ភាគទី២៥: គេមិនដែលខ្លាច...

995 80 2
                                    

ភាគទី២៥: គេមិនដែលខ្លាច...

    
     <<សូហ្កា អូនសុំទោស អូនគ្មានចេតនាកុហកបង>>
     <<ឯងមានចេតនាទៅវិញទេ>>
     ត្រឹមពាក្យសម្ដីប៉ុន្មានម៉ាត់និងសភាពគួរឲ្យអាណិតរបស់ជីមីន មិនបានធ្វើឲ្យគេទន់ចិត្ត បើធៀបជាមួយអ្វីដែលជីមីនធ្វើមកលើគេ។
     <<អូនសុំទោស>>
     <<រក្សាពាក្យសុំទោសទុកខ្លួនឯងឲ្យល្អទៅ>>
     <<អូនធ្វើព្រោះមានហេតុផល>>
     <<ហេតុផលស្អី? និយាយហេតុផលឆ្កួតអស់នោះមក ខ្ញុំចាំស្ដាប់>>
     <<.....>>
     ពេលជីមីនស្ងប់ស្ងៀម គិតតែឈរយំ ធ្វើឲ្យគេក្ដៅក្រហាយលើសដើម។ គេដើរចេញពីតុ មកឈរចំពោះមុខរាងតូចស្ដើង ឃើញទឹកភ្នែករហាមហើយ ចង់តែចាប់អង្រួនឲ្យដឹងគ្នាណាណី ដែលហ៊ានបំពានបង្វិលក្បាលមកលើគេដូច្នេះ។
     <<ព្រោះអូនស្រលាញ់បង ទើបអូនធ្វើបែបនោះ>>
     <<ស្រឡាញ់ខ្ញុំ?>>
     <<មែនអូនធ្វើព្រោះអូនស្រឡាញ់បង>>
     <<ដើម្បីអី?>>
     <<ព្រោះបងជាមនុស្សបែបនេះនោះអី ចិត្តអាក្រក់ ចិត្តដាច់ ឃូឃៅ មិនធ្លាប់មានចិត្តស្រឡាញ់អូនសូម្បីម្ដង ទោះអូនខំប្រឹងធ្វើយ៉ាងណាក៏បងមិនដែលយកភ្នែកមើល បងចិត្តខ្មៅដាក់អូនគ្រប់ពេល ភាពកក់ក្ដៅតែបន្ដិចបងក៏មិនដែលផ្ដល់ឲ្យ បណ្ដោយទុកឲ្យអូនរស់នៅឯកាម្នាក់ឯង ជីវីតមានប្ដីក៏ដូចជាគ្មាន បងមិនដែលអើពើពីទំហំចិត្តអូនថាឈឺប៉ុណ្ណាទេ>>
     <<...>>
     <<ប៉ុន្តែមួយរយះនេះ បងធ្វើល្អដាក់អូនគ្រប់យ៉ាង មើលថែ Take care អូនមិនដាច់ពីខ្សែរភ្នែក ខ្វល់ខ្វាយពីអារម្មណ៍របស់អូន មិនថាអូនស្អប់អី ចូលចិត្តអី បងតែងតែព្យាយាមយកចិត្តទុកដាក់ នឹងដឹងគ្រប់យ៉ាង ជួនកាលអាចដឹងជាងខ្លួនអូនទៅទៀត ទើបពេលអូនមានការចងចាំវិញ អូនមិនចង់ប្រាប់បង អូនព្យាយាមលាក់វាទុកម្នាក់ឯង កុហកខ្លួនឯងថានៅតែគ្មានការចងចាំ នៅតែជាមនុស្សថ្មីម្នាក់ ព្រោះអូនគ្រាន់តែចង់បានក្ដីស្រឡាញ់ពីបង ដូចដែលអូនពេលនោះ ប៉ុន្តែមិនថាយ៉ាងណា ការខំប្រឹងរបស់អូន ចុងបញ្ចប់ក៏មកដល់ផ្លូវទាល់ ទាន់តែបាន>>
     ជីមីននិយាយបណ្ដើរ ទឹកភ្នែកជោគថ្ពាល់បណ្ដើរ។ មនុស្សដែលស្រឡាញ់ខ្លាំង បែរជាចាប់ទុកយើងជាអ្នកដទៃ ពិភពលោកនេះចម្អៀកចង្អល់ពេកហើយ។
     <<គួរឲ្យសង្វេគអាណិតណាស់មែនទេ ព្រោះតែដើម្បីបាននៅក្បែរបង អូនព្យាយាមធ្វើគ្រប់យ៉ាង តែបងបែរជាប្រងើយកណ្ដើយមើលមិនឃើញពីទង្វើរបស់អូនទៅវិញ...ជួនកាលអូនក៏ឆ្ងល់ដែល ហេតុអ្វីបងនៅតែធ្វើបាបចិត្តមនុស្សម្នាក់នេះដែលតាមស្រឡាញ់បង ឲ្យឈឺចាប់ម្ដងហើយម្ដងទៀត មិនចេះអស់មិនចេះហើយ   ទាំងដែលអូនជាមនុស្សស្មគ្រ័ចិត្តនៅក្បែរបងគ្រប់ពេលវេលា?ហេតុអ្វីបានជាបងធ្វើបាបមនុស្សម្នាក់ ដែលមិនខ្វល់ពីទង្វើរបស់បង លើកលែងទោសឲ្យបងម្ដងហើយម្ដងទៀត ទោះបងអាក្រក់ដាក់អូនយ៉ាងណាក៏ដោយ?ហើយជួនកាល អូនក៏ឆ្ងល់នឹងខ្លួនឯងដែល...ហេតុអ្វីល្ងង់យ៉ាងនេះ ដែលនៅតែស្រឡាញ់បងមិនប្រែដដែល ទាំងដែលបងមិនបានខ្វល់ មិនបានស្រឡាញ់អូន ដូចដែលអូនស្រឡាញ់បងប្រៀបមិនបានសូម្បីតែមួយចំណិត>>
     <<ឈប់និយាយពាក្យគ្មានប្រយោជន៍ទៀតទៅ ជីមីន ហើយត្រឡប់ទៅផ្ទះវិញទៅ កំហុសរបស់ឯងខ្ញុំមិនលើកលែងទោសឲ្យ>>
     គេនិយាយដោយមុខងាប់ សម្លេងគ្មានជាតិ សោះកក្រោះ មិនថាជីមីននិយាយយ៉ាងណាក៏មិនអាចរុំព័ទ្ធបេះដូងត្រជាក់ស្រេបរបស់គេ ឲ្យរលាយបានដែល។
     <<ហេតុអ្វី?កំហុសអូនខុសធ្ងន់រហូតដល់បងមិនអាចបើកភ្នែកមើលឃើញទេឬយ៉ាងម៉េច? អូនគ្រាន់តែធ្វើដើម្បីយើងបាននៅក្បែរគ្នា បងចាប់ទុកថាវាជាកំហុសឬ?>>
     <<មែន!>>
     <<មែនហើយ!ព្រោះតាំងពីដើមមក បងមិនដែលមានចិត្តខ្លាចបាត់បង់អូនទេ មានតែអូនម្នាក់ប៉ុណ្ណោះ ដែលខ្លាចបាត់បង់បង>>
     <<បើដឹងខ្លួនក៏ល្អ>>
     <<អូនដឹង តែអូនមិនព្រមទទួលស្គាល់ ព្រោះមួយរយៈនេះដែលយើងបាននៅក្បែរគ្នា អូនជឿជាក់ថាបងក៏មានអារម្មណ៍ល្អមកលើអូនដូចគ្នា សូហ្កា...អូនមិនចង់បានអ្វីធំដុំ គ្រាន់តែចង់ឲ្យបងស្រឡាញ់អូន ដូចដែលអូនស្រឡាញ់បង ចង់ឲ្យបងខ្វល់ខ្វាយពីអូន ដូចដែលបងធ្លាប់ធ្វើដាក់អូនពីមុន ប៉ុណ្ណឹងក៏គ្រប់គ្រាន់សម្រាប់ក្ដីសុខយើងទាំងពីរហើយ ហេតុអ្វីបងនៅគិតវែងឆ្ងាយទៀតធ្វើអី>>
     <<កុំលង់ខ្លួនឯង ខ្ញុំមិនបានស្រឡាញ់ឯង>>
     <<បើបងមិនបានស្រឡាញ់អូន បងទៅស្រឡាញ់អ្នកណា?>>
     កែវភ្នែកមុតស្រួច ដែលជីមីនបាញ់មករក ធ្វើឲ្យគេគាំងបន្ដិច។ ចម្លើយងាយស្រួល តែបែរជាមានអារម្មណ៍ថា គ្រលាស់អណ្ដាតនិយាយមិនចេញទៅវិញ។
     <<ឡាធិសា ខ្ញុំស្រលាញ់ឡាធិសា>>
     ឡាធិសា គេបានផ្ដាច់ទំនាក់ទំនងជាមួយនាងច្បាស់លាស់ហើយ សល់ត្រឹមនាមជាមិត្តភក្ដិ នាងក៏យល់ព្រម។ មនុស្សស្រីពូកែ ស្អាត ដូចឡាធិសា មិនល្ងង់យកខ្លួន យកបេះដូងមកប្រថុយនឹងបុរសមានប្រពន្ធទៅហើយដូចជាគេ ទោះពីមុននាងធ្លាប់មានចិត្តចំពោះគេក៏ដោយ។ ដែលនិយាយរំលឹកឈ្មោះនាងពេលនេះ ព្រោះតែលេសមួយគ្រាប៉ុណ្ណោះ។
     ជីមីនស្ងាត់បន្ដិច ហឺតសម្បោរគឃូចូលក្នុងច្រមុះវិញ មុខមាត់ឡើងក្រហមងាំង ដោយសារការជូតទឹកភ្នែកខ្លាំងៗពេក។
     <<ល្អ! ជូនពរឲ្យស្រឡាញ់នាងស្រីម្នាក់នោះដល់ចាស់ រួមរស់ដល់បានចូលមឈូសជាមួយគ្នា>>
     និយាយត្រឹមប៉ុណ្ណឹង រាងកាយតូចក៏បែរក្រោយ ដើរចេញពីក្នុងបន្ទប់ភ្លាម គ្មានស្ដាយស្រណោះអ្នកឈរធ្វើភ្នែកស្លើក្នុងបន្ទប់សូម្បីតែមួយបៀក ជ្រុលថោកឆ្អែតហើយ ដល់ពេលឮគេនិយាយថាស្រឡាញ់ស្រីដទៃនៅចំពោះ ខួក្បាលបេះដូងវាថោកតទៅមុខទៀតមិនរួច មុខក៏កាន់តែស្ដើងដែល ជម្រើសដែលល្អគឺដើរចេញ បើគេយល់ថាល្អ ក៏បណ្ដោយតាមគេឲ្យទៅយកនាងនោះទៅ ព្រោះគេស្រឡាញ់នាង។
    

ពិសស្នេហ៍(ចប់)Where stories live. Discover now