ភាគទី២១: របស់ថ្មី

724 73 1
                                    

      កន្លងផុតទៅ៣ថ្ងៃ ជីមីនអាចចេញពីមន្ទីរពេទ្យបាន ដោយមានលោកវេជ្ជបណ្ឌិតអះអាងថាគ្មានបញ្ហាអ្វីអាចកើតឡើងកំលុងសម្រាកព្យាបាលនៅផ្ទះ ថែមទាំងជួយយកអាសា ដោយការពិភាក្សាជាមួយសូហ្កា បើគ្មានបញ្ហាអ្វី លោកគ្រូពេទ្យកំលោះនឹងយោងអាត្មាបែងចែកកាវវិភាគ ទៅពិនិត្យតាមដានអាការៈជីមីន ក្នុងរយះពេល៥ថ្ងៃម្ដង ដើម្បីឲ្យកាន់តែច្បាស់ ថាជីមីនមិនគួរណាមានផលលំបាកអ្វីលើសពីការបាត់បង់ការចងចាំ ហើយច្បាស់ណាស់ ថាមុនដំបូង មនុស្សមានជំងឺហួងហែងប្រពន្ធ មិនបានយល់ព្រម ប៉ុន្តែពេលបានមតិយោបល់ពីម្ដាយក្មេក សុខភាពជីមីនសំខាន់ជាង ហើយគេក៏មិនអាចមើលរំលងចំណុចមួយនោះបានដូចគ្នា ទើបធ្វើឲ្យការបដិសេដជំនួយរបស់គ្រូពេទ្យមុខស្រស់ វាលែងមានប្រសិទ្ធភាព។
      <<អូនរំភើបចិត្ត>>
      ជីមីនប្រាប់អ្នកអង្គុយក្បែរខ្លួន ដោយសម្លេងនិងទឹកមុខដូចកូនក្មេង បានអាណាព្យាបាលនាំដើរលេង សប្បាយលំដាប់ថ្នាក់ជាតិ ជាហេតុសូហ្កាលួចហួសចិត្តតិចតួច ប៉ុន្តែគិតតាមការគួរ រយះពេលដែលគេក្បែរជីមីនប៉ុន្មានថ្ងៃនេះ ធ្វើឲ្យគេសាំនឹងចរឹកប្លែកៗបានខ្លះ ទោះមិនទាន់ទទួលយកបានទាំងស្រុងក៏ដោយចុះ។
      <<បាទ>>
      គេឆ្លើយតែមួយម៉ាត់ខ្លី ព្រោះមិនចេះបូប៉ាច់បានច្រើនដូចអ្នកខ្លះ។
      <<បងមិនរំភើបទេឬ?>>
      <<អត់ទេ>>
      ជីមីនងើបមុខឡើង បូញមាត់ឡើងស្រួច ធ្វើមុខជូក្រុញដាក់ សូហ្កាទ្រាំមិនបានក៏អោនមុខចុះថើបថ្ងាសរលោងមួយខ្សឺត។
      <<បានត្រឡប់ទៅផ្ទះយើងវិញ បងមិនបានសប្បាយចិត្តសូម្បីតែបន្ដិចទេឬយ៉ាងម៉េច>>
      <<នោះជាផ្ទះរបស់អូន>>
      <<តែពួកយើងនៅជាមួយគ្នា មានន័យថាផ្ទះអូនក៏ដូចជាផ្ទះបង>>
      ក្នុងពេលជីមីនបញ្ជាក់ដោយទឹកមុខកាចឆ្នាសឆ្នើម ដូចកូនខ្លាដុះចង្កូមទៅហើយ តើគេមានអ្វីទៅតវ៉ាបានទៀតទៅ បើគាស់ពាក្យមកប្រកែក មានអារម្មណ៍ថាមនុស្សចាស់យកប្រៀបលើក្មេងពេកហើយ ព្រោះគំនិតការគិតរបស់ជីមីនពេលនេះមិនខុសពីក្មេងដែលមានអាយុ២ខួប។
      ជីមីនអង្គុយបត់ជើងលើភ្លៅរឹងមាំស្ងៀមៗ ដោយបុគ្គលលក្ខណៈរបស់ស្វាមី ជាមនុស្សនឹងធឹង មិនលេងច្រើន មិនច្រលើមពើមហួសហេតុវិស័យ សួរមួយម៉ាត់ឆ្លើយមួយម៉ាត់ ទើបមិនចង់និយាយចេចចាចខុសរបៀប ខ្លាចគេធុញទ្រាំ ទោះគេមិនធ្លាប់គំហកគំហឹងឬរអ៊ូរទាំដាក់ក៏ដោយ។
      <<ឈប់អង្អែលដើមទ្រូងបងទៀតទៅ>>
      សម្លេងខ្សឹបដាស់តឿននៅប្រលោះក ធ្វើឲ្យជីមីនភ្ញាក់ព្រើត បើកភ្នែកធំៗប៉ុនៗពងមាន់ ដូចទើបធ្វើរឿងខុសច្បាប់ត្រូវប៉ូលីសចាប់បាន។
      ខួក្បាលដែលបាត់បង់ការចងចាំ តែរឿងដែលទើបកើតឡើងថ្មីៗ នៅអាចប្រើការចងចាំបាន នឹងចាំបានច្បាស់ថាបុរសមុខងាប់ ធ្លាប់ហាមប្រាមមិនឲ្យប៉ះពាល់ស្ទាបអង្អែលដើមទ្រូងរបស់គេ ប៉ុន្តែមិនថាលើកណាក៏ដោយ ឲ្យតែបានកៀកកើយ ជីមីនដឹងតែក្លាយជាមនុស្សខួក្បាលជ្រូកភ្លាមៗ ដោយការផ្អែផ្អង់ ស្ទាបអង្អែល នែបនិត្យទៅរកគេ ដូចទំនាញដែកឆក់មិនខុស។
      សូហ្កាសម្លឹងមុខស្រស់ស្អាត ថ្ពាល់ក្រពុំពណ៍ផ្កាឈូកដោយអារម្មណ៍ជ្រាលជ្រៅ។ ក្មេងមុខមោឃនេះមិនដឹងទេឬយ៉ាងម៉េច ថាការអង្អែលទ្រូងគេ វាអាចបង្កគ្រោះបានគ្រប់ពេល បើសិនជាគេទប់ទល់អារម្មណ៍ដែលកំពុងឆេះឆាបមិនជាប់។ បើដល់ពេលនោះមែន ស្បថទៅចុះ ថាគេមិនខ្ចីទ្រាំទៀត ចង់ខួក្បាលជីមីនជាក្មេងកម្រិត១ខួប ឬក្មេងទើបចេះដើរគេក៏លែងខ្វល់ទៀតដែល ព្រោះរាងកាយស្រឡូនស្រឡៅ សាច់ទ្រលុកទ្រលន់ណែនដៃ ផ្អែមដូចស្ករកៅស៊ូ វាមិនបានក្មេងជាមួយអីបន្ដិច។
      <<អូនសុំទោស អូនភ្លេចទៀតហើយ>>
      <<លើកក្រោយត្រូវចាំ បើមិនចង់មានបញ្ហា>>
      <<បងច្រកប្រយោគ ចូលត្រចៀកអូនទៀតហើយ>>
      <<ច្រកឆ្វេង ចេញស្ដាំ តើវាមានប្រយោជន៍អីទៅ>>
      មុខភរិយាក្មេង ទៅជាស្រងូនស្រងាត់ ពេលត្រូវលោកស្វាមីចិត្តអាក្រក់ស្ដីឲ្យ។
      <<អូនសុំទោស>>
      <<មួយថ្ងៃ អូនគិតសុំទោសបងប៉ុន្មានរយដង>>
      <<តាមទង្វើដែលអូនធ្វើខុស>>
      គំនិតបរិសុទ្ធផូរផង់ ធ្វើឲ្យគេនឹកខឹងមិនកើត ទើបអោបរឹតអ្នកនៅក្នុងរង្វង់ដៃកាន់តែណែន ដៃដែលដាក់នៅក្រោមត្រកៀកសាយ ក៏ច្របាច់អង្អែលពីលើសាច់ក្រណាត់។
      <<អុះ...អូនមានអារម្មណ៍ថាមានអ្វីចុះគូទអូន>>
      ជីមីនឡូឡា និងភ្ញាក់ផ្អើល មប្រុងចុះពីលើភ្លៅគេជាបន្ទាន់ ពេលកាន់តែមានអារម្មណ៍ថាមានរបស់រឹងចាក់ដោលមកពីខាងក្រោម ធ្វើឱ្យពិបាកអង្គុយ ប៉ុន្តែមិនទាន់បានធ្វើសកម្មភាពផង ក៏ត្រូវសូហ្កាចាប់សង្កត់ចង្កេះជាប់ មិនឲ្យកម្រើកទៅណារួច។
      <<តាមតែវាទៅ>>
      សម្ដីរបស់គេមានន័យដល់ កុំខ្វល់ កុំរពឹសចេះដឹងពីវានោះអែង តែជីមីនមិនអាចបង្គាប់ខ្លួនឯងតាមពាក្យរបស់គេបាន ព្រោះកាន់តែអង្គុយ វាកាន់ងើបឡើងជារឿយៗ ដូចរបស់មានជីវីត។
      <<វាចាក់គូទអូនពិតមែន>>
      <<បើអូននៅមិនឈប់តវ៉ា បងគិតថាវាមិនត្រឹមចាក់ទេ តែវាថែមទាំងរុកចូលក្នុងខ្លួនអូនទៀតផង>>
      <<មែនឬ?>>
      <<មែន តែវាមិនគួរឲ្យខ្លាចទេ កាលមុនអូនចូលចិត្តសុីសឹងអី>>
      <<វាឆ្ងាញ់ឬ?>>
      ជីមីនបើកភ្នែកម៉ក់ៗ ទឹកមុខដូចឃ្លានលេបត្របាក់របស់ថ្មីដែលគេទើបណែនាំប្រាប់ ធ្វើឲ្យគេមានអារម្មណ៍កាមកិលេសដែលខំទប់ ជិតដល់ព្រំដែនកំណត់បែកខ្ចាយមែនទែនហើយ។
      <<អូនចង់សាក?>>
      ឲ្យវាអញ្ចឹងឡើង នរកទៅចុះ!
      <<បងថាអូនធ្លាប់ចូលចិត្ត បើវាជាចំណង់ចំណូលចិត្តរបស់អូនស្រាប់ អូនគួរតែសាកសាជាថ្មី ដើម្បីទាមទាការចងចាំមកវិញ>>
      <<ល្អ ចាំយប់នេះបងឲ្យសាក ធានាថាអូនត្រូវតែស្រែកអង្វករសុំបងរាល់ថ្ងៃមិនខាន>>
      គេប្រាប់ ហើយក៏ទាញមនុស្សមុខមោឃ មកថើបថ្ពាល់ខ្សឺតៗ ទាំងសងខាង ជីមីនក៏បណ្ដេកបណ្ដោយឲ្យគេថើបតាមចិត្ត ព្រោះអ្វីដែលគេកំពុងធ្វើ វាដូចនឹងអារម្មណ៍ដែលខ្លួនត្រូវការ។
     

ពិសស្នេហ៍(ចប់)Where stories live. Discover now