទេ>>
    ថាអីចេះខុស គេត្រូវតែជាមិនមែនសូហ្គីស្អីគេនោះទេ!
   <<ខ្ញុំជាមនុស្សចូលចិត្តនិយាយត្រង់>>
   <<បាទ>>
   <<ដូច្នេះ រឿងណាត់ថ្ងៃនេះ ខ្ញុំសូមបដិសេធជំនួសបងប្រុសទៅចុះ កាពិតទៅបងប្រុសរបស់ខ្ញុំមានគូស្នេហ៍រួចហើយ ហើយក៏មានគម្រោងនឹងបណ្ដើរគ្នាចូលរោងការខែក្រោយនេះដែល>>
   <<គេជិត...អឺ..ខ្ញុំចង់សម្ដៅលើលោកសូហ្គី គេមានគូស្នេហ៍ហើយឬ?>>
   <<យ៉ាងម៉េច ខកចិត្ត ដែលចាប់បងប្រុសខ្ញុំមិនបាន?>>
   ប្រុសម្នាក់នេះ គិតថាបងប្រុសខ្លួនជាស្អី?ជាស្ដេចឬយ៉ាងម៉េច បានជាចាំតែមានមនុស្សបោលដាក់គ្រប់ពេល?ឆ្កួតពិតមែនហើយ!
   <<មិនមែនទេ ខ្ញុំគ្រាន់តែសប្បាយចិត្ត មិនបាច់តឹងទ្រូង ដែលត្រូវណាត់ជួបបែបនេះ>>
   ទោះចង់ជេគេយ៉ាងណា ក៏មិនអាចជេបាន ព្រោះត្រូវរក្សារឹកពាមាយាទ ទើបចុងក្រោយបានតែមាត់សង្កត់ចិត្ត បស់សម្ដីដាក់គេវិញដោយសម្លេងស្រទន់មាមទឹកដមដដែល។
  <<ល្អ ដែលគ្មានគំនិតចង់ចាប់បងប្រុសរបស់ខ្ញុំ>>
  <<ខ្ញុំគ្មានគំនិតនោះស្រាប់ហើយ>>
  <<ទើបខ្ញុំនិយាយថា ល្អ>>
  គេបញ្ជាក់នៅចុងប្រយោគ ដោយសម្លេងធម្មតាបំផុត ទើបជីមីនងក់ក្បាលតិចៗ មិនដឹងនិយាយអ្វីបន្ដ ព្រោះតាបុិនេះនិយាយបិទគ្រប់ច្រកល្អកអស់ទៅហើយ។
  <<ឲ្យខ្ញុំហៅថាយ៉ាងម៉េច?>>
  នៅសុខៗ គេក៏ស្រាប់តែប្ដូរប្រធានបទនិយាយ។
  <<ហៅខ្ញុំ ជីមីនទៅ!>>
  <<ឈ្មោះពេញ?>>
  <<សួធ្វើអ្វី?>>
  ជីមីនត្បកសួរវិញ គេក៏ប្រសព្វភ្នែកមើលចំៗ មុខមាំប្រែក្លាយជាមាំគុណនឹងពី គួរឲ្យខ្លាចរអា ទើបសើចហេសៗបន្លប់បរិយាកាសលេង។
  <<ផាក ជីមីន>>
  <<ខ្ញុំហៅ មីនមីន>>
  <<ខ្ញុំមិនមែនក្មេង ដែលត្រូវហៅឈ្មោះពីជាន់ឲ្យមើលទៅគួរឲ្យស្រឡាញ់ទេ>>
  <<មិនមែនក្មេងមែនហ្នឹង>>
  ជីមីនចង់តែស្រែកជំទាលឲ្យដឹងសខ្មៅ ព្រោះអាក្រសែភ្នែកមួយគូនោះ វាបញ្ជាក់យ៉ាងច្បាស់ថាគេកំពុងផ្ដោតទៅលើអ្វី នៅអាសម្ដីន័យពីផ្លូវឲ្យគិតច្រើនទៀត។ បុរសម្នាក់នេះ ពិតជាគួរឲ្យបោចសក់ពិតមែន មើលទៅមិះៗ មុខមាំកព្រឹស សម្ដីរឹងដូចក្រូចឆ្មាគ្មានទឹក ទាំងដែលកាពិត ច្រឡើមគ្មានគូប្រៀប កេះឆ្នាំងបាយឆ្លុះ។
  <<អាហារមកដល់ល្មម>>
  អាហារត្រូវលើកមកដាក់លើត្រៀបត្រា សុតតែជាអាហារឆ្ងាញ់ៗ មានទាំងបែបអឺរ៉ុបនឹងអាសុី គ្រប់ម៉ូតគ្រប់ស្ទាយ។ បន្ទាប់ពីរៀបចំអាហាររួចរាល់អស់ហើយ បុគ្គលិកក៏ចេញទៅក្រៅ នៅសល់តែ២នាក់ប៉ុណ្ណោះ សម្រាប់ប្រចាំការ នៅពេលដែលភ្ញៀវត្រូវការអ្វីបន្ថែម។
  <<ខ្ញុំកម្ម៉ង់អាហារអាស៊ីដែល ខ្លាចមីនមីន មិនចេះញាំអាហារប្រភេទអុឺរ៉ុប>>
  <<អរគុណ ខ្ញុំញាំបានទាំងអស់>>
  <<ដូចគ្នា ខ្ញុំញាំបានទាំងអឺរ៉ុប នឹងអាស៊ី ជាពិសេសអាសុី ខ្ញុំឧស្សាហ៍ញាំញឹកញាប់ឲ្យតែទៅកូរ៉េម្ដងៗ ព្រោះវាឆ្ងាញ់ ជាតិ ហើយផ្អែម>>
  មាត់អ្នកនិយាយ ភ្នែកក៏សម្លឹងមុខតូចច្រមិចមិនព្រិច ដែលធ្វើឲ្យជីមីនទៅជាធ្វើខ្លួនមិនត្រូវ អោនមុខជ្រុប បន្លប់ធ្វើជាញាំអាហារ ព្យាយាមមិនចាប់អារម្មណ៍បុរសចំពោះមុខ មិនគិតផលអវិជ្ជមាននឹងសម្ដីគេ ប៉ុន្តែយ៉ាងណាក៏នៅតែអត់គិតក្នុងរឿងផ្សេងមិនបាន គឺសម្ដីរបស់គេធ្វើឲ្យគិតច្រើនហ្នឹងណា ទើបព្រឺរងាក្ដៅខ្លួនភាយៗ ហើយមិនបាច់ស្មាន ពេលនេះស្បែកមុខក៏ប្រហែលជាក្រហមងាំងតាមដែលហើយ។
  <<ឆ្អែតហើយឬ?>>
  គេចោទសួរឡើងភ្លាម ពេលឃើញជីមីនទម្លាក់សមស្លាបព្រាចុះ លើកទឹកផឹក បន្ទាប់ពីដាក់អាហារចូលទើបតែបានប៉ុន្មានម៉ាត់។
  <<បាទឆ្អែតហើយ!>>
  <<ញាំតិចដល់ម្ល៉ឹង តិចគ្មានកម្លាំង>>
  <<ពេលយប់បែបនេះ ប្រហែលជាមិនមានការងារណាទៀតដែលត្រូវការប្រើកម្លាំងទេ ទើបមិនញាំច្រើន>>
  ដឹងថាគេ និយាយន័យជ្រៅៗ ទើបតបតទៅវិញខ្លះ។
  <<ខុសពីខ្ញុំដែលចូលចិត្តប្រើកម្លាំង ពេលយប់ឡើង>>
  <<នោះជាលោក មិនមែនខ្ញុំ>>
  <<មែនហើយ មកពីមីនមីនចូលចិត្តដេកស្ងៀម>>
  <<លោក!!>>
  ដោយអស់ភាពអត់ធ្មឹង ទើបស្រែកគំហកដាក់គេអស់មួយសម្លេង ប៉ុន្តែគេក្រៅពីធ្វើមុខធម្មតា មិនដឹងកំហុសហើយ នៅឆ្លើយដោយសម្លេងស្រទន់មកវិញទៀត។
  <<បាទ!>>
  <<ខ្ញុំចង់ទៅវិញហើយ!>>
  មិនដឹងជាព្រិលភ្នែក ឬក៏អត់ ព្រោះពេលខ្លួននិយាយចប់ គេក៏សើចហុឹសៗនៅដើមបំពង់ក ស្នាមញញឹមនៅគែមមាត់កន្ដ្រាក់បន្ដិច មុននឹងងើបឈរឡើងពេញកម្ពស់តែម្ដង។
   អូហូនេះតួឯងប្រែក្រឡាខ្លួនជាតួខូចច្បាស់ក្រឡែត!
   <<ក្រែងចង់ទៅវិញមិនអ៊ីចឹង?>>
   គេសួរបញ្ជាក់ ពេលឃើញថាជីមីននៅស្ងៀមទ្រឹងក្នុងកៅអីតុអាហារដដែល មិនព្រមកម្រើកទៅណា។
   <<មែន!>>
   ជីមីនតបតែមួយម៉ាត់ ខ្លីកំបុត។
   <<ខ្ញុំជូនត្រឡប់ទៅវិញ>>
   <<មិនអីទេ ខ្ញុំត្រឡប់ទៅវិញខ្លួនឯង>>
   <<ជិះអ្វីមក?>>
   គេមិនខ្វល់ ហើយសួនាំបន្ថែម ខណៈជីមីនកំពុងតែដើរចេញពីបន្ទប់ ដោយមានគេដើរតាមពីក្រោយ។
   <<ជិះតាក់ស៊ី>>
   <<ជិះតាក់ស៊ីអស្ថិរភាព ពេលយប់បែបនេះ>>
   <<ខ្ញុំធំ 25ឆ្នាំហើយ ចេះមើលថែខ្លួនឯងបាន>>
   ក្នុងពេលដែល ដៃគូណាត់បដិសេដច្រើនដងទៅហើយ គេក៏មិនចង់ធ្វើជាមនុស្សមុខក្រាស់បន្ដ ទើបបានតែដើរតាមពីក្រោយស្ងាត់ៗ ចុះទៅជាន់ក្រោមជាមួយគ្នា ហើយក៏បំបែកផ្លូវគ្នាត្រង់នោះ គេទៅដោយគេ ចំណែកជីមីនចង់ទៅណាបន្ដ ក៏គេមិនខ្វល់ដែល ព្រោះគេមានតួនាទីត្រឹមញាំបាយជំនួសសូហ្គីប៉ុណ្ណោះ។
 

ពិសស្នេហ៍(ចប់)Where stories live. Discover now