ភាគទី១៦៖ ចិត្តស្អប់តិចជាងចិត្តដែលស្រឡាញ់

889 78 6
                                    

ភាគទី១៦៖ ចិត្តស្អប់តិចជាងចិត្តដែលស្រឡាញ់

សម្លេងឡានរត់ចូលក្នុងផ្ទះ ធ្វើឲ្យអ្នកកំពុងអង្គុយនៅក្នុងបន្ទប់អង្គុយលេងជាមួយលោកប៉ាអ្នកម៉ាក់ ទៅជាដកដង្ហើមធំ ព្រោះដឹងច្បាស់ថាម្ចាស់ឡានទំនើបមួយគ្រឿងនោះជារបស់អ្នកណា។

«អ្នកណារកអីទាំងកណ្ដាលយប់»

អ្នកស្រីឈីយ៉ុង ចងចិញ្ចើម ងាកទៅសួរអ្នកបម្រើស្រី ដែលទើបតែដើរចូកមកក្នុងបន្ទប់។

«គឺខ្ញុំ»

សម្លេងធំគ្រល័របន្លឺឡើង បន្ដដោយរាងកាយសង្ហាមាំទាំ បង្ហាញវត្តមាននៅពីក្រោយអ្នកបម្រើ។ កែវភ្នែកកំណាចដូចស្ដេចរាជសីហ៍ ងាកទៅមើលប្រពន្ធក្មេងបន្ដិច មុនងាកទៅរាក់ទាក់ចាស់ទុំ។

«សូស្ដីលោកប៉ា អ្នកម៉ាក់»

«ចា៎...អញ្ចើញអង្គុយ»

អ្នកស្រីងារដៃឲ្យកូនប្រសារទៅអង្គុយនៅសាឡុងទោលមួយទៀត ប៉ុន្ដែពេលឃើញសូហ្កាដើរទៅអង្គុយប្រជ្រៀតរួមជាមួយសាឡុងជីមីន ក៏បានតែលេបទឹកមាត់ សើចញឹមៗ។ សូហ្កាប្រើខ្សែរភ្នែកកាច ជាការគំរាមកំហែងប្រពន្ធក្មេង ខណះដៃលាតសន្ធឹងទៅលើភ្ងាក់សាឡុង ហាក់ដូចកំពុងអោបជីមីនដោយប្រយោគអញ្ចឹង។

«ហើយនេះមកពីអង្គាល់ណា?»

«មកតាំងពីម្សិល សុំទោសផងដែលមកបានមករកលោកប៉ា និង អ្នកម៉ាក់»

គេដកខ្សែភ្នែកពីរង្វង់មុខស្រស់ស្អាត ងាកទៅនិយាយជាមួយចាស់ទុំទាំងពី ដោយដៃនៅបន្ដដាក់បែបនោះ មិនព្រមយកចេញទៅណា​ ចុងម្រាមដៃអូសកាត់សាច់ក្រណាត់អាវស្ដើងថ្នមៗ។ ជីមីនខាំមាត់ ក្រវាសដៃគេចេញ មុខឡើងក្រមូវ ភ្នែកសម្លក់មុខអ្នកកំលោះថ្លែ។

«ជីមីនម៉េចធ្វើកាយវិការច្រងេងច្រងាងដាក់បងអញ្ចឹង»

ពេលឃើញ ជីមីន ក្រវាសដៃសូហ្កាចេញមួយទំហឹង អ្នកស្រីឈីយ៉ុងចោទសួរភ្លាម សម្លេងឡើងរឹងកព្រឹស ដូចនឹងទឹកមុខកាច។

«គេគ្រាន់តែមួម៉ៅ ងរតិចតួចប៉ុណ្ណោះឯងម៉ាក់»

សូហ្កាបកស្រាយជំនួស សម្លេងរលាក់តិចៗហាក់ដូចកំពុងអស់សំណើច ប៉ុន្ដែទឹកមុខមិនសើចជាមួយ ចំណែកអ្នកត្រូវមនុស្សចិត្តខ្មៅដណ្ដើមឆ្លើយកាត់មុខ រហ័សងាកមកសម្លក់មុខអ្នកកំលោះភ្លាម។

ពិសស្នេហ៍(ចប់)Where stories live. Discover now