ភាគទី២៣: អារម្មណ៍ស្នេហា

735 74 0
                                    

ភាគទី២៣: អារម្មណ៍ស្នេហា

     <<អនុញ្ញាតឲ្យបងថើបអូនសព្វសាច់>>
     គេនិយាយខ្សឹបៗ ដាក់បបូរមាត់តូចច្រមិច នឹងពេលបញ្ចប់ប្រយោគបឹបក៏បឺតជញ្ចក់ក្រេបរសជាតិផ្អែមប៉ាប់ មិនបណ្ដោយឲ្យខាតពេលវេលាយូ មិនរងចាំចម្លើយរបស់អ្នកក្រោមរាងកាយ។
     បបូរមាត់ក្ដៅភាយៗថើបបបូរមាត់តូចខ្លាំងៗ ប៉ុន្តែពេលអូសចេញពីត្រង់នោះ គេបែរជាថើបថ្នមៗ ដូចខ្លាចជាំស្បែកសស្គុសដូចសំឡី។ ភាពទន់ភ្លន់របស់គេ ធ្វើឲ្យជីមីនទន់ខ្លួនល្អូកក្រោមទ្រូងហាប់ណែន មានអារម្មណ៍ថារាងកាយកំពុងហោះខ្ពស់ត្រដៀតនៅលើដែនអាកាសគ្មានកោះត្រើយ ឲ្យត្រជាក់ព្រឺរងាប៉ះសម្បុរជ្រោងច្រាង ដូចអ្នកកើតជំងឺគ្រុនចាញ់ រាល់ពេលបាតដៃធំក្ដៅ អូសកាត់ស្បែក ច្របាច់ឈ្លីអង្អែល។
     <<ហុឹម...>>
     <<មាត់អូនផ្អែម>>
     មាត់ផ្អែម តែអ្វីផ្សេងក៏ផ្អែមមិនចាញ់គ្នា ព្រោះគេធ្លាប់សាកភ្លក្សរួចមកហើយ នឹងពិសោធន៍ឃើញថា វាផ្អែមដល់ថ្នាក់ជក់មាត់ចង់តែបឺតជញ្ចក់ម្ដងហើយម្ដងទៀត។
     <<មាត់បងក៏ផ្អែម>>
     គេញញឹមបន្ដិច ប្រើម្រាមដៃវាសសក់ទន់ល្មើយក្រអូបប្រហើរទៅលើថ្ងាស បន្ទាប់មកថើបថ្ងាសរលោងមួយខ្សឺត មុននឹងងើបអង្គុយត្រង់ខ្លួន ប្រលេះលេវអាវសាមីចេញទាល់តែអស់ រួចក្រវែងវាទម្លាក់ចុះពីលើគ្រែ ដោយមិនខ្វល់ថាវាទៅធ្លាក់នៅជ្រុងណា ព្រោះខ្សែភ្នែកមិនអាចដកចេញពីរូបភាពសិចសុីនៅចំពោះមុខបាន។
     គេអោនទៅរកម្ដងទៀត ថែថើបថ្ពាល់ទន់ល្មើយ អូសចុះមកក្រោម ថើបកញ្ចឹងក-សខ្ចីខ្លាំងៗ ពីឆ្វេងទៅស្ដាំ ចំណែកម្ចាស់រាងកាយក៏ចូលរួមសហការណ៍បានយ៉ាងល្អ ដោយការងើយមុខឡើង ដើម្បីឲ្យគេថើបបានស្រួល ចង្កេះក៏ពើងអែនមករក ត្រដុសនឹងសាច់ពោះរបស់គេ ជើងស្រឡូនទាំងគូ ជន្ធែងបើកធំ កោះជញ្ចើញឲ្យគេចូលទៅរក។
     គេថើបបណ្ដើរ លូនចូលប្រឡោះជើងបណ្ដើរ ឲ្យរាងកាយបាននែបនិត្យជិតគ្នា ត្រឹមប៉ុណ្ណឹង ជីមីនក៏ស្រវ៉ាអោបរឹតគេណែនដៃ លើកជើងគៀវចង្កេះបាវខ្សាច់ជាប់ ហាក់ដូចខ្លាចក្ដីសុខរបូតពីដៃបាត់ ព្រមទាំងទីទារឲ្យបៀតគ្នាជាងនេះ ទើបគេត្រូវបន្ទាបខ្លួន ទម្លាក់ទម្ងន់ជាងពាក់កណ្ដាលទៅលើរាងកាយតូចស្ដើង។
     <<ហុឹម...>>
     ជីមីនគ្រហឹមដើមកតិចៗ ដើមទ្រូងផូតផតតាមចង្វាក់ដង្ហើម ធ្វើឲ្យអ្នកជំនាញជោគជាំលើរឿងកាមគុណ ទៅជាព្រិលភ្នែក កម្ដៅក្នុងខ្លួនក្ដៅគគុក ញើសហូរស្រាក់ៗសើមជើងសក់ សរសៃឈាមឡើងប៉ោង នៅប្រលោះជើងចាប់ផ្ដើមឈឺខ្ទោកៗ ស្ទើរតែផ្ទុះជាចម្រៀកត្រឹមមួយពព្រិចភ្នែកទៅហើយ។
     <<បងទ្រាំមិនបាន>>
     <<បងកើតអី?>>
     គេនិយាយរដាក់រដុប សម្លេងដង្ហក់ខ្យល់ មុខក្រហមងាំង ជាហេតុធ្វើឲ្យជីមីនព្រួយបារម្ភមិនស្ទើរ លើកដៃក្រសោបថ្ពាល់គ្រើមទាំងសងខាង ប្រើមេដៃអង្អែលតិចៗ។
     ជំនួសចម្លើយ សូហ្កាក្រវីក្បាលតិចៗ បញ្ជាក់ថាគេមិនបានកើតអ្វី។ អ្នកកំលោះចាប់បាតដៃតូចចេញពីថ្ពាល់ យកមកផ្អឹបថើបនឹងបបូរមាត់មួយដង្ហើមធំ ដែលកម្ដៅចេញពីបបូរមាត់ក្ដៅងុំ ធ្វើឲ្យជីមីនភ្ញាក់កន្ដ្រាក់ បើកភ្នែកធំៗប៉ុនៗប៉ោងមាន់។
     <<បងក្ដៅខ្លួនខ្លាំងណាស់>>
     <<អូនអាចបញ្ចុះកម្ដៅបងបាន>>
     <<មែនឬ?>>
     <<បាទ>>
     <<អូនត្រូវធ្វើយ៉ាងម៉េច ទើបបងបាត់ក្ដៅ>>
     <<ប្រាប់បងមក អូនជារបស់បង ជីមីន>>
     គេមិនឆ្លើយ បែរជាបង្គាប់ជីមីនដោយខ្សែរភ្នែកគួរឲ្យឈ្លក់វង្វេង។
     <<អូនជារបស់បង>>
     <<អូនជារបស់បងម្នាក់គត់ ហាន់នី>>
     និយាយចប់ រាងស្ដើងតូចល្អិតក៏ត្រូវទាញឲ្យងើប។ ម្រាមដៃស្រឡូនដូចមនុស្សស្រីចាប់ការខោអាវលើដងខ្លួនជីមីនម្ដងមួយៗ មិនរហេករហន់ពេក ពេលរួចរាល់ហើយ ក៏ងាកមកចាប់ការលើខ្លួនឯងម្ដងឲ្យននោលគកជាមិត្តនឹងគ្នា ប៉ុន្តែអ្នកម្ខាងទៀតបែរជាមិនហ៊ានសម្លឹងមើល រហ័សលើកដៃក្ដោបមុខ ចំកោងខ្នងអោនមុខជ្រុបសឹងតែដាំដូងកប់ក្នុងពូកទៅហើយ។
     <<ងើបមុខឡើង>>
     <<អូនអៀន>>
     <<អូនលើសពីធ្លាប់មើល ថែមទាំងប៉ះបងផ្ទាល់ៗទៀត>>
     <<តែពេលនេះ អូនមិនមែនពីមុន>>
     <<កុំរឹង!ក្រែងចង់រំលឹកការចងចាំមិនអ៊ីចឹង>>
     ជីមីនបើកដៃចេញពីមុខស្រស់ស្អាត ធ្វើមុខជូដាក់ ភ្នែកសម្លឹងមើលតែមុខសង្ហា មិនហ៊ានមើលចុះទៅក្រោមជាងនេះ ខ្លាចមើលហើយសម្លាប់ចាញ់ច្រាបនឹងរូបរាងធំធាត់រឹងកព្រឹសរបស់វា។
     ខណះពេលជីមីនគិតតែពីប្រសព្វភ្នែកជាមួយ គេក៏មិនបានងាកគេចចេញទៅណា ប៉ុន្តែដៃបែរជាស្រវ៉ាចាប់ដៃតូច មកដាក់លើភាពមហិមា បង្គាប់ឲ្យកាន់ក្ដោបវា ទោះជីមីនប្រឹងដកដៃចេញក៏ដកមិនបាន ចុងក្រោយក៏មានតែបណ្ដោយចិត្តកាយឲ្យគេរំលឹកមេរៀនពីមុន។
     <<អូ...បេប៊ី>>
     មុខសង្ហាជ្រីជ្រួញ បបូរមាត់ចំហរបញ្ចេញសម្លេងថ្ងូរឲ្យរហឹមដូចខ្លារខិនឈឺរងរបួស រាងកាយមាំមួនអែនទៅក្រោយបន្ដិច លើកដៃជ្រោងសក់ ភ្នែកបិទព្រឹមៗ ដៃដែលដាក់ពីលើដៃជីមីន ចាប់ផ្តើមដកថយបន្ដិចម្ដងៗ ទាល់តែជីមីនលែងញញើត ធ្វើសកម្មភាពដោយខ្លួនឯងបាន។
     ជីមីនសម្លឹងមើលភាពវេតនាដែលចេញពីបាតដៃរបស់ខ្លួនមិនព្រិច កាន់តែឃើញគេធ្វើមុខជ្រីជ្រួញ ស្រែកគ្រហឹម ក៏កាន់តែបានចិត្តលើសដើម នឹងបន្ថែមភាពវេតនាឲ្យគេ ដោយការធ្វើចលនាដៃញាប់ស្អេក អូសពីលើចុះមកក្រោម មេដៃឈ្លីច្របាច់ចុងពណ៍ក្រហមថ្នមៗបំផុត។
     <<អូ...លឿនឡើងបេប៊ី>>
     សូហ្កាឈ្ងោកមុខ មើលម្រាមដៃកម្រើក ភ្នែកទៅជាស្រវាំង អាការៈឈឺចាប់និងតានតឹង រត់ទៅផ្ដុំនៅប្រលោះជើង ឲ្យឈាមរត់ច្រាស់ច្រាលហូរពេញរាងកាយ ហើយវិនាទីបន្ទាប់ គេក៏ស្រែកថ្ងូរខ្លាំងៗ ស្របរាងកាយកន្ដ្រាក់បញ្ចេញសារធាតុសខាប់ខ្ទោកៗលើដៃស្រឡូន។
     <<បងទ្រាំលែងបានហើយ>>
     ជីមីនស្រែកចាច ពេលគេក្រឡាស់ខ្លួនឡើងលើ ហើយច្រានរាងកាយខ្លួនឲ្យដេកនៅក្រោមរាងកាយ បន្ទាប់មកចាប់ជើងស្រឡូនទាំងគូទៅពាក់នៅលើស្មា លើកត្រកៀកមូលក្លុំឡើងខ្ពស់ ជង្គង់ជីមីនទៅទល់នឹងដើមទ្រូង ហើយជ្រែតជ្រៀតខ្លួនចូលទៅរកលឿនដូចព្យុះ។
     <<អា៎...អូនឈឺ>>
     <<បន្ដិចទៀតនឹងលែងអីហើយ>>
     គេអោនមកថើបលួងលោម ចង្កេះក៏ក្រលែងតិចៗជាចង្វាក់ខ្លីៗ។ រាងកាយជីមីនធ្លាប់ទទួលយកគេច្រើនដងមកហើយ ទើបម្ដងនេះ វាមិនសូវឈឺដូចលើកដំបូង ត្រឹមគេគ្រលែងចូលទៅរក មិនដល់៣នាទីស្រួលបួលផង រាងកាយជីមីនក៏រឹងកព្រឹស តបស្នងភ្លើងប្រាថ្នាគេខ្លាំងគួសម ទើបគេលែងថ្នមបន្ដទៀត ធ្វើចលនាញាប់ស្អេក ដូចម៉ាសុីម៉ាទ័រមានគុណភាព ចង្វាក់ដែលទម្លាក់ទៅរក ខ្លាំងៗ ក្ដៅគគុក រោលរាល ដែលធ្វើឲ្យរាងកាយជីមីនយោលយោគតាមការប្រតិបត្តិការរបស់គេដូចគ្នា។

   ២ខែក្រោយមក
   ម្រាមដៃស្រឡូនអូសលើអេក្រក់ទូរស័ព្ទទៅវិញទៅមក ចុះឡើងមិនចេះហត់នឿយ ស្នាមញញឹមផុសលំអរនៅគែមបបូរមាត់តិចៗ បញ្ជាក់ឲ្យឃើញថាសាមីខ្លួនអារម្មណ៍ល្អប៉ុណ្ណា។ គេបិទទូរស័ព្ទទុកវិញ ពេលសម្លឹងមើលរូបថតជីមីនទាល់តែឆ្អែតឆ្អល់ក្នុងចិត្ត។ គេនិងជីមីនស្និតស្នាលគ្នាស្អិតរមួត ជីមីនពូកែតោងគេស្អិត ម្ញិកម្ញក់ដាក់គេមិនលោះពេល ដំបូងឡើយគេមិនសូវចូលចិត្ត តែយូៗទៅបែរជាបាត់ភាពម្ញិកម្ញក់រំអួយនោះលែងបាន ខានឃើញមុខតូចច្រមិចមូលក្រឡង់ត្រឹមមួយថ្ងៃ ក៏នឹកស្មានញញឹមនោះសឹងតែឆ្កួតឡប់។
   ជំងឺញៀនប្រពន្ធ!
   មកទល់ពេលនេះ គេហ៊ានសារភាពពេញមាត់ ថាគេញៀនជីមីនដល់ថ្នាក់បាត់មុខលែងបាន។ សង្ស័យជីមីនក្លាយជាសរសៃឈាម ជាបេះដូងគេហើយទេដឹងទើបក្លាយជាបែបនេះអស់។
   ទីង!
   នឹកណាស់ បងសម្លាញ់!!
   សម្លេងសាលោតចូលមក ជាសារផ្អែមល្ហែមបំផុត ធ្វើឲ្យគេទប់ស្នាមញញឹមមិនជាប់ពេលអានសារចប់។
   នឹកដូចគ្នា ៧ម៉ោងទៀតជួបគ្នាអូនសម្លាញ់!
   តបហើយ ក៏អង្គុយញញឹមញញែម ពេលគិតដល់វេលាដែលបានកៀកកើយជីមីន។ គេមកធ្វើការនៅអង់គ្លេស ការពិតមិនចង់មកប៉ុន្មាន ប៉ុន្តែបញ្ហាធំ បណ្ដោយឲ្យកូនចៅមើលជំនួសមិនបាន ត្រូវមកដោយខ្លួនឯង ហើយពេលដោះស្រាយបញ្ហារួចរាល់ ត្រូវហោះទៅកូរ៉េជាបន្ទាន់ ព្រោះទ្រាំនឹកអ្នកខ្លះមិនបាន។
   ទីង!
   គេរហ័សស្រវ៉ាទូរស័ព្ទមកមើល ព្រោះស្មានថាជាជីមីន ប៉ុន្តែមិនមែន ទើបមុខសង្ហាក្លាយទៅជាមាំ ចុចចូលក្នុងប្រអប់អ៊ីម៉ែល បើកមើលអ្វីដែលកូនចៅផ្ញើរមកឲ្យ នាទីបន្ទាប់ មុខមាំទៅជាក្រហមងាំងពោរពេញដោយកំហឹង មុននឹងបោកទូរស័ព្ទទៅលើឥតការ៉ូមិនថ្នមដៃ បណ្ដាលឲ្យបែកខ្ញាយ គ្មានសល់សភាពទូរស័ព្ទម៉ាកទំនើបអីបន្ដិច។
   <<ចង្សៃយ៍ ផាក ជីមីន>>
  

ពិសស្នេហ៍(ចប់)Where stories live. Discover now