ភាគ៤

1K 79 0
                                    

ភាគទី៤: អ្នកស្នាក់អាស្រ័យ
            
<<ចូលទៅសម្រាកនៅក្នុងបន្ទប់ទៅ>>
កែវភ្នែកខ្មៅក្រិប សម្លឹងមើលទ្វាបន្ទប់ព្រិចៗ ហាក់ដាក់រារែកក្នុងចិត្ត ខណៈគេក្នុងនាមជាម្ចាស់បន្ទប់ បែរជាលះបង់គ្រែទន់ល្មើយឲ្យខ្លួនទៅវិញ។
<<ចុះលោក?>>
<<ខ្ញុំដេកនៅសាឡុងខាងក្រៅនេះ មានការអីហៅបាន>>
គេចង្អុលទៅសាឡុងធំស្បែកខ្មៅនៅកណ្ដាលបន្ទប់ប្រាប់ ជីមីនក៏ងាកមកតាម ប៉ុន្តែអត់គិតមិនបាន ថាគេដេកលក់ស្រួលខ្លួនឬអត់ ត្បិតថាសាឡុងវាមានផ្ទៃធំទូលាយ តែរាងកាយគេក៏ធំសម្បើមណាស់ដែល វាមិនសមាមាត្រគ្នាសម្រាប់ការដេក។
<<អឺ...លោកចូលដេកក្នុងបន្ទប់ដែលទៅ ខាងក្រៅសាឡុងតូចតែមួយ ថែមទាំងអាកាសធាតុក៏ត្រជាក់ទៀត>>
<<ខ្ញុំដេកបានមិនអីទេ>>
<<ខ្ញុំដេកពីនាក់បាន>>
ជីមីនត្បកដាក់គេវិញ ទឹកមុខមានស្នាមញញឹមតិចៗលំអរផ្ទៃមុខស្រទន់មានមន្ដស្នេហ៍។ គេជាមនុស្សល្អ ទោះសម្ដីស្ដាប់មិនសូវចូលត្រចៀកប៉ុន្មាន តែមិនបានប្រព្រឹត្តអ្វីឲ្យគេលើសលប់ គួរឲ្យស្អប់ រើសអើងឯណា មើលទៅអាចទុកចិត្តបាន ចំណែកបុគ្គលលក្ខណៈមិះៗ ក្រអឺតក្រទម មិនសូវចេះនិយាយស្អីនោះអាចថាចរឹករបស់គេតាំងពីដើមក៏ថាបាន ដូច្នេះបើដេករួមគ្រែជាគ្នាមិនគួរណាមានបញ្ហា។
<<ចិត្តល្អ?>>
<<លោកទេដែលចិត្តល្អ>>
<<មែនឬ?>>
<<ឬថាមិនមែន?>>
គេអោនមុខចុះ សម្លឹងមើលអ្នកពូកែសម្ដី ស្របពេលជីមីនក៏ងើយមុខមកល្មម ទើបកែវភ្នែកទាំងពីរប្រសព្វរកគ្នា ដូចដែកឆក់។ ជីមីនរហ័សងាកមុខចេញមុន ព្រោះគេសង្ហាពេកហើយ សង្ហាខាបព្រលឹង សង្ហាងាប់គោក្របី មុខមាំទោះមិនញញឹមក៏មានមន្ដស្នេហ៍ កែវភ្នែកពណ៍ខ្មៅ មុតស្រួចជះរស្មីកំណាចដូចសត្វស្ទាំង បានមើលហើយ លង់ខ្លួនដូចទំនាញស្រូបឲ្យចូលទៅរកគេ នេះបើមិនរហ័សដកខ្លួនចេញពីឆ្ងាយពីគេទាន់ពេលទេ ក្រែងលោតែបោលទៅរកគេដូចគោជាប់ចំណងចាប់មិនឈ្នះមិនខាន។
<<និយាយអ៊ីចឹង ម៉េចលោកមកជួយខ្ញុំ លោកតាមខ្ញុំឬ?>>
កំលោះតូចនិយាយបំបែរប្រធានបទ កុំឲ្យបរិយាកាសអាប់អួរ ចំណែកគេ ដើរនាំមុខចូលទៅក្នុងបន្ទប់។
<<ផ្លូវមកតែមួយ ចៃដន្យពេលបើកឡានចេញមក ឃើញមីនឡើងឡានមួយនោះ ក៏បើកតាមពីក្រោយ ពេលកើតហេតុទើបចូលទៅជួយទាន់ពេល>>
គេនិយាយមិនថ្នមទឹកចិត្ត មិនយកខ្លួនឯងធ្វើជាបុរសជិះសេះសដូចបុរសដទៃចូលចិត្តធ្វើដើម្បីយកមុខមាត់ ចៃដន្យប្រាប់ថាចៃដន្យ ត្រង់ទៅក៏ត្រង់មកវិញ។ ជីមីនញញឹម សម្លឹងមើលគេមិនព្រិច ពេលឮសម្ដីគេបែបនេះ ទើបពេលគេងាកមកមើលវិញ ក៏ទៅជាធ្វើខ្លួនមិនត្រូវ។
<<មើលអី?>>
<<អត់មានទេ>>
ជីមីនត្រដាងដៃ ញាក់ស្មា ធ្វើរំភើយៗ តែកែវភ្នែករំភើបញាប់ញ័រលាក់មិនជិត សង្ឃឹមថាគេមិនពូកែសង្កេតទៅចុះ។
<<ញាណទី9របស់ខ្ញុំប្រាប់ថាត្រូវមើល>>
សម្លេងគេរឹងកព្រឹសបន្ដិច ភ្នែកក៏ដូចគ្នា ប្រហែលមិនពេញចិត្តដែលត្រូវតាមមើលគ្រប់សកម្មភាព។
<<Okay មើល...ខ្ញុំមើលលោក>>
អ្នកខ្លះទទួលស្គាល់ភ្លាម។
<<ហុឹម?>>
គេលើកចិញ្ចើមម្ខាងខ្ពស់ ទឹកមុខរឹងកព្រឹសមិញនេះ រលាយត្រឹមមួយពព្រិចភ្នែក សល់តែទឹកមុខធម្មតាៗ មិនញញឹមហើយក៏មិនសើច។
<<គ្រាន់តែមើលប៉ុណ្ណោះ ប្រហែលលោកជាប្រុសចម្លែកជាងគេ យ៉ាងណាក៏អរគុណដែលបានជួយ ហើយនឹងផ្ដល់កន្លែងឲ្យសម្រាក>>
<<ខ្ញុំត្រូវយកចិត្តទុកដាក់ចំពោះដៃគូណាត់សូហ្គី>>
<<យ៉ាងណាក៏អរគុណ>>
ពេលជីមីននៅតែបញ្ជាក់ប្រយោគដដែល គេក៏ងក់ក្បាលទទួលពាក្យអរគុណ ដោយមិនបដិសេដទឹកចិត្ត។
<<ងូតទឹកសិនទេ>>គេបបួល។
<<ខ្ញុំគ្មានអ្វីផ្លាស់ទេ>>
<<តាមចិត្ត>>
និយាយតែប៉ុណ្ណឹង បន្ទាប់មកងាកខ្លួន ដើរសម្ដៅទៅបន្ទប់មួយទៀត ដែលជាប់គ្នាជាមួយបន្ទប់សម្រាក មិនយូប៉ុន្មានក៏ចេញមកវិញ រួចដើរសម្ដៅទៅបន្ទប់ទឹក មិនខ្វល់វត្តមានអ្នករួមបន្ទប់ជាមួយសូម្បីតែបន្ដិច។

ពិសស្នេហ៍(ចប់)Where stories live. Discover now