ភាគទី១៤: ខកចិត្តម្ដងហើយម្ដងទៀតមិនចេះអស់

1.2K 75 21
                                    

  ភាគទី១៤: ខកចិត្តម្ដងហើយម្ដងទៀតមិនចេះអស់

    ស្អែកជួបគ្នានៅភោជនីយដ្ឋានយូលីហាន់ យើងមានរឿងនិយាយគ្នា!
    ណូតសន្លឹកតូចបិទទុកនៅលើតុ ច្បាស់ណាស់ណាស់ជាអក្សររបស់គេ។ ជីមីនដកដង្ហើមធំ ក្រោយពេលអានចប់ រួចទម្លាក់ជើងចុះពីលើគ្រែទាំងឈឺស្រគៀរពេញមួយតួរាងកាយ តែឈឺយ៉ាងណា ក៏មិនស្មើរនិងឈឺចិត្តដូចនៅពេលនេះ។
    ដូចការគិតទុក ព្រឹកឡើងគេប្រាកដជាទៅ ហើយគេក៏ទៅបាត់ស្រមោលពិតមែន!
    ជីមីននាំខ្លួនឯងចូលបន្ទប់ សម្លឹងមើលរាងកាយខ្លួនឯងតាមរយះកញ្ចក់ ស្នាមជាច្រើនជាំពេញខ្លួន ជាពិសេសកញ្ចឹងក បញ្ជាក់ពីភាពព្រៃផ្សៃរបស់គេបានយ៉ាងច្បាស់។ ម្រាមដៃតូចៗ ចុចទឹកត្រជាក់ឲ្យហូរស្រោពស្របលើដកខ្លួន ងើយក្បាលឡើងលើ បិទភ្នែក ច្បូតមុខខ្លាំងៗទាល់តែស្បែកស៎ ប្រែក្លាយទៅជាក្រហម ទើបបង្អាក់សកម្មភាព ឈរនៅស្ងៀម ដាក់ដៃស្របខ្លួន ខណៈខួក្បាលកំពុងគិតពីរឿងលែងលះដែលគេនិយាយយប់មិញ ស្រាប់តែមានអារម្មណ៍ថាស្ដាយណាស់... ស្ដាយកាលមុន ដែលវង្វេងជាមួយអារម្មណ៍ខ្លួនឯង វង្វេងមិនដឹងដើរផ្លូវណា មិនដឹងការសម្រេចចិត្តខ្លួនឯងត្រូវឬអត់...គិតថាការជួបជាមួយគេ ជានិស្ស័យ ជាគូព្រេងវាសនាដែលព្រះប្រទានអោយ។
    កាលរៀបការហើយថ្មីៗ ធ្លាប់លួចគិតថាបើបាត់គេ អារម្មណ៍ដែលកំពុងឈឺចាប់អាចនឹងឈឺលើសដើម ព្រោះបាត់បង់មនុស្សដែលខ្លួនស្រឡាញ់ តែកន្លងផុតយប់មិញ ទើបភ្ញាក់ខ្លួន ពេលនេះគឺអត់ទេ...បាត់បង់ក៏បាត់ទៅ ព្រោះធ្វើគ្រប់យ៉ាងដើម្បីស្នេហានេះអស់ហើយ ចាំគេក៏ចាំ ឈឺក៏ឈឺ បើគេយល់ជាការល្អណាស់ បើគេមិនយល់...ស្រេចតែចិត្តគេទៅ លែងទ្រាំបន្ដទៀតហើយ យ៉ាងណាចុងបញ្ចប់ ការជួបគ្នាមិនមែនសុទ្ធតែជានិស្ស័យឯណា។

     ជីមីនមកតាមណាត់ ហាងអាហារដែលគេជ្រើសរើស ជាភោជនីយដ្ឋានមានកម្ពស់៥ជាន់ ទំនើប ប្រណីត មានបុគ្គលិកទាំងស្រីនិងប្រុស ចាំទទួលស្វាគមន៍ដៃដប់ នៅមាត់ទ្វាចូល ដោយសម្លៀកបំពាក់លើខ្លួនម្នាក់ៗជាឈុតរបស់ហាង។ ជីមីនចូលទៅខាងក្នុង សួរនាំបុគ្គលិកចាប់ការក្នុងហាង ដើម្បីទៅកន្លែងសូហ្កាកក់ទុកមុន តែពេលទៅដល់ មានតែភាពស្ងាត់ជ្រាបប៉ុណ្ណោះ ព្រោះជាន់លើ គ្មានអ្នកឡើងមកអង្គុយញាំ ឬជួនកាលគេអាចម៉ៅដាច់ជាន់នេះក៏ថាបាន។
     <<ត្រូវការអ្វីដែលឬអត់ ចា៎>>
     <<សុំភេសជ្ជៈមួយកែវបានហើយ>>
     បុគ្គលិកអោនគោរពបន្ដិច គួរសមដាក់ភ្ញៀវVIP បន្ទាប់មកដើរទៅចាប់ការតាមតួនាទី មិនយូប៉ុន្មានក៏ត្រឡប់មកវិញ ដោយទឹកភេសជ្ជៈ ត្រជាក់ស្រេងមកជាមួយ។
     <<អរគុណ>>
     ជីមីនញញឹមតិចៗ ចំណែកបុគ្គលិកញញឹមតប ទទួលការអរគុណនោះ មុននឹងដើរចេញទៅបាត់។ ជីមីនងាកមុខមកវិញ ភ្នែកសម្លឹងមើលទៅខាងក្រៅ ពេលនេះអគារក្បែរៗ ចាប់ផ្ដើមលេងខ្លួន ចាក់វីឌីអូផ្សាយពាណិជ្ជកម្មផ្សេងៗ ឲ្យមើលកម្សាន្ត ចំណែកត្រចៀក ស្ដាប់ភ្លេងឮតិចៗក្នុងហាង អង្គុយយ៉ាងស្ងៀមស្ងាត់ ដើម្បីរងចាំគេមកដល់។

ពិសស្នេហ៍(ចប់)Where stories live. Discover now