ភាគ៣

794 75 0
                                    

ភាគទី៣: គ្រោះថ្នាក់

     ជីមីនឈរចាំតាក់សុីយូមួយសន្ទុះ ទើបហៅបាន ព្រោះយប់រាងជ្រៅទៅហើយ ណាមួយមេឃក៏ជិតភ្លៀងទៀត មិនសូវមានឡានរត់ឈ្នួលច្រើនប៉ុន្មានឡើយ។
     <<ទៅណាដែល?>>
     <<ទៅសណ្ឋាគារ មិន៍ឌិ>>
     ជីមីនប្រាប់ ពេលចូលមកអង្គុយខាងក្នុង ស្របពេលនោះឡានក៏ចាប់ផ្ដើមរំកិលខ្លួនយឺតៗ ចាប់បន្ដដោយល្បឿនកាន់តែលឿនទៅៗជាងមុនជារឿយៗ រហូតដល់ផ្លូវបត់ធំមួយ ឡានក៏បត់ទៅផ្លូវមួយនោះ ដែលជីមីនឃើញហើយ ក៏មិនបានកត់សម្គាល់ ព្រោះសម្អាងថាខ្លួនជាភ្ញៀវបរទេស មិនស្គាល់ផ្លូវគ្រប់ច្រកល្អក គេជាអ្នកធ្វើការសុីឈ្នួលនៅទីនេះជាប្រចាំ គួរណាតែស្គាល់ផ្លូវច្រើន មិនគួរណាជិះវង្វេង ហើយបើតាមគិត ពូតៃកុងឡាន អាចជាប្រើផ្លូវកាត់ ដើម្បីកុំឲ្យស្ទះក៏ថាបាន។
     ប៉ុន្តែកាន់តែជិះ កាន់តែមានអារម្មណ៍កាន់តែយូ ទាំងដែលពីអគារដែលស្នាក់នៅ នឹងអគារភោជនីយដ្ឋាន នៅចម្ងាយពីគ្នាមិនយល់ដល់៤គីឡូដីផង។
     <<អឺ...លោកពូ ជិះវង្វេងផ្លូវឬអត់?>>
     ជីមីនស្រែកសួរ តៃកុងឡានខាងមុន ព្រោះកាន់តែជិះកាន់តែអត់បារម្ភមិនបាន ខណៈនោះខួក្បាលនឹកគិតដល់សម្ដីសូហ្កា ដែលបានប្រាប់ថា ជិះឡានតាក់ស៊ីពេលយប់ព្រលប់គ្មានសុវត្តិភាព គ្រាន់តែគិតដល់ចំណុចនេះភ្លាម បេះដូងក៏ភ័យកន្ដ្រាក់ស្ទើរតែធ្លុះធ្លាយចេញមកខាងក្រៅ ដៃជើងញ័រទទ្រើក ទឹកមុខស្លេកស្លាំងមួយរំពេច ដោយភាពភ័យខ្លាច។
     <<ពូ...>>
     ជីមីនព្យាយាមទប់សម្លេងមិនឲ្យញ័រ ហើយសួរម្ដងទៀត ប៉ុន្តែអ្នកបើកហាក់ដូចដឹង ថាជីមីនកំពុងដឹងខ្លួនថាត្រូវបញ្ឆោត ទើបចាប់ហ្វ្រាំងឡានទាំងដង្ហក់ រួចទាញយកភ្លើងពីចង្កេះខោ ភ្លុងដាក់ភ្លាម។
     <<នៅឲ្យស្ងៀម បើមិនចង់ងាប់>>
     ជីមីនពេបមាត់យំ រំកិលខ្លួនទៅកៀនទ្វាឡាន ជើងក៏អង្គុញចូលគ្នា ភ័យឡើងញ័រទទ្រើក ភ្នែករលីងរលោងសម្លឹងមើលកាំភ្លើងពណ៍ប្រាក់កំពុងនៅក្នុងដៃអាម្នាក់នោះមិនព្រិច។
     <<មានលុយប៉ុន្មានក៏ឆាប់យកចេញមកឲ្យអស់មក>>
     សម្លេងវាឡើងមាំ គំហកដាក់ខ្លាំងៗ កាន់តែធ្វើឲ្យជីមីនភ័យខ្លាចលើសដើម រហ័សរហួនចាប់កាបូប យកលុយហុចដែលមានទាំងប៉ុន្មានក្នុងខ្លួនឲ្យទៅវាទាំងអស់ ចំណែកចោក៏ស្រវ៉ាយកភ្លាម រួចពិនិត្យមួយភ្លែត ហើយជញ្ជក់មាត់ជញ្ចក់ក ព្រោះចំនួនលុយច្រើនរាប់សិបដុល្លា ច្រើនជាងអ្នកឆក់បានមុនៗទៅទៀត។
     <<មានស្អីទៀត ឆាប់យកឲ្យអញឲ្យអស់មក>>
     វាញាត់លុយចូលក្នុងថង់ខ្មៅមួយ បន្ទាប់មកងាកមកសម្លុតជម្រិតយកបន្ថែម។
     <<មានតែទូរស័ព្ទ>>
     <<យកមោ...>>
     ជីមីនលូកដៃញ័រៗហុចទូរស័ព្ទសេរីទំនើបចុងក្រោយថ្មីស្រឡាងរបស់ខ្លួន ហុចឲ្យវា វាទទួលយក ហើយផ្អឹបនឹងបបូរមាត់ សើចក្អាកក្អាយដូចមនុស្សឆ្កួត។
     <<មានគួរសមអាល្អិត នេះក្រៅពីមានហើយ ក៏ស្អាតណាស់ដែល>>
     មិនត្រឹមតែនិយាយ វានៅរំកិលខ្លួន មកបាំងខាងក្រោយទៀតផង ជាហេតុធ្វើឲ្យជីមីនភ័យមិនស្ទើរ អូសគូទទៅក្រោយទាល់តែគ្មានកន្លែងថយ ស្របពេលវាកំពុងតែ វាយឺតៗមករក។
     <<ច...ចង់ធ្វើស្អីខ្ញុំ>>
     <<ធ្វើល្ងង់ ឬភ្លើឲ្យប្រាកដទៅ គឺយើងចង់រំលោភឯងហ្នឹងហើយ ចង់ដឹងដល់ហើយ បើសុីប្រុសក្មេងមុខស្រស់ៗញីដូចជាឯងនេះ វាមានជាតិប៉ុណ្ណា>>
     <<កុំធ្វើអីខ្ញុំឲ្យសោះ>>
     ជីមីនស្រែកហាមប្រាមវាខ្លាំងៗ ដៃព្យាយាមចាប់កាន់ប្រដាប់បិទបើកទ្វា តែមិនថាព្យាយាមចុចបើកញាប់ស្អេកដៃយ៉ាងណា វាក៏នៅតែមិនដំណើរការដដែល។ ជីមីនយំសស្លាក់ ទធាក់ដៃជើងដាក់វា ប៉ុន្តែត្រូវវាចាប់ជាប់ រួចអូសទៅកណ្ដាលសាឡុងឡាន ដោយមានមាឌធំសុតតែសាច់ ដូចជ្រូកថៃណាំរបស់វា មកតាមទ្រោបពីលើ មិនឲ្យដាច់។
     <<លែង...លែងខ្ញុំ...ហុឹក..ហុឹក...លែងខ្ញុំអាចង្រៃ>>
     <<ចូលចិត្តហិង្សាមែនទេ ទើបរើដល់ថ្នាក់នេះ ខ្ញុំធានាថាបន្ទាប់ពីឯងដេកថ្ងូរនៅក្រោមរាងកាយខ្ញុំត្រឹម1-2ម៉ោងប៉ុណ្ណោះ ឯងនឹងងប់ងល់ សាំងជាងកូនឆ្មាទៅទៀត ហើយបើដល់ពេលនោះមែន ឯងនៅតែដង្ហោយរកខ្ញុំ កន្ធែងជើងហៅខ្ញុំទៀតនោះ ខ្ញុំនឹងទះឯងឲ្យវល់ក្បង់ ឲ្យសមនឹងភាពគ្មានកេរ្តិ៍ខ្មាសរបស់ឯង>>
     <<ឈប់ស្រម៉ៃទៅ អាគម្រក់ អាឆ្កែចាប់ជាតិច្រឡំ អាតិរិច្ឆាន>>
     ជីមីនស្រែកជេវាខ្លាំងៗ ទាំងទឹកភ្នែកហូររហាម ធ្វើឲ្យវាខាំធ្មេញក្រតៗ ភ្នែកបើកធំៗ ច្រមុះក៏ខឺតខត មុខក្រហមងាំង នឹងយាដៃទះថ្ពាល់រលោងមួយទំហឹង ព្រោះកំហឹងទោសៈនោះឯងដែលត្រូវជេប្រមាថ។
     <<អាក្មេងនរក>>
     វាជេតែប៉ុណ្ណឹង បន្ទាប់មកមុខតូចច្រមិចផូងរលោង ក៏ត្រូវគ្រងដណ្ដប់ដោយពុកមាត់ពុកចង្កាច្រមោម ប៉ុន្តែមិនទាន់នឹងបានទាន់ថើបផង កម្លាំងដៃមិនដឹងមកពីណា លេងឲ្យវាស្រែកឡើងភ្លាត់សម្លេង ហើយរាងកាយក៏ត្រូវអូសទម្លាក់មកពីក្រោមឡាន ដោយមានបុរសម្នាក់តាមធាក់ ទាល់តែប្រមៀលទៅដល់កៀនម្ខាងផ្លូវ។
     <<អាចង្រៃយ៍...>>
     ឌឹប!ឌឹប!
     សម្លេងវៃទាត់ឮឡើងមិនបាត់ ប្រណាំងជាមួយសម្លេងសម្រែកការឈឺចាប់ តែមិនយូប៉ុន្មាន ក៏ស្ងាត់ជ្រៀប ព្រោះអាម្នាក់នោះ ដកដង្ហើមចង្រិត បែកមុខបែកមាត់ ចង់លៀនគ្រាប់ភ្នែកមកខាងក្រៅទាំងគូ សភាពមានសុតតែឈាមដាបគួរឲ្យខ្លាច។
     សូហ្កាទាត់វាបម្ថែមមួយជើងទៀតជាកិច្ចបង្ហើយ មុននឹងរត់ឡើងលើឡាន ស្រវ៉ាអោបរាងកាយតូចច្រមិច ដែលពេលនេះកំពុងអង្គុបអោបខ្លួនញ័រទទ្រើកកព្រោលៗ គួរឲ្យអាណិត។
     <<អស់អីហើយ>>
     គេខ្សឹបសម្លេងដាក់សក់ក្បាលទន់រលោង ដៃរឹងមាំអង្អែលខ្នងតូចស្ដើងថ្នមៗ កាន់តែដឹងថាជីមីនភ័យខ្លាចខ្លាំងប៉ុណ្ណា គេកាន់តែមានកម្សួលចង់ចាប់ការអាម្នាក់មិញឲ្យងាប់ប៉ុណ្ណឹង។
     <<មានខ្ញុំនៅទីនេះហើយ>>
     គេនៅតែបន្ដលួងលោម ជីមីនក៏អែនខ្លួនត្រឈុលមករក ជ្រុបមុខនឹងដើមទ្រូងគេ យំមិនឈប់ ទើបគេត្រូវធ្វើជាមនុស្សចិត្តបុណ្យ ចែកទ្រូងឲ្យអ្នកខ្លះយំញែកបន្ដទៀត។

    រាងកាយតូចមិនដឹងគេអោបក្រសោប នាំចុះពីលើឡានឈ្នួលតាំងពីពេលណា ពេលភ្ញាក់ស្មារតីម្ដងទៀត ក៏មកនៅលើឡានស្ពតម៉ាកBMW ស៊េរីទំនើបពណ៍ខៀវចាស់ កំពុងបើកលើផ្លូវល្បឿនលឿនទៅហើយ។
    <<លោកទៅណា>>
    សម្លេងខ្សាវៗបន្លឺឡើង ទាញអារម្មណ៍សូហ្កាងាកមកមើលមួយភ្លែត រួចងាកទៅផ្ដោតលើការបើកបរបន្ដ។
    <<ទៅ ខនដូ របស់ខ្ញុំ>>
    <<ចុះលោកចង់នាំខ្ញុំទៅណា?>>
    <<មីន ត្រូវសម្រាកនៅទីនោះដែល ដើម្បីសុវត្តិភាព>>
    ពេលគេលើកយកសុវត្តិភាពជាគោល ជីមីនក៏ស្ងាត់មាត់ ព្រោះគ្រប់យ៉ាងគួរឲ្យបារម្ភដូចគេនិយាយមែនហ្នឹងឯង ថ្នាក់ហេតុការណ៍មិញនេះ នៅតែកើតឡើងបាន ទាំងដែលនឹកស្មានមិនដល់ថាវានឹងកើត។
    <<ខ្ញុំខ្លាច>>
    <<មានខ្ញុំនៅទីនេះហើយ>>
    មិនត្រឹមតែនិយាយឲ្យស្ងប់ចិត្ត គេនៅទាញបាតដៃតូចទន់ល្មើយយកទៅថើបថ្នមៗ ហើយដាក់លើភ្លៅខ្លួន ខណៈដៃម្ខាងកំពុងកាន់ចង្កូតឡាន។
    <<ដេកទៅ ពេលទៅដល់នឹងដាស់>>
    <<ឆ្ងាយឬ?>>
    <<មិនឆ្ងាយណាស់ណាទេ>>
    <<លោករស់នៅខនដូម្នាក់ឯង?>>
    <<ខ្ញុំនៅលីវ!>>
    ពាក្យថានៅលីវ មិនបាច់និយាយច្រើន បញ្ជាក់ន័យថាគេរស់នៅតែម្នាក់ឯង គ្មានស្នេហា គ្មានសង្សារ ឬសូម្បីតែប្រពន្ធ គិតទៅវាក្លាយជារឿងចម្លែកបន្ដិច ព្រោះប្រូហ្វាល់ល្អដូចរូបគេ មិនគួរណានៅសល់ឲ្យទំនេរ។ ជីមីនងក់ក្បាលតិចៗ បន្ទាប់មកក៏បិទភ្នែកសង្ងំដេកលេងៗរងចាំឲ្យទៅដល់ខនដូរបស់គេ។
   

ពិសស្នេហ៍(ចប់)Where stories live. Discover now