ភាគទី១៨: ស្វាមីស្របច្បាប់...

859 73 3
                                    

ភាគទី១៨: ស្វាមីស្របច្បាប់...

    បន្ទាប់ពីប្រើពេលអស់ជាង៧ម៉ោងនៅលើពពក លើមេឃ ទីបំផុតក៏បានមកដល់។ សូហ្កាមិនបង្អន់យូ ប្រញាប់ប្រញាល់មកមន្ទីពេទ្យភ្លាម នឹងពេលមកដល់ ក៏សម្ដៅទៅរកបន្ទប់ដែលជីមីនសម្រាក ដោយបោះជំហានជើងវែងៗញាប់ស្អេក ធ្វើដំណើរតាមផ្លូវទ្វារក្រោយ ព្រោះទ្វាមុខពោរពេញដោយអ្នកកាសែត ផលិតព័ត៌មាន កកស្ទះនៅពេញនោះ។
   <<បងប្រាប់ហើយថា បងមិនព្រម ពេទ្យប្រាប់ថា ជីមីនអាចមានភាគរយច្រើនក្នុងការបាត់បង់ការចងចាំ ពេលភ្ញាក់ដឹងខ្លួនវិញ ព្រោះក្បាលគេប៉ះទង្គិចខ្លាំង ក្នុងឧកាសនេះ កូនអាចនឹងមិនចាំអ្នកណាបានទាំងអស់ ដូច្នេះហើយ បងគួរធ្វើអ្វីដែលបងគួរតែធ្វើដើម្បីកូនមានសេចក្ដីសុខ>>
   សម្លេងនិយាយគ្នា ឮឡើងចេញពីខាងក្នុងបន្ទប់ ធ្វើឲ្យអ្នកកំពុងតែលូកដៃមួលគន្លឹះទ្វា ត្រូវផ្អាកសកម្មភាពមួយខណះ ដោយការដកដៃចេញមកវិញ ឈរស្ងៀម ផ្ទៀងត្រចៀករងចាំស្ដាប់បន្ដ ទាំងទឹកមុខត្រជាក់ស្រេបដូចអារម្មណ៍របស់គេនាពេលនេះ។
   <<បងមានន័យយ៉ាងម៉េច?>>
   <<បងនឹងបញ្ជូនជីមីនទៅនៅរុស្សី ហើយនៅពេលជាស្រួលបួលពេលណា បងនឹងបង្គាប់កូនឲ្យរៀបការជាមួយថូនី>>
   <<បងឆ្កួតទេឬយ៉ាងម៉េច ទោះជីមីនមានគម្រោងចង់លែងលះពីសូហ្កា តែពួកគេមិនទាន់លែងលះដាច់ស្រេច បើបងធ្វើបែបនេះ វាប្រៀបដូចខុសច្បាប់ដែលពង្រាត់ប្ដីប្រពន្ធគេ ទោះជាក្នុងនាមជាឪពុកម្ដាយក៏នៅតែមានទោស ដរាបណាខាងនោះអះអាងក្នុងនាមជាស្វាមីពេញសិទ្ធ ម្យ៉ាងទៀត រឿងរៀបការជាមួយថូនី អូនគិតថារឹតតែមិនចាំអីដែលត្រូវធ្វើ ព្រោះបើសិនជីមីនមានការចងចាំឡើងវិញនោះ បញ្ហាកាន់តែរីកដុះដាលកាន់តែធំមិនខាន>>
   <<ឬអូនមិនអាណិតកូន ដែលត្រូវរស់នៅឈឺចាប់បែបនេះ?>>
   <<អូនដឹង តែធ្វើបែបនេះវាមិនត្រូវ>>
   <<គ្មានបញ្ហាទេ ថូនីជាមនុស្សល្អ បងមើលដឹងថាគេក៏មានចិត្តស្រឡាញ់កូនយើងដោយចិត្តស្មោះ បងគិតថាមានផ្លូវទៅរួច ដែលកូនៗអាចរស់នៅចុះសម្រុងគ្នាបានល្អ>>
   <<ការរៀបការជាមួយគ្នាបែបហ្នឹងឬ?>>
   <<មែនហើយ ជីមីនត្រូវតែបានជួបអ្នកល្អៗ ចំណែកអាម្នាក់នោះ បំភ្លេចចោលទៅ ហើយបើយើងមិនរំលឹក សើរើការចងចាំទេ គេក៏គ្មានថ្ងៃនឹកនាដល់វាដែល>>
   <<គ្មានអ្នកណាអាចយកជីមីនចេញពីទីនេះបានដាច់ខាត>>
   ទ្វាបានបើក សម្លេងអ្នកទីបី ក៏បន្លឺឡើង។ សូហ្កាដើរចូលមកខាងក្នុង ព្រមទាំងបិទទ្វាខ្លាំងៗស្ទើរតែរបើក សម្លឹងមើលឪពុកម្ដាយក្មេក ដែលមានគំនិតចង់ពង្រាត់ជីមីនទៅស្រុកក្រៅ ដោយទឹកមុខកាច កំណាចគួរឲ្យខ្លាចរអា ធ្វើឱ្យអ្នកទាំងពីរភ័យលោះព្រលឹងមិនស្ទើរ។
   លោកផាក មិនបាច់និយាយច្រើន អាចដៅដឹងថាគេបានលួចស្ដាប់ផែនការមិញនេះរួចទៅហើយ។
   <<ឯងគ្មានសិទ្ធិមកហាមយើងបានទេ>>
   <<ខ្ញុំគ្មានសិទ្ធិហាមគំនិតលោកប៉ា ប៉ុន្តែខ្ញុំមានសិទ្ធក្នុងការឃាត់ជីមីនមិនឲ្យទៅបាន ក្នុងនាមជាស្វាមីពេញសិទ្ធស្របច្បាប់>>
   ក្នុងពេលនេះ គេមិនចាំបាច់អីត្រូវរក្សាមាយាទទៀតដែល ទើបតបទៅវិញ ដោយសម្លេងប្រាកដប្រជា បង្គាប់ដោយការគំរាមកំហែងខ្លះៗ បញ្ជាក់ថាគេមិនព្រមចុះញ៉ម ឬនិយាយឲ្យចំទៅ គឺមិនព្រមឲ្យនាំជីមីនចេញពីគេបាននោះអែង។
   <<ឯងមិនបាច់មកអួតអាងឋានះជាស្វាមី ព្រោះតាំងពីដើមមក យើងមិនដែលឃើញឯងបំពេញតួនាទីជាស្វាមីដាក់កូនប្រុសយើងអីបន្ដិច>>
   <<លោកប៉ាច្បាស់ជាឃើញពេញភ្នែក បើសិនជីមីនមិនមែនជាមនុស្សប្រុស ពេលនេះអាចនឹងពោះប៉ោងប៉ុនកញ្ជើ ជិតឆ្លងទន្លេហើយទេដឹង>>
   សម្ដីរបស់កូនប្រសារមិនស្ថិតក្នុងក្របខ័ណ្ឌ ធ្វើឱ្យលោកផាក ទៅជានិយាយអ្វីមិនចេញ ខះបំពង់ក ព្រោះយល់ន័យពាក្យពីផ្លូវរបស់គេបានច្បាស់។
   <<ឯងមិនបានស្រឡាញ់កូនយើង!>>
   ពេលតបប្រកែកមិនបាន ទើបលោកផាក ពើងទ្រូង ប្ដូប្រធានបទផ្សេង ដើម្បីនិយាយ។
   <<រឿងស្រឡាញ់ឬមិនស្រឡាញ់ ខ្ញុំចាំបាច់ប្រាប់ឲ្យលោកប៉ាដឹងដែលឬ?>>
   ឬថា ពេលគេសារភាពថាស្រឡាញ់ប្រាប់ភរិយាហើយ មនុស្សទី២ដែលគេត្រូវប្រាប់បន្ដ ជាលោកប៉ាក្មេក?
   <<នោះជារឿងដែលឯងត្រូវធ្វើ>>
   <<ចាំពេលក្រោយ ខ្ញុំនឹងឧស្សាហ៍នាំយកពាក្យ ទៅសារភាពទៅចុះ>>
   ច្បាស់ណាស់ ថាវាគ្រាន់តែជាពាក្យបញ្ឃឺ ដែលគេត្រូវការ និយាយបញ្ជួសបន្សោកដាក់បុរសចំណាស់ប៉ុណ្ណោះ បើឲ្យទៅសារភាពបែបប្រភេទមែនទែន ធានាចុះថាពេលនោះសតិគេមិនសូវជាប្រក្រតីអីប៉ុន្មានទេ។
   <<អ៎...ចំណែកអាក្មេងម្នាក់នោះ លោកប៉ាកុំសង្ឃឹមពេកអី ព្រោះមួយជីវីត ខ្ញុំមិនបណ្ដោយឲ្យជីមីនមានប្ដី២នាក់ទេ>>
   និយាយចប់ គេលែងចាប់អារម្មណ៍ពីអ្នកណាទៀត ក្រៅពី ដើរទៅរកគ្រែ សម្លឹងមើលអ្នកជំងឺដោយខ្សែរភ្នែកភ្នែកញ័រទទ្រើក ពេលឃើញសភាពប្រពន្ធក្មេងរបស់គេ ដែលធ្លាប់តែស្រស់ស្អាត ព្រឺថ្លា មានរស្មីចែងចាំងគ្រប់ពេលវេលា ប៉ុន្តែពេលនេះ បែរជាផ្ទុយស្រឡះ ជាហេតុធ្វើឲ្យបេះដូងព្រឺរងាខុសប្លែកតិចតួច។
   បាតដៃគ្រើម លូកដៃចាប់បាតដៃទន់ល្មើយ ក្រសោបក្នុងប្រអប់ដៃកក់ក្ដៅរបស់គេ។ ជីមីនដេកស្ងៀម មិនកម្រើកអ្វីទាំងអស់ មុខមាត់ស្លេកស្លាំង បបូរមាត់ដែលធ្លាប់តែមានពណ៍គួរឲ្យថើប គួរឲ្យបឺត ប្រែជាឡើងពណ៍ស្លេក ថែមទាំងប្រះទៀតផង។ ចំណែកមួយតួខ្លួន មានស្នាមកកិតច្រើនកន្លែង នឹងក្បាល រុំដោយបង់ពណ៍សព័ទ្ធជុំវិញ ដែលតាមការលបស្ដាប់ការសន្ទនាមិញនេះ អាចប៉ះពាល់ខ្លាំង ដល់ថ្នាក់បណ្ដាលឲ្យមានការបាត់បង់ការចងចាំ គ្រាន់តែគិតដល់ចំណុចនេះ បេះដូងគេទៅជាហេងហាងភ្លាម ពេលនឹកដល់ ពេលជីមីនមិនចាំថានាយជាអ្នកណាម្នាក់នៅក្នុងជីវីតរបស់គេ។
   ជាស្វាមី!!
   ជាស្វាមីកំណាចដែលមិនគួរភ្លេច!
   គេឆ្លៀតគំរាមនៅក្នុងចិត្ត តាមទម្លាប់ចូលចិត្តធ្វើជាប្រចាំ។ ប៉ុន្តែពេលហៅសព្វនាមខ្លួនឯង ថាជាស្វាមី មានអារម្មណ៍ថា អ្វីម្យ៉ាងមករុះឆ្លិះឆ្គែលឲ្យញាប់ញ័រក្នុងទ្រូងយ៉ាងម៉េចក៏មិនដឹង។
   <<ក្រៅពីបាត់បង់ការចងចាំហើយ គេនៅមានអាការៈផ្សេង គួរឲ្យបារម្ភទៀតទេ?>>
   គេចោទសួរ ដោយមិនបានងាកទៅមើលមុខអ្នកសួរ ភ្នែកនៅសម្លឹងជីមីនដដែល។
   <<រាងកាយមានជាំក្នុង ត្រូវប្រើពេលយូរដើម្បីព្យាបាល>>
   អ្នកស្រី ឈីយ៉ុង ជ្រើសរើសតបជំនួសស្វាមីដែលគិតតែអង្គុយឲ្យខ្នង ធ្វើមុខក្រម៉ូវ មួម៉ៅ ខឹងសម្បារចំពោះកូនប្រសារ តែទាស់ត្រង់ថាសូហ្កាមិនបានយកភ្នែកមើល ហើយទោះបើមើលគេក៏ប្រហែលជាមិនយកចិត្តទុកដាក់ដដែលហ្នឹង។
   <<ហេតុអ្វីបានជាមាន ហេតុការណ៍នេះកើតឡើង?>>
   ម្ដងនេះ គេងាកមុខទៅ ទឹកមុខប្រាកដប្រជា ធ្វើឲ្យលោកផាក លួចជ្រេញ ពេលកើតហេតុមិនឃើញអើតក្បាលមក ប៉ុន្តែនេះបែរជាមកបង្ហាញធ្វើដូចបារម្ភណាស់។
   <<មិនដឹងច្បាស់ តែបើតាមប៉ូលិស ប៉ាន់ស្មានមើល ឡានអ្នកបើកមកបុក គ្មានអ្វីគួរឲ្យសង្ស័យ តៃកុងគ្រាន់តែជាអ្នកបើកឡានឈ្លួលធម្មតាប៉ុណ្ណោះ គួរតែតែកើតឡើងដោយអចេតនា>>
   <<បើជាអចេតនា ក៏ល្អ>>
   <<ល្អ បើមិនមែនជាស្នាដៃរបស់ស្រីឯង>>
   ប្រយោគគម្រោះគម្រើយ ធ្វើឲ្យសូហ្កាត្រូវងាកទៅមើលអ្នកនិយាយ ហើយជ្រឹមភ្នែកតូចដាក់។
   ស្រីស្នេហ៍របស់គេឬ? ថ្វីត្បិតថា គេរស់ឆ្ងាយពីជីមីន ឆ្ងាយពីរឿងលើគ្រែ ខុសចម្លែកពីគូស្វាមីដទៃ ប៉ុន្តែគេមិនធ្លាប់មានស្រីស្នេហ៍ឲ្យតោងដៃតោងជើង មនុស្សស្រីដែលគេធ្លាប់ទាក់ទងបន្ទាប់ពីរៀបការមក មានតែឡាធិសាម្នាក់ប៉ុណ្ណោះ ប៉ុន្តែនាងមិនស្ថិតក្នុងតារាងស្រីរបស់គេ ឡាធិសា គ្រាន់តែជានារីក្នុងឧត្តមគតិគេប៉ុណ្ណោះ គ្មានអ្វីលើសពីនេះ ហើយបើលើសពីនេះមែន គេជឿជាក់ថា ឡាធិសា ជាមនុស្សឆ្លៀតឆ្លាត ទង្វើឆ្កួតឡប់អស់នេះ មិនមែនជាជម្រើសដែលនាងត្រូវជ្រើសរើសធ្វើឡើយ។
   <<លោកប៉ាពូកែស្រមើស្រម៉ៃ តែខ្ញុំបដិសេធ ថាខ្ញុំគ្មានស្រីស្នេហ៍ឯណាទេ>>
   <<ឲ្យតែប្រាកដខ្លួនឯងទៅ>>
   និយាយហើយ លោកផាក ក៏ធ្វើឆើយដាក់ បែបមិនចង់ជ្រលក់មាត់រកជាមួយទៀត ទើបសូហ្កាខ្ជិលសាំស៊នច្រើន ដោយការទាញកៅអីមកអង្គុយជិតគ្រែអ្នកជំងឺ។
  

ពិសស្នេហ៍(ចប់)Where stories live. Discover now